- 2019-01-29 08:08:38
- ជំនឿ
ឲ្យអាំងប៉ាវទៅកូនចៅត្រូវតាមឋានៈ នឹងនាំលាភសំណាងចូលឈឹបៗដល់អ្នកឲ្យ និងអ្នកទទួល
- 2019-01-29 08:08:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យអាំងប៉ាវទៅកូនចៅត្រូវតាមឋានៈ នឹងនាំលាភសំណាងចូលឈឹបៗដល់អ្នកឲ្យ និងអ្នកទទួល
ចន្លោះមិនឃើញ
ការជូនអាំងប៉ាវ គឺជាទំនៀមទម្លាប់មួយរបស់ប្រជាជនចិន នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន ដើម្បីនាំលាភសំណាង ដល់មនុស្សជាទីស្រលាញ់របស់ពួកគេ។ ស្របពេលដែលពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់ មនុស្សជាច្រើនបានឈរតម្រង់ជួរគ្នានៅឯធនាគារ ដើម្បីប្ដូរក្រដាសប្រាក់ចាស់ យកក្រដាសប្រាក់ថ្មីៗ ដើម្បីដាក់ក្នុងអាំងប៉ាវ។ ប៉ុន្តែ ការដាក់លុយនៅក្នុងអាំងប៉ាវ មិនមែនចេះតែដាក់ឡើយ ព្រោះបើដាក់ខុស អាចនឹងនាំសំណាងអាក្រក់ដល់អ្នកក៏ថាបាន។
នេះគឺជាក្បួនដាក់លុយក្នុងអាំងប៉ាវឲ្យត្រូវតាមឋានៈ ដែលអាចនាំលាភសំណាងចូលច្រើនៗ៖
#១ អាំងប៉ាវសម្រាប់មនុស្សចាស់ (ជាពិសេសឪពុកម្ដាយ និងជីដូនជីតារបស់អ្នក) ៖ ត្រូវដាក់លុយចន្លោះពី ៥០០ យ័ន (១០០ ដុល្លារ) ទៅ ២ ០០០ យ័ន (៣០០ ដុល្លារ) ជានិច្ច
#២ អាំងប៉ាវសម្រាប់ក្មេងជំនាន់ក្រោយ ដែលមិនមានប្រាក់ចំណូល (ជាពិសេសអ្នកដែលកំពុងនៅរៀន) ដូចជា កូនរបស់មិត្តភ័ក្ដិជិតស្និទ្ធ , កូនរបស់សាច់ញាតិ និង កូនរបស់មិត្តរួមការងារ ៖ ត្រូវដាក់លុយចន្លោះពី ៥០ យ័ន (១០ ដុល្លារ) ទៅ ២០០ យ័ន (៣០ ដុល្លារ) ជានិច្ច
#៣ អាំងប៉ាវសម្រាប់កូនខ្លួនឯង ៖ ត្រូវដាក់លុយចាប់ពី ១០០ យ័ន (២០ ដុល្លារ) ឡើងទៅរហូតដល់ចំនួនណាមួយ ដែលអ្នកសប្បាយចិត្តក្នុងការផ្ដល់ឲ្យ
#៤ អាំងប៉ាវសម្រាប់បុគ្គលិក ៖ ត្រូវដាក់លុយចន្លោះពី ១០០ យ័ន (២០ ដុល្លារ) ទៅ ១ ០០០ យ័ន (២០០ ដុល្លារ) ជានិច្ច (ត្រូវឲ្យនៅថ្ងៃធ្វើការចុងក្រោយ មុនថ្ងៃឈប់សម្រាកចូលឆ្នាំចិន)
#៥ អាំងប៉ាវសម្រាប់ក្មេងៗដទៃទៀត ៖ ត្រូវរៀបចំអាំងប៉ាវតូចៗមួយចំនួន ដែលមានលុយ ១០ យ័ន (៥ ដុល្លារ) ឬ ២០ យ័ន (១០ ដុល្លារ) សម្រាប់កូនៗរបស់អ្នកស្គាល់គ្នាធម្មតា ក្នុងករណីអ្នកជួបពួកគេក្នុងអំឡុងពេលចូលឆ្នាំចិន។