- 2019-01-29 07:22:24
- ជំនឿ
ប្ដីប្រពន្ធកើតឆ្នាំទាំង៦ បើរៀបការឆ្នាំនេះ ដល់ឆ្នាំ២០២០ចាំយកកូន ទើបជួបតែសុខសប្បាយ
- 2019-01-29 07:22:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធកើតឆ្នាំទាំង៦ បើរៀបការឆ្នាំនេះ ដល់ឆ្នាំ២០២០ចាំយកកូន ទើបជួបតែសុខសប្បាយ
ចន្លោះមិនឃើញ
បើតាមការរៀបរាប់ពីលោកតា កុក ឡុង ឬហោរា ចាំង ហាំង ឡុង ជាគ្រូចិនសែដ៏ល្បីនៅភ្នំពេញ បានប្រាប់ថា ប្ដីប្រពន្ធដែលកើតឆ្នាំជូត ឆ្លូវ រោង ម្សាញ់ វក រកា បើរៀបការក្នុងឆ្នាំ២០១៩ ត្រូវចាំរហូតដល់ឆ្នាំ២០២០ ឬ២០២១ ចាំយកកូនទើបជួបសេចក្ដីសុខសប្បាយ ជៀសផុតរាល់ឧបទ្រពចង្រៃនានា។
លោកតាហោរា ដែលជាសែស្រឡាយចិនសុទ្ធសាធរូបនេះ ប្រាប់ទៀតថា អ្នកដែលរៀបការក្នុងឆ្នាំថ្មី ចិនហាមដាច់ខាតមិនឲ្យចូលរួមពិធីបុណ្យសព ទៅឃើញខ្មោចឡើយ។ តាមក្បួនតម្រាចិន ការរៀបការគេកំណត់ថា ពណ៌ក្រហម ចំណែកឯបុណ្យសពគេកំណត់ថា ពណ៌ស។ ពណ៌ក្រហម និងពណ៌សនេះ គឺមិនត្រូវធាតុគ្នាឡើយ គឺឆុងគ្នាខ្លាំង។ លោកតា បន្តថា ចិនក៏ហាមប្រាមមិនឲ្យកូនចៅដែលរៀបការហើយថ្មីៗ ទៅហូបការគេនោះទេ ត្រូវតម៣ខែ ឬពេញមួយឆ្នាំ។ ប៉ុន្តែប្ដីប្រពន្ធអាចផ្ញើស្រោមសំបុត្រ (លុយចំណងដៃ) ទៅចូលរួមអបអរបាន។
គ្រូចិនសែល្បីឈ្មោះជាង ៣០ឆ្នាំរូបនេះប្រាប់ទៀតថា ប្រសិនបើទៅចូលរួមបុណ្យខួបកំណើតកូនគេ ឬទៅបុណ្យចម្រើនព្រះជន្ម មិនមានជាបញ្ហាអ្វីឡើយ អាចទៅចូលរួមបាន។ លើកលែងតែទៅបុណ្យខ្មោច គឺហាមដាច់ខាតហើយ៕