- 2018-02-15 03:02:50
- ជំនឿ
អ្នកលោតម៉ុងសាយជិត២០០នាក់កក្រើកមុខព្រះរាជវាំងទាំងព្រឹក
- 2018-02-15 03:02:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលោតម៉ុងសាយជិត២០០នាក់កក្រើកមុខព្រះរាជវាំងទាំងព្រឹក
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំឲ្យតែថ្ងៃទី១ថ្ងៃសែនចិន ក្រុមម៉ុងសាយតែងតែមកលោតសម្ដែងនៅមុខព្រះព្រះបរមរាជវាំងតាំងព្រឹកព្រលឹមស្រាងៗ។
ឆ្នាំនេះមានក្រុមម៉ុងសាយ៣ក្រុមធំមកលោតសម្ដែងនៅបរិវេណខាងមុខ និងក្នុងព្រះបរមរាជវាំងក្នុងនោះមាន ១.ក្រុមម៉ុងសាយ ជុង យ៉ីថាំង មានសមាជិកជាង៦០នាក់ ២.ក្រុមម៉ុងសាយច្បារអំពៅ មានសមាជិក៤០នាក់ និងក្រុមទី៣ ក្រុមម៉ុងសាយសាលា ទ័ន ហ័រ មានសមាជិកជាង៥០នាក់។
បើអ្នកដឹកនាំក្រុមម៉ុងសាយ ជុង យ៉ីថាំង លោក ញ៉េប សុផល បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃចូលឆ្នាំថ្ងៃទី១ក្រុមរបស់លោកតែងតែមកលោតសម្ដែងនៅទីនេះមុននឹងទៅសម្ដែងបន្តនៅទូតចិន។ ការលោតម៉ុងសាយនេះធ្វើឡើងដើម្បីបណ្ដេញគ្រោះអប្បទ្រព្យចង្រៃឆ្នាំចាស់ចេញ និងនាំមកវិញនៅភាពសុខសប្បាយ ភាពចម្រុងចម្រើន។
ក្រុមម៉ុងសាយទាំង៣ក្រុមនេះបន្ទាប់ពីលោតសម្ដែងនៅក្នុងព្រះបរមព្រះរាជវាំងចប់ ក្រុមនេះនឹងទៅលោតនៅក្នុងស្ថានទូតចិនបន្តទៀត៕