- 2019-01-23 02:49:43
- ជំនឿ
៤ឆ្នាំ ឆុងខ្លាំង ជាមួយឆ្នាំកុរ ទេវតាឆ្នាំថ្មី ទៅកាត់ឆុងរំដោះគ្រោះ ភ្លូកទឹកភ្លូកដី (វីដេអូ)
- 2019-01-23 02:49:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ឆ្នាំ ឆុងខ្លាំង ជាមួយឆ្នាំកុរ ទេវតាឆ្នាំថ្មី ទៅកាត់ឆុងរំដោះគ្រោះ ភ្លូកទឹកភ្លូកដី (វីដេអូ)
ចន្លោះមិនឃើញ
សែនចូលឆ្នាំ ចិន នឹងមកដល់នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ប្រជាពលរដ្ឋដែលកាត់សែស្រឡាយចិន តែងមានជំនឿទៅលើការឆុងជាមួយទេវតាឆ្នាំថ្មី។ ជាក់ស្ដែងឆ្នាំទាំង៤ ដែលឆុងជាមួយឆ្នាំកុរ ទេវតាឆ្នាំថ្មី ដូចជាឆ្នាំ៖ ម្សាញ់ កុរ វក ខាល។ អ្នកដែលដឹងថាខ្លួនឆុង តែងនាំគ្នាទៅកាត់ឆុងនៅវិហារលោកតាព្រះចៅ នៅវត្តភ្នំ ដើម្បីរំដោះគ្រោះសុំសេចក្ដីសុខសប្បាយ។ នេះបើតាមការរៀបរាប់ពីលោកតា យឹម ម៉ាឡា គឺជាគ្រូកាត់ឆុងនៅវិហារលោកតាព្រះចៅ នៅវត្តភ្នំ។
អ្នកជាប់សែស្រឡាយចិនរាប់រយនាក់ សម្រុកទៅកាត់ឆុង ស្ទើររកកន្លែងអុជ ទាន ធូបគ្មាន ព្រោះតែពួកគេមានជំនឿថា ទាល់តែកាត់ឆុងចេញ ទើបជៀសផុត នូវឧបទ្រពចង្រៃចេញ។ ក្នុងនោះ ដើម្បីទៅកាត់ឆុង ត្រូវមានផ្លែឈើ ក្រដាសសែន សាច់ជ្រូក ពងទាជាដើម។ ចង់ដឹងថា គេធ្វើពិធីកាត់ឆុងនេះដូចម្ដេចខ្លះនោះ សូមមកទស្សនាវីដេអូខាងក្រោមនេះ៖