• 2018-01-23 02:14:12
  • ជំនឿ

ធ្លាប់ឆ្ងល់អត់ ម៉េចបានចូលឆ្នាំចិនម្ដងៗ គេនិយមព្យួរ "គោមពណ៌ក្រហម"?

  • 2018-01-23 02:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ចិនតែង​តែផ្លាស់​ប្ដូរគោម​ព្យួរ​មុខផ្ទះ​ជារៀងរាល់​បុណ្យ​ប្រពៃណី​ចូលឆ្នាំ​ថ្មី ព្រោះ​គេ​មាន​ជំនឿ​ថា វា​នឹង​ជួយ​បណ្ដេញ​នូវរឿង​ឧបទ្រុព​ចង្រៃ​ឲ្យ​ឆ្ងាយ​ពី​គ្រួសារ​។ ប៉ុន្តែ​ប្រិយមិត្ត​អ្នក​អាន​ដឹងទេ​ថា ដើម​កំណើត​ការព្យួរ​គោមនៅ​ខាងមុខ​ផ្ទះ​របស់​ប្រជាជនចិន​ បាន​កើត​ឡើង​ដោយ​សារ​រឿង​ដំណាល​ប្រវត្តិ​សាស្ត្រ​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​។

តាមរយៈ​អ្នកលក់​គ្រឿង​សំណែន​សម្ភារៈ​សម្រាប់​ថ្ងៃចូល​ឆ្នាំ​ចិន ​បាន​រៀប​រាប់​ថា​ ​កាល​ពីដើម​ឡើយ​នៅ​ក្នុង​ប្រទេស​ចិន​គឺមាន​សត្វ​ចម្លែក​មួយ​ ​តែង​តែ​ចូល​មក​យាយី​ប្រជាជនចិន​ ហើយ​ចាប់​សត្វ​ចិញ្ចឹម​មក​ធ្វើជា​អាហារ​ ​គេស្គាល់​ថាវា​ជា​សត្វកាច​សាហាវ​ឈ្មោះ​ថា​ ​សត្វ​នាន​ មាន​មុខមាត់​ដូចម៉ុង​សាយ​បច្ចុប្បន្ន។​ ​នៅ​ពេល​វា​ចាប់​អស់​សត្វ​ហើយ​ វាក៏​មក​យាយី​អាយុ​ជីវិត​មនុស្ស​ក្នុងភូមិ។

ប៉ុន្តែ​ថ្ងៃ​មួយ​មាន​កូន​ក្មេង​មួយក្រុម​ស្លៀក​បំពាក់​ពណ៌​ក្រហម​ ​សត្វនាង​នោះ​ឃើញ​ក៏ខ្លាច​ពណ៌​នោះ​ហើយ​រត់ទៅ​បាត់​។ ​អ្នក​ភូមិក៏​សន្មត់ថា​ ​សត្វសាហាវ​នោះ​ខ្លាចពណ៌​ក្រហម​ ហើយ​ក៏នាំគ្នា​ស្លៀក​សំលៀក​បំពាក់​ពណ៌​ក្រហម​ និង​ធ្វើ​គោមដាក់​មុខផ្ទះ​ពណ៌​ក្រហម​ផងដែរ។

លុះ​ក្រោយ​មក​ ដំណឹង​មាន​សត្វ​សាហាវ​ក្នុង​ភូមិ​ បាន​លឺ​ដល់​ទេវតា​អង់អាច​មួយរូប​​ក៏ចាប់​សត្វនាង​នោះ​ធ្វើ​ជា​យាន​ជំនិះ​។ ដោយឡែក​ជនជាតិ​ចិន​មកទល់​សព្វថ្ងៃ​ ក៏នៅ​តែចាត់​ទុកប្រពៃណី​ព្យួរគោម​ក្រហម​គឺជាការបណ្ដេញ​នូវរឿង​ឧបទ្រុព​ចង្រៃ​ឲ្យឆ្ងាយពីគ្រួសារ៕​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់