- 2019-01-20 09:21:36
- ជំនឿ
១០ សន្លឹកពីពិធីបុណ្យគោឡើងកនៅឥណ្ឌាភាគខាងត្បូង ដ៏កម្រឃើញ
- 2019-01-20 09:21:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ សន្លឹកពីពិធីបុណ្យគោឡើងកនៅឥណ្ឌាភាគខាងត្បូង ដ៏កម្រឃើញ
ចន្លោះមិនឃើញ
សំឡេងទូងស្គ និង ហ្វូងមនុស្សលើកទឹកចិត្ត បុរសម្នាក់លោតឡើងលើខ្នងគោឡើងក ប្រឹងតោងបូកគោ ខណៈដែលសត្វគោពេញកំលាំងលោតផងជល់ផង។
ប្រសិនបើបុរសនោះអាចតោងគោឲ្យជាប់ក្នុងរយៈពេល ១៥វិនាទី ឬ ឲ្យវាអូសបាន១៥ម៉ែត្រ គេនឹងមានឱកាសឈ្នះរង្វាន់ពីអ្នកឧបត្ថម្ភដូចជាឆ្នាំងបាយ សំលៀកបំពាក់ កង់ ម៉ូតូ ឬ ជួនកាលអាចជាឡានបើម្ចាស់ឧបត្ថម្ភដៃទូលាយ។ ពិធីបុណ្យនេះបើមើលជារួមគឺស្រដៀងទៅនឹងពិធីបុណ្យគោតូរ៉ូនៅអេស្ប៉ាញ។
ពីធីបុណ្យ Jallikattu ឬ ពិធីបុណ្យគោឡើងកគេតែងប្រារព្ធនៅភាគខាងត្បូងប្រទេសឥណ្ឌា ហើយនិងផ្នែកខ្លះផ្សេងទៀតនៅ រដ្ឋទមិឡណាឌូ ជាទូទៅរយៈពេល៤ថ្ងៃបន្ទាត់ពីកសិករច្រូតកាត់ ឬ ប្រមូលផលរួច។
ពិធីបុណ្យ Jallikattu មានឫសគល់នៅក្នុងវប្បធម៌ទមិឡនិងពិធីសាសនាដែលមានអាយុកាលរាប់សតវត្សនៅប្រទេសឥណ្ឌា។
ទោះបីជាយ៉ាងណា ព្រឹត្តិការណ៍នេះតែងនាំឱ្យមានការស្លាប់ទាំងមនុស្ស និង សត្វគោ។ ប៉ុន្តែ Jallikattu និង សត្វគោ ត្រូវបានប្រជាជនឥណ្ឌាជាទូទៅចាត់ទុកថាជាព្រះនៅក្នុងជំនឿសាសនារបស់ពួកគេ៕