- 2018-12-23 07:20:06
- ចរាចរណ៍
ផ្ដាំឲ្យហើយ! បើចេញពីភ្នំពេញទៅខេត្តដើរលេងចុងឆ្នាំ កុំធ្វើដំណើរតាមផ្លូវនេះឲ្យសោះ
- 2018-12-23 07:20:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ដាំឲ្យហើយ! បើចេញពីភ្នំពេញទៅខេត្តដើរលេងចុងឆ្នាំ កុំធ្វើដំណើរតាមផ្លូវនេះឲ្យសោះ
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ នឹងប្រារព្ធពិធីសម្ពោធវិមានឈ្នះឈ្នះ និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក៏ដូចជាពិធីអបអរឆ្លងឆ្នាំសកល ឆ្នាំ២០១៨ ឈានចូល២០១៩ ដែលនឹងរៀបចំនៅវិមានឈ្នះ ឈ្នះ ស្ថិតក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ លី យ៉ុងផាត់ មហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ស្របគ្នានឹងកម្មវិធីដែលនឹងប្រព្រឹត្តទៅយ៉ាងអធិកអធមក្នុងឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងពីការបញ្ចៀសចរាចរក្នុងកំឡុងពេលប្រារព្ធពិធី ត្រូវផ្អាកចរាចរមួយរយៈ ចំពោះបងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ ម្ចាស់រថយន្តដឹកទំនិញ គ្រប់ប្រភេទ រថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្ដោងរ៉ឺម៉កគ្រប់ប្រភេទ (លើកលែងតែម៉ូតូ) ហាមធ្វើចរាចរឆ្លងកាត់ចតាមមហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ០៦ ដោយត្រូវពង្វាងចរាចរឆ្លងកាត់ តាមស្ពានព្រែកក្ដាមវិញ ចាប់ពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។
ចុចអាន៖ មិនហត់ដើរឆ្ងាយ! ឆ្លងឆ្នាំនៅភ្នំពេញមានពិធីប្លែកៗធំជាងរាល់ដង ហើយកន្លែងកាន់តែពិសេស