- 2018-01-17 02:39:00
- ជំនឿ
ត្រណមបុរាណចិន ប្ដីប្រពន្ធទើបនឹងរៀបការឆ្នាំ២០១៨ ហាមធ្វើរឿងនេះដាច់ខាត
- 2018-01-17 02:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រណមបុរាណចិន ប្ដីប្រពន្ធទើបនឹងរៀបការឆ្នាំ២០១៨ ហាមធ្វើរឿងនេះដាច់ខាត
ចន្លោះមិនឃើញ
តាមប្រពៃណីទំនៀមទម្លាប់របស់អ្នកជាប់សែស្រឡាយចិន តែងប្រកាន់ភ្ជាប់ជំនឿដូនតាតាំងពីបុរាណខាងខ្ជាប់ខ្ជួន។ ក្នុងនោះការរៀបអាពាហ៍ពិពាហ៍ឲ្យកូនចៅ គឺជារឿងសំខាន់បំផុត ត្រូវមានត្រណមច្បាស់លាស់ ទើបកូនចៅមានសុភមង្គល។
នៅក្នុងឆ្នាំថ្មី២០១៨ ទេវតាឆ្នាំថ្មី គឺឆ្នាំចរ ស្ថិតក្នុងធាតុដី។ ដូច្នេះត្រណមសម្រាប់ប្ដីប្រពន្ធដែលទើបនឹងរៀបការហើយថ្មោងថ្មី បើតាមក្បួនតម្រាចិន គឺហាមដាច់ខាតពាក់ព័ន្ធទៅចូលរួមពិធីបុណ្យសព។ តាមជំនឿពីបុរាណចិន ប្រសិនបើប្ដីប្រពន្ធទើបនឹងរៀបការហើយថ្មីៗ ទៅចូលរួមក្នុងកម្មវិធីបុណ្យសព អាចមានកម្លាំងអពមង្គល ចូលមកជ្រៀតបំផ្លាញជីវិតសុភមង្គលរបស់ជីវិតគូស្វាមីមិនឲ្យមានសេចក្ដីសុខ។ នេះបើតាម ហោរាសាស្ត្រ ឡុង បូរ៉ា ហៅលោកតាថ្មអណ្ដែត ផ្ដល់បទសម្ភាសន៍មកកាន់ Sabay។
ចុះប្ដីប្រពន្ធទើបនឹងរៀបការហើយថ្មីថ្មោង ត្រូវសែនព្រេន ឫក៏ត្រូវធ្វើបែបណាទើបមានសុភមង្គល និងលើករាសី? គ្រូហោរាសាស្ត្រមានឈ្មោះល្បីជាង២០ឆ្នាំខាងលើ ប្រាប់ទៀតថា ដោយសារឆ្នាំនេះ ឆ្នាំច ស្ថិតនៅក្នុងធាតុដី ដូច្នេះក្នុងថ្ងៃចូលឆ្នាំថ្មីមកដល់ មុនពេលចាប់ផ្ដើមធ្វើពិធីសែនព្រេន ប្ដីប្រពន្ធត្រូវពាក់គ្រឿងអលង្ការ ឫវត្ថុបញ្ចាំចិត្ត មានដូចជា ចិញ្ចៀនភ្ជាប់ពាក្យ ចិញ្ចៀនអាពាហ៍ពិពាហ៍ ដើម្បីមកធ្វើពិធីសែនព្រេនទទួលទេវតាឆ្នាំថ្មី៕
ចុចអាន៖