- 2018-05-25 06:42:23
- ការអប់រំ
ទម្លាប់អាក្រក់ទាំង ៨ គួរបោះបង់ចោល បើចង់ក្លាយជាអ្នកមាន និងជោគជ័យម្នាក់
- 2018-05-25 06:42:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់អាក្រក់ទាំង ៨ គួរបោះបង់ចោល បើចង់ក្លាយជាអ្នកមាន និងជោគជ័យម្នាក់
ចន្លោះមិនឃើញ
ក្លាយជាមនុស្សជោគជ័យម្នាក់ដែលសម្បូរទ្រព្យធន គឺពិតជាពិបាក។ តែមិនមែនមានន័យថាអ្នកមិនអាចធ្វើបាននោះទេ គ្រាន់តែអ្នកមាន មានទម្លាប់ខ្លះ ដែលមនុស្សទូទៅមិនធ្លាប់ធ្វើ។ ខាងក្រោមនេះគឺជាទម្លាប់អាក្រក់ទាំង ៨ គួរបោះបង់ចោល បើចង់ក្លាយជាអ្នកមាន និងជោគជ័យម្នាក់៖
១. មិនសូវចង់ស្គាល់គេឯង
អ្នកមានចូលចិត្តបើកឱកាសឲ្យខ្លួនឯងស្គាល់គេឯងច្រើន ហើយមានទំនាក់ទំនងល្អ។ ខុសពីអ្នកមិនសូវជោគជ័យមិនចូលចិត្តស្គាល់មនុស្សច្រើន និងចូលចិត្តនៅតែឯងដែលធ្វើឲ្យគ្មានគំនិតថ្មីក្នុងការអភិវឌ្ឍខ្លួន។ ការស្គាល់មនុស្សថ្មីៗបង្កើតជាទំនាក់ទំនង អាចជួយអ្នកទៅដល់គោលដៅដែលចង់បាន។
២. ផ្ដេកផ្ដួលលើវាសនាខ្លាំងពេក
មនុស្សជោគជ័យស្វះស្វែងរកផ្លួវដោយខ្លួនឯង ដោយមិនចាំទេវតាមកបង្ហាញផ្លូវនោះទេ។ មនុស្សមិនជោគជ័យតែងបន្ទោសថាមកពីវាសនាខ្លួនមិនល្អ ដែលផ្ទុយពីអ្នកមាន ខំស្រវេស្រវាពឹងលើខ្លួនឯង ដើម្បីកំណត់វាសនាទៅវិញ។
៣. អត់ចេះសប្បាយចិត្តនឹងការងារ
មនុស្សមិនសូវជោគជ័យតម្អូញតម្អែរច្រើនលើការងារគ្រប់យ៉ាង ហើយមិនដែលចេះត្រូវចិត្តនឹងការងារខ្លួនកំពុងធ្វើនោះទេ។ តែអ្នកមានវិញ គេជ្រើសរើសការងារមួយដែលស្រលាញ់ ហើយខិតខំធ្វើដោយមិនរអ៊ូរទាំ។
៤. អត់ខ្វល់ពីសុខភាព
អ្នកមានធ្វើអ្វីក៏គិតពីសុខភាពដែរ ព្រោះថាសុខភាពមិនល្អជាឧសគ្គធំមួយរារាំងពួកគេ ដើម្បីរកប្រាក់ ដូច្នេះហើយទន្ទឹមនឹងធ្វើជំនួញមមាញឹកខ្លាំង គេថែទាំសុខភាពមិនឲ្យចន្លោះដែរ។ ខុសពីអ្នកមិនសូវមាន ដែលសុខចិត្តដូរសុខភាពជាមួយលុយ។
៥. ខ្លាចហានិភ័យនៃការបរាជ័យ
បើមិនសាកមិនដឹង ហើយបើចង់បានជោគជ័យទាល់តែប្រថុយប្រថានខ្លះ។ ដូចបុគ្គលជោគជ័យមួយចំនួន គឺធ្លាប់ហែលឆ្លងការបរាជ័យច្រើន ទម្រាំមានថ្ងៃជោគជ័យបាន។
៦. មិនចូលចិត្តអានសៀវភៅ
អ្នកមានចូលចិត្តអានសៀវភៅដែលជួយដល់ការគិត និងច្នៃប្រឌិតគេបានខ្ពស់។ ខុសពីមនុស្សអត់ជោគជ័យដែលខ្ជិលអាន ចូលចិត្តតែមើលទូរទស្សន៍ និងទូរស័ព្ទ។
៧. ទម្លាប់ក្រោកយឺត
«ចាបដែលចេញរកចំណីពេលព្រឹកព្រលឹមរមែងចាប់បានដង្កូវមុនគេ»។ ដូចគ្នានឹងមនុស្សឧស្សាហ៍ដែលក្រោកពេលព្រលឹមធ្វើការ រមែងបានផលច្រើនជាងអ្នកក្រោកយឺត។
៨. និយាយដើមគេគ្រប់ទីកន្លែង
អ្នកមាន គ្មានពេលចង់ដឹងរឿងអ្នកដទៃនោះទេ ព្រោះគេយកពេលផ្តោតលើការងាររបស់គេ។ មានតែមនុស្សដែលមិនសូវជោគជ័យ ទើបមានពេលវេលាច្រើនក្នុងការនិយាយដើមគេ ដែលគ្មានអ្វីរីកចម្រើន ក្រៅពីបង្កជម្លោះ៕
ចុចអាន៖