• 2018-05-28 03:53:31
  • ព័ត៌មាន

គីម ជុងអ៊ុន ក្លែងក្លាយ ទៅដល់សិង្ហបុរីមុនជំនួបកំពូល ផ្អើលគេផ្អើលឯងអស់!

  • 2018-05-28 03:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​សិង្ហបុរី​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល និង​តាម​ប្រមាញ់​រូបថត​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន កាល​ពី​ថ្ងៃ​អាទិត្យ ទី២៧ ខែ​ឧសភា ឆ្នាំ២០១៨ មុន​ពេល​ដឹង​ថា បុរស​រូបរាង​ធាត់ ស្លៀកពាក់​ខ្មៅ ឈរ​នៅ​មុខ​សណ្ឋាគារ Marina Bay Sands នោះ គឺ​ជា​អ្នក​ក្លែង​បន្លំ។

លោក Howard X

បន្ទាប់​ពី​បាន​ថតរូប Selfie ប៉ុន្មាន​សន្លឹក​ជាមួយ​គ្នា លោក Sagar Admuthe ជា​អ្នកទេសចរ​មក​ពី​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា បាន​ប្រាប់​ឲ្យ​ដឹង​ថា «គាត់​ដូច គីម ជុងអ៊ុន ណាស់ ប៉ុន្តែ​ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា គាត់​មិនមែន​ជា គីម ជុងអ៊ុន ពិតប្រាកដ»។

បុរស​ជនជាតិ​អូស្ត្រាលី-ចិន ដែល​តែង​ខ្លួន​ជា​មេដឹកនាំ​កូរ៉េខាងជើង​រូប​នេះ បាន​ហៅ​ខ្លួន​ឯង​ថា Howard X ហើយ​អះអាង​ថា លោក​បង្ហាញ​ខ្លួន​ដើម្បី​ជូនពរ​ឲ្យ​ជំនួប​កំពូល​រវាង លោក គីម ជុងអ៊ុន និង ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ទទួល​បាន​ជោគជ័យ ក្នុង​ការ​ចរចា​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

គួរ​រំលឹក​ឲ្យ​ដឹង​ថា លោក Howard X ក៏​ធ្លាប់​បាន​តែង​ខ្លួន​ជា លោក គីម ជុងអ៊ុន នៅ​ឯ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា នា​ទីក្រុង Gangneung ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ផង​ដែរ។

លោក Howard X បាន​និយាយ​ថា «មេដឹកនាំ​ទាំងពីរ​នឹង​អង្គុយ​ចរចា​គ្នា ព្រោះ​ពួកគេ​មាន​បុគ្គលិក​លក្ខណៈ​ដូច​គ្នា។ ពួកគេ​នឹង​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា បន្ទាប់​ពី​ជំនួប​កំពូល​នេះ»។

គួរ​បញ្ជាក់​ថា ជំនួប​កំពូល​រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​ប្រធានាធិបតី​អាមេរិក នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី នាថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ២០១៨ ខាង​មុខ​នេះ៕

ចុច​អាន៖

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី