• 2019-01-24 07:47:54
  • ចរាចរណ៍

រឿងរំដោះចិញ្ចើមផ្លូវមិនមែនចេះតែថានោះទេ ពេលនេះចាប់ផ្ដើមដើរផ្ដិតមេដៃពីពលរដ្ឋ

  • 2019-01-24 07:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដី​ណែនាំ​ក្ឌាំង​ៗ​ស្ដី​ពី​ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​តាម​ដង​ផ្លូវ​ និង​ការ​ប្រើ​ប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទាំងអស់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី​ ២៤ ខែមករា ព្រឹក​មិញ​នេះ​ ខណ្ឌ​ចំនួន​ ០២ រួមមាន​ ខណ្ឌ​ទួលគោក និង​ខណ្ឌ​ច្បារអំពៅ​ បាន​ចុះ​ណែនាំ​ និង​ធ្វើ​កំណត់​ហេតុ​ជាមួយ​អាជីវករ​ក្នុង​មូលដ្ឋាន​ លើ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​ និង​ចិញ្ចើម​ផ្លូវ​។

តាម​សកម្មភាព​ដែល​ទំព័រ​ហ្វេសបុក​​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្ហោះ គេ​សង្កេត​ឃើញ​អាជ្ញាធរ​បាន​ណែនាំ​ ​ធ្វើ​កំណត់​ហេតុ​ជាមួយ​ពលរដ្ឋ​ ដោយ​មាន​ការ​ធ្វើ​លិខិតរហូត​មាន​បញ្ជាក់​ជា​ស្នាម​មេដៃ​ទៀតផង​។​​​​​​​​​​​

ចំពោះចំណាត់ការរបស់​រដ្ឋបាល​រាជធានីរំដោះចិញ្ចើមផ្លូវលើកនេះ សាធារណជនមានការគាំទ្រជាខ្លាំង និង​ស្នើអនុវត្តឲ្យម៉ឺងមាត់ និងមានយុត្តិធម៌សម្រាប់​ប្រជាជនរស់នៅទីក្រុង​ទាំងអស់គ្នា។

ចុចអានបន្ត៖ មិនត្រឹមបំបាត់រោងបុណ្យ រោងការលើផ្លូវនោះទេ កម្លាំងប៉ូលីសក៏ចេញសម្រួល៤ពេល/១ថ្ងៃដែរ

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់