• 2018-08-15 02:17:41
  • ចរាចរណ៍

ចំណុចខ្លះៗ​ អ្នក​បើក​បរ​សម្រេចចិត្ត​ល្មើស ភ្លេចគិតថាត្រូវ​រងពិន័យ​ធ្ងន់ក

  • 2018-08-15 02:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកបញ្ជា​យានយន្ត​មួយចំនួន​ទំនងជាភ្លេច ឬ​ក៏​បាន​ដឹងដែរតែនៅ​បំពានទៅ​លើ​ចំណុច​មួយ​ចំនួន​ដែល​បាន​ហាមឃាត់​ដោយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក។

ការចត​បញ្ច្រាស

​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីប្រ​ជុំជន​មួយ​ចំនួន​ ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ម្ចាស់​យាន​យន្ត​មួយ​ចំនួន​បាន​ចត​រថយន្ត​របស់​ខ្លួន​ក្នុង​ទិស​ដៅ​ផ្ទុយ​នឹង​ទិស​ចរាចរណ៍ ខណៈច្បាប់​ចរាចរណ៍​បាន​តម្រូវ​ឲ្យម្ចាស់​យានជំនិះ​​ត្រូវ​ឈប់​ឬចន​តាម​ទិសដៅ​ចរាចរណ៍។

ការ​ចត​បញ្ច្រាស​បែបនេះ​មន្ត្រីជំនាញ​ខាង​ចរាចរណ៍អះអាងថា​បើ​សិនជា​មាន​ករណី​គ្រោះ​ថ្នាក់​ណាមួយ​កើ​តឡើង​ម្ចាស់​យានជំនិះដែល​ចត​បញ្ច្រាស​ជាអ្នកទទួលខុស​ត្រូវ។

បើក​បរ​ដោយ​ប្រើ​ទូរសព្ទដៃ

កាសិក្សា​មួយ​បង្ហាញ​ថា​ការ​ប្រើ​ប្រាស់​ទូរសព្ទ​នៅ​ពេល​កំពុង​បើក​បរអាច​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​បួន​ដង​ខ្ពស់ជាង​អ្នក​បើក​បរ​ដែល​មិន​ប្រើ​ប្រាស់ទូរសព្ទ ខណៈដែល​ការសិក្សារ​ក​ឃើញ​ថា​អ្នកបើក​បើកបរលើសពី​៥០ភាគរយ​បាន​ប្រើទូរសព្ទ​ពេល​កំពុង​បើក​បរ។

តាមការសិក្សា​ដដែល​ឲ្យដឹង​ថា​អ្នកប្រើ​ប្រាស់​ទូរសព្ទ​ពេល​កំពុងប​បើក​បរ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​៤ដង​ខ្ពស់ជាង​អ្នក​មិន​ប្រើ។ ប្រភព​ដដែល​បន្តថា​ជាធម្មតា​អ្នក​បើក​បរ​ត្រូវ​ការ​ពេល​វេលា​១,៥​វិនាទី​សម្រាប់​សម្រេចចិត្ត​ក្នុង​ការ​ដោះ​ស្រាយ​ឧបសគ្គ​ពេល​បើក​បរ តែ​ថា​ពេល​ប្រើទូរសព្ទ​ រយៈ​ពេលនេះ​កើន​ដល់​៣​វិនាទី។​

គួរ​បញ្ជាក់ថា​ការ​ប្រើ​ប្រាស់​ទូរសព្ទ​ដោយពុំមាន​ឧបករណ៍​ភ្ជាប់​សំឡេង​ពេល​កំពុង​បើក​បរ​សម្រាប់​អ្នកជិះ​ម៉ូតូ​នឹង​ត្រូវ​ផាកពិន័យជា​ប្រាក់​ចំនួន​១៥ ០០០​រៀល អ្នកបើក​បរ​រថយន្តធុនស្រាល​២៥ ០០០​រៀល និង​អ្នកបើក​បរ​រថយន្តធុនធ្ងន់​ចំនួន​៥០ ០០០រៀល។ នេះ​បើ​តាម​អនុក្រឹត្យ​ស្តីពីការ​ពិន័យ​អន្តរការណ៍។

បត់​ក្រោយ​ត្រង់​សញ្ញាហាមបត់​

នៅ​តាម​ដង​ផ្លូវ​ត្រង់ចំណុច​ភ្លើស​ស្តុប​ខ្លះ​មាន​សញ្ញា​ហាម​បត់​ក្រោយ ក្នុង​ករណី​អ្នក​បើក​បរ​បំពាន​បត់​ត្រឡប់ក្រោយ​នឹង​ប្រ​ឈមការ​ផាកពិន័យ​ពី​សមត្ថកិច្ច។

ក្នុង​អនុក្រឹត្យ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​​ការប្រ​ព្រឹត្តិ​ល្មើស​លើ​ការ​ជៀស ការបត់ និង​ការ​ជែង​ជា​ដើម​ ស​ម្រាប់​ទោចក្រ​យានយន្ត​ត្រូវ​រងការ​ពិន័យ​ជាប្រាក់​២៥ ០០០​រៀល រថយន្ត​ធុន​ស្រាល ៥០ ០០០​រៀល និង​រថយន្តធុនធ្ងន់​១សែន​រៀល។

ក្រៅពី​ចំណុចទាំងនេះ​ក៏​នៅ​មានដែរ​ការ​ឈប់លើគំនូស​សម្រាប់​អ្នក​ថ្មើជើង បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ការ​ជិះបញ្រាស​ទិស​ដៅ​ចរាចរណ៍ជា​ដើម ដែល​ចំណុចទាំងនេះ​សុទ្ធ​តែខុស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក និង​ត្រូវ​រង​ការ​ពិន័យ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់