• 2018-05-26 03:41:55
  • ជំនឿ

ទីតាំង​ប្រជ្រុយ​ទាំង ៥ កន្លែង​នេះ នាំ​រឿង​អាក្រក់​ដល់​អ្នក​មិន​ឈប់

  • 2018-05-26 03:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីតាំង​ប្រជ្រុយ​លើ​មុខ មិនមែន​សុទ្ធតែ​សំណាង​ល្អ​ទាំងអស់​នោះ​ទេ មាន​ខ្លះ​ក៏​នាំ​រឿង​អាក្រក់​ដល់​សាមី​ខ្លួន​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ដែរ។ យើង​សូម​បង្ហាញ​ប្រជ្រុយ​លើ​មុខ ៥ កន្លែង​ដែល​នាំ​សំណាង​មិន​ល្អ​ក្នុង​ជីវិត៖

១.ប្រជ្រុយ​នៅ​ពាក់​កណ្ដាល​ចិញ្ចើម

មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​ទីតាំង​នេះ មាន​ទាំង​បញ្ហា​សុខភាព ជីវិត​រៀបការ និង​ផ្លូវ​ចិត្ត​មិន​នឹងន។

រូបតំណាង

២.ប្រជ្រុយ​នៅ​ចន្លោះ​ភ្នែក និង​ចិញ្ចើម

ប្រជ្រុយ​​នៅ​ចម្ងាយ​រវាង​ភ្នែក និង​ចិញ្ចើម បញ្ជាក់​ថា​ជា​មនុស្ស​មាន​ទេពកោសល្យ​។ ប៉ុន្តែ​ទោះ​ជា​មាន​ទេពកោសល្យ​ពិត​មែន ប៉ុន្តែ​សំណាង​ល្អ​មិនសូវ ប៉ុន្មាន​​ឡើយ។ ព្រោះ​ជួប​ការ​លំបាក​ច្រើន បើ​ជា​និយោជក​ត្រូវតែ​ទទួលរង​នូវ​ហានិភ័យ ឬ​របួស​ច្រើន។ រឿង​រ៉ាវ​ស្នេហា​ក៏​មិន​មាន​ថេរភាព​ក្នុង​រយៈពេល​យូរអង្វែង ហើយ​ងាយ​ស្រួល​នឹង​កើត​ជម្លោះ។

រូបតំណាង

៣.ប្រជ្រុយ​តាម​ខ្ទង់​ច្រមុះ

ច្រមុះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​និមិត្ត​សញ្ញា​រាសី។ តែ​បើ​ច្រមុះ​អ្នក​មាន ប្រជ្រុយ​ដូច​រូប ទោះ​ស្អាត​យ៉ាង​ណា​ក៏​មិន​មាន​សំណាង​ដែរ។ នៅ​លើ​ខ្ទង់​ច្រមុះ​ បើ​មាន​ប្រជ្រុយ​ការងារ​អាច​ជួប​ប្រទះ​ឧបសគ្គ​ជាច្រើន។ ប្រសិនបើ ប្រជ្រុយ​នៅ​ទី​តាំងទី ១៖ ម្ដាយ និង​ប្ដី​មិន​ត្រូវគ្នា បើ​នៅ​លេខ ២ វិញ​មាន​បញ្ហា​រង​ពាក្យ​បណ្ដឹង និង​ទី ៣ ឯកា និង​ត្រូវ​ចាកចេញ​ពី​ប្រពន្ធ​កូន។

រូបតំណាង

៤.ប្រជ្រុយ​នៅ​កណ្ដាល​ក្រអូម​មាត់

មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​កន្លែង​នេះ ពិបាក​ក្នុង​ការ​សម្រេច​គោលដៅ​បន្តិច និង​មាន​គូប្រជែង​ច្រើន ហើយ​អាច​ចាញ់​ប្រៀប​គេ​ទៀត​ផង។

រូបតំណាង

៥.ប្រជ្រុយ​នៅ​លើ​បបូរ​មាត់​ខាង​លើ

អ្នក​ធ្វើ​ការ​ឲ្យ​គេ តែងតែ​ត្រូវ​ចៅហ្វាយនាយ​ស្ដី​ឲ្យ និង​មាន​គុណ​វិបត្តិ​ច្រើន៕

រូបតំណាង

ចុចអាន៖

ប្រភព៖ Kanha ប្រែ​សម្រួល៖ ទ្រី រ៉ាវី

មតិយោបល់