• 2019-01-30 02:54:16
  • ជំនឿ

ប្ដីប្រពន្ធកើតឆ្នាំទាំង១០ ពេលរៀបការរួច ដាច់ខាតកុំផ្សំដំណេកក្នុងម៉ោងទាំងនេះ

  • 2019-01-30 02:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ក្បួន​តម្រា​ចិន ក្នុង​ថ្ងៃ​ផ្សំ​ដំណេក​គឺ​ជា​រឿង​សំខាន់​បំផុត សម្រាប់​ប្ដី​ប្រពន្ធ​ទើប​តែ​រៀប​ការ​ហើយ ថ្មី​ថ្មោង។ វេលា​ក្រេប​ទឹក​ឃ្មុំ តាម​ក្បួន​តម្រា​ចិន​ពី​បុរាណ ត្រូវ​រក​ពេល​វេលា​ដ៏​ល្អ​បំផុត ទើប​ជៀស​ឆ្ងាយ​ពី​គ្រោះ​អាក្រក់​ផ្សេងៗ។

លោក​តា កុក ឡុង គ្រូ​ចិន​សែ

តាម​ការ​គន់គូរ​របស់​លោក​តា កុក ឡុង គ្រូ​ចិន​សែ ពូកែ​ទាយ​ឆុត​ល្បី​ខ្លាំង​នៅ​ភ្នំពេញ​ បាន​ប្រាប់​អំពី​ឆ្នាំ​ទាំង​១០ ត្រូវ​ជៀស​វាង​ផ្សំ​ដំណេក​ក្នុង​ម៉ោង ដូច​ខាង​ក្រោម​នេះ៖

  • ប្ដី​ប្រពន្ធ​កើត​ឆ្នាំ ជូន និង​ឆ្លូវ៖ លោក​តា ប្រាប់​ថា​ម៉ោង​ដែល​ឆុង​មិន​គួរ​ផ្សំ​ដំណេក​ដូចជា ពេល​ព្រឹក​ចន្លោះ​ពី​ម៉ោង​៥ ដល់​ម៉ោង​៧ ថ្ងៃ​ត្រង់​ចន្លោះ​ពី​ម៉ោង​១១ ដល់​ម៉ោង​៣​រសៀល និង​ពេល​យប់​ចន្លោះ​ពី​ម៉ោង​៧ ដល់​ម៉ោង​៩​យប់។ ចំណែក​ម៉ោង​ដ៏​ល្អ​សម្រាប់​ឆ្នាំ​ទាំង​២​ គឺ​ពេល​ព្រឹក​ចន្លោះ​ពី​ម៉ោង៨ ដល់​ម៉ោង​១០ ពេល​ល្ងាច​ចន្លោះ​ពី​ម៉ោង៤ ដល់​ម៉ោង​៧ ពេល​យប់​ចន្លោះ​ពី​ម៉ោង​១១ ដល់​ម៉ោង​១ និង​ចាប់​ពី​ម៉ោង​១​យប់ ដល់​៣​ទៀប​ភ្លឺ​ក៏​ជា​ម៉ោង​ល្អ​ដែរ។

  • ប្ដី​ប្រពន្ធ​កើត​ឆ្នាំ​ខាល និង​កុរ៖ គ្រូ​ចិន​សែ​កុក ឡុង ឬ​ចាំង ហាំង ឡុង ប្រាប់​ថា ម៉ោង​ដែល​ឆុង​មិន​គួរ​ផ្សំ​ដំណេក គឺ​ពេល​ព្រឹក​ម៉ោង៩ ដល់​ម៉ោង​១១ និង​ពេល​ល្ងាច​ម៉ោង៣ ដល់​ម៉ោង​៥។ ក្រៅ​ពី​ម៉ោង​ទាំង​នេះ​ប្ដី​ប្រពន្ធ​ផ្សំ​ដំណេក​ម៉ោង​ណា​ក៏​បាន​ដែរ។

