- 2019-01-19 06:46:29
- ជំនឿ
ល្បែងចិត្តសាស្ត្រ៖ តើច្រកចូលមួយណា ដែលអ្នកមើលទៅគួរឲ្យខ្លាចជាងគេ?
- 2019-01-19 06:46:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បែងចិត្តសាស្ត្រ៖ តើច្រកចូលមួយណា ដែលអ្នកមើលទៅគួរឲ្យខ្លាចជាងគេ?
ចន្លោះមិនឃើញ
លោក Clifford N. Lazarus អ្នកជំនាញផ្នែកចិត្តវិទ្យា និងជាអ្នកដឹកនាំនៅគ្លីនីកនៃវិទ្យាស្ថាន The Lazarus បានសរសេរនៅក្នុង Psychology Today ថា ភាពភ័យខ្លាចមិនអាចធ្វើអ្វីបានក្រៅពីរារាំងមនុស្សឲ្យខ្វះភាពក្លាហានភ័យខ្លាចក្នុងការបោះជំហានទៅមុខ។ ហេតុនេះហើយ ថ្ងៃនេះដែរ អ្នកទាំងអស់ត្រូវជ្រើសរើស ច្រកចូលមួយ ដែលគិតថាវាគួរឲ្យខ្លាចបំផុត ដើម្បីស្ទាបស្ទង់ពីបេះដូងរបស់ខ្លួនកាន់តែច្បាស់។
ច្រកទី១
ប្រសិនបើអ្នកខ្លាចនឹងចូលទៅក្នុងរូងភ្នំទឹកកក នេះក៏ព្រោះតែអ្នកកំពុងតែសម្លឹងរកមើលនរណាម្នាក់ ដែលអាចផ្តល់ភាពកក់ក្តៅឲ្យអ្នកបាន។ អ្នកខ្លាចភាពរងាឯកាកណ្តោចកណ្តែងម្នាក់ឯង។ យ៉ាងណាមិញ ខ្លាចមិនហ៊ានចូលច្រកមួយនេះ ជាការគិតត្រឹមត្រូវហើយ ព្រោះក្នុងជីវិតសព្វថ្ងៃ ទោះបីជាមានរឿងអ្វីកើតឡើង ក៏អ្នកក្លាហានមិនគេចវេះ ទទួលស្គាល់ការពិត ពេញចិត្តអ្វីដែលខ្លួនមានជានិច្ច។ ពេលមានស្នេហាអ្នកជាប្រភេទមនុស្សបែបរ៉ូមែនទិក ចូលចិត្តភាពសប្បាយរីករាយ និងលង់ស្រលាញ់នរណាដែលមានចរិតប្រហាក់ប្រហែលគ្នា។
ច្រកទី២
សម្រាប់អ្នកដែលមិនហ៊ានចូលច្រកមួយនេះ អាចឆ្លុះបញ្ចាំងឲ្យឃើញថា អ្នកស្អប់ភាពកខ្វក់ងងឹត សំដៅទៅលើមនុស្សចិត្តខ្មៅ។ ច្រកទ្វារនេះលាយឡំជាមួយនឹងភក់ជ្រាំមិនល្អសោះឡើយ។ ទោះជាបែបនេះក្តី អ្នកគួរតែលាងជម្រះទុក្ខធ្ងន់ឲ្យស្រលះពីខួរក្បាល ទើបអាចមើលឃើញពិភពលោកភ្លឺស្អាតជាងនេះ។ ត្រូវចាំថា ថ្វីត្បិតតែផ្លូវដែលអ្នកកំពុងដើរហាក់ដូចជានៅក្នុងរូងងងឹតស្លុប តែចុងបញ្ចប់ អ្នកនឹងរកឃើញផ្លូវចេញដែលមានពន្លឺដ៏ត្រចះត្រចង់មិនខាន។
ច្រកទី៣
អ្នកខ្លាចមិនហ៊ានចូលច្រកទ្វារអគារបែកបាក់មួយនេះ បង្ហាញថាអ្នកជាមនុស្សរឹងមាំ ឆ្លាតវ័យ និងពូកែវិភាគ។ អ្នកតែងតែប្រើជីវិតរស់នៅឲ្យមានតម្លៃ ហើយក៏ចេះគោរពឲ្យតម្លៃមនុស្សជុំវិញខ្លួនដូចគ្នា។ បើអ្នកចង់មានទំនាក់ទំនងជាមួយនរណាម្នាក់ហើយ គឺតែងចង់ថែរក្សាវាឲ្យជាប់លាប់ និងយល់ពីគ្នាឲ្យបានស៊ីជម្រៅ។
ច្រកទី៤
តើផ្ទះដែលគេបោះបង់ចោលមួយនេះ មើលទៅហាក់បីដូចជានៅក្នុងសុបិនអាក្រក់របស់អ្នកមែនទេ? នេះប្រហែលជាអ្នកធ្លាប់ដេកយល់សប្ដិឃើញពិតមែនហើយ។ ផ្ទះជាកន្លែងដែលអ្នកមាននៅក្នុងបេះដូង និងផ្តល់ក្តីស្រលាញ់ច្រើនជាងគេ។ អ្នកជាមនុស្សមានចិត្តសប្បុរស និងចូលចិត្តលះបង់ខ្លាំងណាស់។ អ្នកចង់ការពារនិងផ្តល់អ្វីៗគ្រប់យ៉ាងទៅកាន់មនុស្សដែលខ្លួនស្រលាញ់ ហើយការលះបង់ទាំងនោះ នឹងនៅស្ថិតជាប់ក្នុងបេះដូងគេជាដរាប។
ច្រកទី៥
ច្រកទី៥ ពិតជាគួរឲ្យខ្លាចមែន ហើយអ្នកក៏មិនដឹងថាត្រូវធ្វើបែបណាទើបអាចចេញទៅខាងក្រៅបានដែរ។ អ្នកខ្លាចជាប់គាំង ខ្លាចការរង់ចាំ ខ្លាចគ្មាននរណាឮពេលស្រែកឲ្យជួយ។ អ្នកកំពុងតែបន្តដំណើរផ្សងព្រេងក្នុងជីវិត បន្ទាប់មករកផ្លូវចេញ និងព្យាយាមធ្វើឲ្យជីវិតរីករាយ។
ចុចអានបន្ត៖ រើសយករូបរោមមាន់មួយ ដើម្បីដឹងពីចំណុចពិសេសរបស់អ្នក