• 2018-01-16 02:03:57
  • ជំនឿ

កុំចេះតែដាក់ផើងផ្កាក្នុងផ្ទះមិនដឹងទីតាំង បើមិនចង់ជួបរឿងចង្រៃ

  • 2018-01-16 02:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផើង​ផ្កាយើង​មិនត្រឹម​ប្រើ​អាចដាក់​ក្រៅផ្ទះ​ទេតែគេក៏​អាចដាក់​លម្អ​ក្នុង​គេហដ្ឋាន​ជួយ​លើករាសី​ផងដែរ​។​ ​ទោះបី​យ៉ាងណា​ជំនឿចាស់បុរាណជឿថា ​ផ្កាដែល​មាន​បន្លាក៏ត្រូវ​បានគេ​ហាម​ដាក់នៅ​ក្នុងផ្ទះ​សម្បែង​ផង​ដោយសារ​ថាវានឹង​នាំមក​នូវជោគ​អាក្រក់​ទៅវិញទេ​។

លោក កៅ សារ៉ន ព្រឹទ្ធាចារ្យ​ថែរក្សា​គម្ពីរ​ស្លឹករឹត​នៃ​បណ្ណាល័យ​ជាតិ​បាន​ឲ្យដឹង​ថា​ តាមក្បួន​តម្រា​ដែល​បុព្វបុរស​ខ្មែរ​បាន​ចង​ក្រង​ក្នុងគម្ពីរ​ស្លឹករឹត​ ការៀប​ចំផើង​បាន​ត្រឹមត្រូវ​នឹង​ធ្វើឲ្យគ្រួសារ​រស់នៅ​បាន​សេចក្ដី​សុខ​ដុមរមនា​។

​លោក​ព្រឹទ្ធាចារ្យ​​បន្តថា​ ផើងផ្កា​គេអាច​ដាក់នៅ​ជ្រុងណា​មួយ​ដែល​មានចន្លោះ​ប្រហោង​ឬគេយល់​ថានាំ​មក​នូវមក​ជោគ​មិនល្អ​ដល់​យើង​។ ​តួយ៉ាង​​បើសិន​នៅក្នុងផ្ទះ​របស់យើង​មាន​សរសរ​បួនជ្រុង​ ​ដោយមាន​ខាងមុំ​ជ្រុងណា​មួយបែរ​មករកគ្រែ​ឬបែរចំមក​កន្លែងអ​ង្គុយ​លេង​ក្នុងគ្រួសារ​របស់​យើង​ឬ​មាន​ចន្លោះ​ប្រហោង​ដែល​មើល​ទៅមិន​ល្អ​។ ​បើ​ជួប​បញ្ហា​បែបនេះ​ឱ្យយក​ផើងផ្កាទៅ​ដាក់ត្រង់​កន្លែងនោះ​ដើម្បី​លុបជ្រុង​មុំឬកន្លែង​ប្រហោង​នោះនឹង​ធ្វើឱ្យលែង​ឃើញជ្រុង​ពិឃាត​ឧបទ្រព​បន្ត​ទៅទៀត​។

ក្រៅពី​នេះយើង​អាចយក​ផើងផ្កា​ប្រភេទតូច​ៗដែលមាន​ពណ៌ក្រហម​ឬពណ៌ស​,ពណ៌ស៊ី​ជម្ពូ​យកទៅ​ដាក់នៅ​ត្រង់បន្ទប់​ដេក​នោះ​ វាតែង​ជួយលើក​រាសី​បានយ៉ាង​ល្អ​ដូចគ្នា​។ ​លោក​គ្រូ​បញ្ជាក់​ថា​ ត្រូវចង​ចាំថា​ផើងផ្កា​មិនត្រឹម​តែជា​របស់​តាំងលម្អ​ដ៏ស្អាត​ស្រស់ត្រកាលទេ វាក៏​ជារបស់​ប្រើសម្រាប់​បំបាត់​ឧបទ្រព​ចង្រៃ​ក្នុងផ្ទះសម្បែង​ទៀតផង​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់