  • ប្ដី​ប្រពន្ធ​កើត​ឆ្នាំ​ថោះ៖ ឆុង​ពាក់​កណ្ដាល​យប់​ចាប់​ម៉ោង​១១ ដល់​ម៉ោង​៣​ទៀប​ភ្លឺ។ ដូច្នេះ​ហើយ​ហាម​ផ្សំ​ដំណេក​ក្នុង​ម៉ោង​នេះ​ឲ្យ​សោះ។

  • ប្ដី​ប្រពន្ធ​កើត​ឆ្នាំ​រោង៖ ឆុង​ពេល​ព្រឹក​ពី​ម៉ោង​៧ ដល់​ម៉ោង​៩ និង​ពេល​យប់​ម៉ោង​៧ ដល់​ម៉ោង​៩។

  • ប្ដី​ប្រពន្ធ​កើត​ឆ្នាំ​វក និង​ម្សាញ់៖ ឆុង​ព្រលឹម​ឡើង ពី​ម៉ោង​៣ ដល់​ម៉ោង​៥ និង​ពេល​យប់​ម៉ោង​៩ ដល់​ម៉ោង​១១។

  • ប្ដី​ប្រពន្ធ​កើត​ឆ្នាំ​រកា៖ ឆុង​ពេល​ភ្លឺ​ម៉ោង៥ ដល់​ម៉ោង​៧ ពេល​ថ្ងៃ​ត្រង់​ម៉ោង១១ ដល់​ម៉ោង​១​រសៀល។

  • ប្ដី​ប្រពន្ធ​កើត​ឆ្នាំ​ឆ្នាំ​ច៖ ឆុង​ពេល​ព្រឹក​ម៉ោង​៧ ដល់​ម៉ោង​៩ និង​ពេល​យប់​ម៉ោង​១១ ដល់​ម៉ោង​៣​ទៀប​ភ្លឺ។

លោក​តា​កុក ឡុង ​ប្រាប់​ថា ចិន និង​ខ្មែរ មាន​ជំនឿ​ដូច​គ្នា ប្រសិន​បើ​ផ្សំ​ដំណេក​ក្នុង​ម៉ោង​ឆុង គេ​ជឿ​ថា​កូន​កើត​មក​ចង្រៃ។ ប៉ុន្តែ​បើ​ប្ដី​ប្រពន្ធ​ផ្សំ​ដំណេក​ក្នុង​ម៉ោង​ឆុង​គួរ​ចាក់​ទឹក​ក្រៅ​ពាង ឬ​ខាង​ប្ដី​ត្រូវ​ពាក់​ស្រោម​ការពារ។ តែ​បើ​មិន​ប្រយ័ត្ន​ជ្រុល​ជា​មាន​កូន​ក្នុង​ម៉ោង​ឆុង តាម​ក្បួន​តម្រា​ចិន ឪពុក​ម្ដាយ​​ត្រូវ​យក​កូន​នោះ​ឲ្យ​បងប្អូន​ណា​ជួយ​ចិញ្ចឹម​រយៈ​ពេល​១ ឆ្នាំ ឬ​២​ឆ្នាំ ចាំ​យក​មក​ចិញ្ចឹម​វិញ។

គ្រូ​ចិន​សែ​នេះ​ប្រាប់​ច្បាស់​ៗ​ទៀត​ថា  មិន​ថា​ប្ដី​ប្រពន្ធ​កើត​ក្នុង​ឆ្នាំ​ណា​ទេ ដាច់​ខាត​ក្នុង​រាត្រី​ដំបូង​ត្រូវ​តែ​ក្រេប​ទឹក​ឃ្មុំ​ជាមួយ​គ្នា ទោះ​អស់​កម្លាំង ឈឺ​ថ្កាត់​យ៉ាង​ណា​ក្ដី ប្រសិន​បើ​រាត្រី​ដំបូង​មិន​បាន​ក្រេប​ទឹក​ឃ្មុំ​ជាមួយ​គ្នា​ទេ ចិន​ចាត់​ទុក​ថា​ស៊យ៕ ​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់