• 2018-11-27 08:43:50
  • សេដ្ឋកិច្ច

ស្លាកយីហោទូទាំងប្រទេស ត្រូវដាក់អក្សរខ្មែរឲ្យធំៗ និងគោរពច្បាប់ ៤ចំណុច

  • 2018-11-27 08:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងទេសចរណ៍ក្រើនរំលឹកពីសារាចរណែនាំស្តីពីការដាក់តាំងស្លាកយីហោអាជីវកម្មដ្ឋានទេសចរណ៍។ សារាចរណែនាំនេះ បាន​ណែនាំ​ប្រតិបត្តិករ​ទេសចរណ៍​​ដែល​ជា​ម្ចាស់​អាជីវកម្ម​ទាំង​អស់​​ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ចំពោះ​ការ​លើក​ស្លាក​យីហោ ជា​ភាសា​ខ្មែរ និង​គោរព​គោលការណ៍​ទាំង​៤​ចំណុច​ដូច​ខាង​ក្រោម​នេះ៖

១-ត្រូវដាក់តាំងស្លាកយីហោជាអក្សរខ្មែរនៅខាងលើ

២-ត្រូវសរសេរអក្សរអង់គ្លេសបន្ទាប់ពីអក្សរខ្មែរនៅផ្នែកខាងក្រោម និងត្រូវមានទំហំអក្សរមួយភាគពីរ (១/២) នៃទំហំអក្សរខ្មែរ

៣-ប្រសិនបើម្ចាស់អាជីវកម្មទេសចរណ៍មានបំណងប្រើប្រាស់អក្សរបរទេសទី៣ អាចដាក់បាននៅផ្នែកខាងក្រោមបន្ទាប់ទៀតដោយមានទំហំអក្សរមួយភាគពីរ (១/២) នៃទំហំអក្សរខ្មែរដែរ។

៤-ខ្លឹមសារដូចបានណែនាំខាងលើ នឹងត្រូវអនុវត្តជាកាតព្វកិច្ចចំពោះម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ និងជាលក្ខខណ្ឌសម្រាប់ការផ្តល់អាជ្ញាបណ្ណទេសចរណ៍។

គួរ​បញ្ជាក់​ថា ​សារាចរ​ណែនាំ​លេខ​ ០០៤ សរណន បានចុះថ្ងៃទី២៩ ខែ​មីនា ឆ្នាំ២០១៨មកម្ល៉េះ។ ​សារ​ក្រើន​រំលឹក​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ផ្អើល​រិះ​គន់​អាជីវកម្ម​មួយ​ចំនួន​កាល​ពី​​ថ្មី ប្រើ​ប្រាស់​ភាសាជាតិ​មិន​បាន​ត្រឹម​ត្រូវ និង​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​ស្លាក​យី​ហោ​ភ្លាម​ៗ​ផង​ដែរ​៕​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់