
- 2018-11-15 03:53:18
- ព័ត៌មាន
តោះ! រៀនមើលស្រាក្រហមល្អតាមការណែនាំរបស់អ្នកជំនាញផលិតស្រាល្បីពីបារាំង
- 2018-11-15 03:53:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! រៀនមើលស្រាក្រហមល្អតាមការណែនាំរបស់អ្នកជំនាញផលិតស្រាល្បីពីបារាំង
ចន្លោះមិនឃើញ
នៅប្រទេសបារាំងមាន ៤តំបន់ដែលល្បីដាច់គេថាដាំទំពាំងបាយជូល្អបំផុតសម្រាប់យកមកផលិតស្រាក្រហមដែលមានរសជាតិឆ្ងាញ់គ្មានអ្វីផ្ទឹម ហើយរាល់ស្រាល្បីលំដាប់ពិភពលោកទាំងអស់សុទ្ធសឹងតែត្រូវបានផលិតចេញពីទំពាំងបាយជូគុណភាពខ្ពស់នៅតំបន់ទាំងបួននោះ គឺ Burgundy, Bordeux, Rhone និង Provence។ នេះបើតាមការឲ្យដឹងពី អ្នកជំនាញបិទស្រាជនជាតិបារាំងដ៏ល្បីឈ្មោះលោក Sebastien Long ក្នុងឱកាសសម្ពោធជាផ្លូវការនូវវត្តមានរបស់ម៉ាកស្រាក្រហម The Maison De Grand របស់លោកនៅកម្ពុជាកាលពីម្សិលមិញនេះនៅភោជនីយដ្ឋាន Stonegrill។
ដើម្បីផលិតបានស្រាក្រហម ឬស្រាទំពាំងបាយជូដ៏ល្អមួយ វាអាស្រ័យលើគុណភាពទំពាំងបាយតាមតំបន់ និងរបៀបផលិត ដែលទាមទារបច្ចេកទេសខ្ពស់ និងបទពិសោធន៍ ដូចជា របៀបកៀបទំពាំងបាយជូយកទឹក របៀបច្រកចូលដប និងរក្សាទុកជាដើម។ លោកបញ្ជាក់បន្ថែម។
កើតក្នុងត្រកូលអ្នកបិទស្រាជាច្រើនជំនាន់ និងមានចំការទំពាំងបាយជូផ្ទាល់ខ្លួនក្នុងតំបន់ RHONE Valley នៃប្រទេសបារាំង លោក Sebastien Long បានដុសខាត់ជំនាញបិតស្រាទំពាំងបាយជូនេះ និងធ្វើដំណើរទៅ California និង Australia ដើម្បីស្វែងយល់បន្ថែមពីរបៀបផលិតស្រាពីតំបន់ខុសៗគ្នា។ ចុងក្រោយលោកបានជោគជ័យច្នៃបង្កើតបានរូបមន្តបិតស្រាថ្មីមួយ ដែលលោកឲ្យឈ្មោះថា “New World” ហើយបានប្រើប្រាប់បច្ចេកទេសនេះផលិតស្រាម៉ាកថ្មី Maison De Grand( https://www.maisondegrandesprit.com/) ចេញលក់ជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០១៧ ក្រោយដំបូលរបស់ក្រុមហ៊ុនលំដាប់ពិភពលោក TWE Globe។ ដោយភាពល្បីល្បាញរបស់លោក Sebastien Long ក្នុងវិស័យផលិតស្រាទំពាំងបាយជូ និង គុណភាពខ្ពស់របស់ស្រាផងនោះ ធ្វើឲ្យ Maison De Grand មានឈ្មោះបោះសម្លេងយ៉ាងឆាប់រហ័សជុំវិញពិភពលោក ។
តោះ ! មើលពីការលម្អិតរបស់លោក Sebastien Long ពីតំបន់ល្បីផលិតស្រាទំពាំងបាយជូល្អបំផុតនៅ បារាំងទាំង ៤ ដូចខាងក្រោម៖
១. តំបន់ BORDEUX៖
