- 2020-03-27 00:28:05
- ព័ត៌មាន
ប្រទេសមួយវ៉ាដាច់ចិន និងអ៊ីតាលី មានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនបំផុតលើលោក
- 2020-03-27 00:28:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសមួយវ៉ាដាច់ចិន និងអ៊ីតាលី មានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនបំផុតលើលោក
ចន្លោះមិនឃើញ
យោងតាមទិន្នន័យដែលប្រមូលបានដោយសាកលវិទ្យាល័យ Johns Hopkins University និងកាសែត The New York Times បានឲ្យដឹងថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានចំនួនករណីឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុតនៅលើពិភពលោក។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ប្រទេសដែលមានប្រជាជន ៣៣០លាននាក់ខាងលើ មានករណីឆ្លងជំងឺកូវីដ១៩ សរុប ៨២ ៤០៤ករណី វ៉ាដាច់ប្រទេសចិន ៨១ ២៨៥ករណី និងអ៊ីតាលី ៨០ ៥៣៩ករណី (គិតត្រឹមថ្ងៃទី២៦ ដូចគ្នា)។
មន្ទីរពេទ្យអាមេរិកកាន់តែច្រើនឡើងៗ បានរាយការណ៍ថាកំពុងទទួលអ្នកជំងឺកូវីដ១៩ យ៉ាងច្រើនលើសលប់ ហើយជនជាតិអាមេរិកចំនួន ៤០ភាគរយ ត្រូវស្ថិតក្រោមបញ្ជាឲ្យនៅដាច់ពីគេ ដើម្បីការពារការរីករាលដាលនៃជំងឺទៀតផង។
គួរឲ្យដឹងថា រហូតមកទល់ពេលនេះ នៅសហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន ១ ១៧៨នាក់មកហើយ ដោយសារជំងឺកូវីដ១៩៕