• 2018-05-29 08:36:51
  • ជំនឿ

អាចមើលឃើញជោគវាសនា យ៉ាងច្បាស់ក្រឡែត តាម​សណ្ឋាន​ធ្មេញ

  • 2018-05-29 08:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជាច្រើន​ផ្ដោត​ការ​មើល​ជោគជតា​រាសី​តាម​រយៈ​ទម្រង់​មុខ ជាពិសេស​ច្រមុះ​តែម្ដង ប៉ុន្តែ​រូបរាង​ធ្មេញ ក៏​អាច​បង្ហាញ​ពី​ជោគវាសនា​អ្នក​បាន​ដែរ។ សណ្ឋាន​ធ្មេញ​ទាំង ៧ ខាងក្រោម​នេះ អាច​ដឹង​ថា​អ្នក​ជា​មនុស្ស​រងទុក្ខ អ្នកមាន ឬ​អ្នក​ក្រ៖

១.ចង្កូម​ខាង​លើស្រួច​ខ្លាំង​

ជា​មនុស្ស​ម្នាក់​ដែល​មាន​សមត្ថភាព និង​ទទួល​បាន​ភាព​ជោគជ័យ​តាំង​ពី​វ័យ​ក្មេង ដូច្នេះ​ប្រាក់​មិន​មែន​ជា​បញ្ហា​ចម្បង​សម្រាប់​គេ​ឡើយ។ ប្រសិនបើ​អ្នក​ពង្រឹង​បុគ្គលិក​លក្ខណៈ​ខ្លួនឯង​ឲ្យ​កាន់តែ​ល្អ នោះ​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​នឹង​ប្រកប​ដោយ​សន្តិភាព និង​សុខដុមរមនា។

រូបតំណាង

២.ធ្មេញ​ច្រពើស

មនុស្ស​ដែល​មាន​ធ្មេញ​បែបនេះ មិន​ត្រឹមតែ​មាន​មន្ត​ស្នេហ៍​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​មាន​ភាព​ស្មោះត្រង់​ផង​ដែរ។ ក្នុង​ជីវិត​ការងារ ពួកគេ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព ចំណែក​ការ​រៀបការ​វិញ​គឺ​នៅ​អាយុ​ច្រើន​បន្តិច​អាច ៣០ ឆ្នាំ​ឡើង។

រូបតំណាង

៣.ធ្មេញ​ចន្លោះ​ខ្មោច

ចំពោះ​ស្ត្រី ​មាន​ធ្មេញ​បែប​នេះ ជា​មនុស្ស​មាន​ជំនាញ​ខ្ពស់ និង​ជា​​មេផ្ទះ​គំរូ។

រូបតំណាង

៤.ធ្មេញ​លើ​លយ​មក​មុខ

អ្នក​ដែល​មាន​ធ្មេញ​បែបនេះ មាន​ជីវិត​មិន​សូវ​ល្អ​ទេ។

រូបតំណាង

៥.ធ្មេញ​មុខ​ពី​រធំ​ៗ

ចំណែក​នរណា​មាន​ធ្មេញ​បែបនេះ​វិញ ជីវិត​ជួប​ការ​លំបាក​មុន ស្រណុក​ក្រោយ។

រូបតំណាង

៦.ធ្មេញ​ញឹក​ស្មើ

មនុស្ស​មាន​ធ្មេញ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រហ័សរហួន សប្បុរស និង​រីករាយ​ទៀត​ផង។

រូបតំណាង

៧.ធ្មេញ​ជ្រួស​គ្នា

ធ្មេញ​នេះ​គឺ​អាក្រក់​ខ្លាំង​ណាស់ ទាំង​សោភណភាព និង​ជោគវាសនា។ មនុស្ស​ដែល​មាន​ធ្មេញ​នេះ មិន​អាច​គ្រប់គ្រង​លុយ​បាន​យូរ​ឡើយ ហើយ​ថែម​ទាំង​ពិបាក​ចុះ​សម្រុង​នឹង​គ្រួសារ​ទៀត​ផង៕

រូបតំណាង

ចុចអាន៖

ប្រភព៖ Kanha អត្ថបទ៖ ទ្រី រ៉ាវី

មតិយោបល់