• 2018-09-13 08:32:34
  • ចរាចរណ៍

អភិបាលក្រុងបញ្ជាជាថ្មី ហាមធ្វើរោងការ រោងបុណ្យបិទផ្លូវ ឬទៅរកកន្លែងទាំងនេះ

  • 2018-09-13 08:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង១២​ ចុះ​ត្រួត​ពិនិត្យ​កន្លែង​សង់​រោងការ ​រោង​បុណ្យ​ដោយ​មិន​ត្រូវ​ឲ្យ​បិទ​ផ្លូវ​ទាំង​ស្រុង​នោះ​ទេ គប្បី​ស្វែង​រក​កន្លែង​រៀប​ចំ​ដែល​មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ​ដូចជា ទីអារាម​ ឬ​តាម​ភោជនីយដ្ឋាន​ ឬ​ទីតាំង​ណា​ដែល​សមរម្យ។ ការ​លើកឡើងនេះ ដោយសារ​កន្លង​មក​ ឃើញ​មាន​ការ​សង់​រោង​ពិធី​ណា​មួយ ហាក់​ល្មើស ឬ​បំពាន​បទ​បញ្ជា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ និង​ស្ទះ​ចរាចរណ៍​ខ្លាំង​។​​​

រូបតំណាង

​​ទន្ទឹមនឹង​នេះ អភិបាលរាជធានីភ្នំពេញ ថ្លែង​ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព​នៅសាលារាជធានី​ ក៏ជំរុញឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​អស់​ពិនិត្យ​ប្រចាំ​រាល់​សំណង់​ផ្សេងៗ ដែល​កំពុង​សាងសង់​ពិសេស​សំណង់​ខុស​ច្បាប់​ ឬ​សំណង់​ដែល​សង់​ខុស​កិច្ចសន្យា និង​ការ​បិទផ្លូវ​ដោយ​រថយន្ត​បាញ់​បេតុង​ជាដើម​។

ក្រៅ​ពីនេះ ​រដ្ឋបាល​រាជធានី នឹង​បន្តពង្រឹង​ការរៀបចំសណ្តាប់ធ្នាប់ តាម​ដងវិថីសំ​ខាន់ៗ ជាអាទិភាពទាំង១១ខ្សែ ជាពិសេស​សណ្តាប់ធ្នាប់នៅចំណុចផ្លូវព្រះមុនីរ៉េត ជុំវិញផ្សារដើមគរ និងផ្សារនាគមាស ដែលល្បីខាងបាត់សណ្តាប់ធ្នាប់ និងធ្វើឲ្យប៉ះពាល់បរិស្ថាន និងស្ទះចរាចរជារៀង រាល់ថ្ងៃនោះត្រូវតែឲ្យស្អាត កំណត់រយៈពេល១០ថ្ងៃ ៕​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់