ម្ចាស់ពាន «Young Wine Tasters» ប្រចាំឆ្នាំ២០០៤ ក្នុងការប្រកួតនៅបារីស Salon International De L'Agriculture រូបនេះក៏បានបង្ហើបដែលថា ក្នុងចំណោមតំបន់ទាំងបួននេះ Bordeux ជាតំបន់មួយដែលត្រូវបានពិភពលោកទទួលស្គាល់ថាមានទំពាំងបាយជូល្អជាងគេ អាចផលិតចេញស្រាទំពាំងជូរសជាតិឆ្ងាញ់បំផុត។ ហើយ The Maison De Grand ដែលផលិតចេញពីរូបមន្តរបស់លោក Sebastien Long ក៏បានបង្កើតស្រាទំពាំងបាយជូក្រហម ៤ប្រភេទចេញពី តំបន់មួយនេះដែរ។
២. តំបន់ RHONE៖
តំបន់ RHONE ក៏ជាប្រភពផលិតស្រាទំពាំងបាយជូរឆ្ងាញ់ល្បីមួយដែរនៅបារាំង។ ទំពាំងបាយជូតំបន់នេះមានរសជាតិបែបហិរ ហើយត្រូវប្រមូលផលដោយដៃ ដូចជា Grenache, Syrah និង Mouverdre យកមកប្រើសម្រាប់ផលិតប្រភេទស្រាក្រហមម៉ាក The Maison De Grand Esprit Chateuneuf-Du-Pape ដែលពោរពេញដោយផ្លែ Jammyខ្មៅ ផ្លែឈើក្រហម, គ្រឿងទេស និងក្លិនឈើសែនកាន់តែឈ្ងុយឆ្ងាញ់។ កាន់តែពិសេសនោះដើម្បីផលិតស្រានេះ លោកបានសម្រិតសម្រាំងយកតែទំពាំងបាយជូគុណភាពល្អបំផុត និងផលិតតែ ១ម៉ឺនដបប៉ុណ្ណោះក្នុង១ឆ្នាំ។
៣. តំបន់ PROVENCE៖
ស្ថានភាពដីតំបន់ Rivera នៃ Provence មានភាពអំណោយផលសម្រាប់ការផលិតស្រាប្រភេទ Roséតួយ៉ាង L’ Etre Magique Cotes De Proven Rose ដែលបិទដោយប្រើក្រូចក្រៀម ស្ត្រូបឺរី និងក្រីម មានរសជាតិស្រទាន់ពិសេសប្លែកគេនោះ ទទួលបានពិន្ទុ ដល់ទៅ ៩១ពិន្ទុពីអ្នកជំនាញដាក់ពិន្ទុស្រាពិភពលោក James Suckling ។
៤.តំបន់ BURGUNDY (BOURGOGNE)៖
BURGUNDY គឺជាស្រុកកំណើតទំពាំងបាយជូ Pinot Noir ដែលត្រូវបានពិភពលោកទទួលស្គាល់ថាមានពិតជាគុណភាពខ្ពស់ និងមានរសជាតិសម្បូរបែប សម្រាប់យកមកផលិតស្រាទំពាំងបាយជូល្បីៗជាច្រើន។ ទាំងនេះមានដែលមានក្នុងស្រាទំពាំងបាយជូ The Maison De Grand Esprit Bourogne និង Santenay Premier Cru។
ផលិតចេញពីទំពាំងបាយជូតំបន់នេះដូចគ្នា ស្រា Sparkling ដែលមានរសជាតិផ្លែប៉ោមទុំ និងផ្លែឈើស្រស់ ត្រូវបានគេនិយមញុំាជាមួយអាហារសម្រន់ (Appetizer) ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយនោះ ក៏ល្បីឈ្មោះណាស់ដែរ ដូចជា L’ETRE MAGIQUE CREMANT DE BOURGOGNE NV BRUT ដែលទទួល ៩០ពិន្ទុ។
បច្ចុប្បន្នស្រាទំពាំងបាយជូ Maison De Grand មានលក់ជាផ្លូវការនៅកម្ពុជា ក្រោមការចែកចាយរបស់ក្រុមហ៊ុន Chhiv Timex Group។
ឆ្លើយតបនឹងសំនួរថាញ៉ាំស្រាក្រហមល្អ ឬប៉ះពាល់សុខភាពនោះ អ្នកជំនាញបិទស្រាខាងលើបញ្ជាក់ថា ប្រសិនបើញ៉ាំបន្តិចបន្តួច ១ថ្ងៃ ១កែវ ឬ ២កែវ តាមពិតទៅវាមានគុណប្រយោជន៍ជួយសុខភាពទៅវិញទេ ព្រោះស្រាក្រហមទាំងអស់របស់លោកផលិតចេញពីផ្លែទំពាំងបាយជូធម្មជាតិ និងមានកម្រិតជាតិអាកុលប្រមាណ ១០ ទៅ ១៥ភាគរយប៉ុណ្ណោះ៕