- 2019-02-14 02:29:42
- ជំនឿ
ទិញកាដូ ៤ប្រភេទនេះ ជូនសង្សារថ្ងៃ១៤កុម្ភៈ ចប់បណ្ដោយ ព្រោះមានប្រផ្នូលមិនល្អ
- 2019-02-14 02:29:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញកាដូ ៤ប្រភេទនេះ ជូនសង្សារថ្ងៃ១៤កុម្ភៈ ចប់បណ្ដោយ ព្រោះមានប្រផ្នូលមិនល្អ
ចន្លោះមិនឃើញ
ថ្ងៃបុណ្យនៃក្ដីស្រលាញ់ គូស្នេហ៍តែងមានកាដូឲ្យគ្នាទៅវិញទៅមក ដើម្បីបញ្ជាក់អំពីទំនាក់ទំនងរបស់ពួកគេ និងធ្វើឲ្យចំណងស្នេហ៍កាន់តែរឹងមាំ។ តែបើតាមជំនឿ កាដូខ្លះមិនល្អឡើយ ក្នុងការជូនគូស្នេហ៍ ព្រោះវាអាចជាប្រផ្នូលមិនល្អ។ ខាងក្រោមនេះ ជាកាដូ៤ប្រភេទ ដែលលោកតា ហុក សាយជាគ្រូចិនសែ នៅភ្នំពេញ ប្រាប់ថា មិនគួរទិញជូនគូស្នេហ៍ឡើយ៖
១. កន្សែង
កន្សែងគេមានជំនឿថា តំណាងឲ្យការព្រាត់ប្រាសគ្នា បង្ហូរទឹកភ្នែក ដូច្នេះកន្សែងគឺតំណាងទុកជូតទឹកភ្នែក។ ការឲ្យកាដូជាកន្សែង ហាក់ដូចជាចង់ប្រាប់ថា អាចនឹងមានរឿងមិនល្អកើតឡើងចំពោះគូស្នេហ៍នាពេលខាងមុខ។
២. ស្បែកជើង
ចំណែកអំណោយនេះវិញ គឺតំណាងឲ្យការដើរចេញពីគ្នាជារៀងរហូត មិនអាចបន្តដំណើរទៅមុខជាមួយគ្នាទៀតបាន។ ការទិញកាដូជាស្បែកជើងឲ្យគូស្នេហ៍ ដូចជាចង់បង្ហាញថា អ្នកនឹងដើរចេញ ឬគេជាអ្នកដើរចេញពីអ្នក។
៣. នាឡិកា
ចំណែកឯ នាឡិកាតំណាងស្នេហាមានព្រំដែនវេលាមិនអាចបន្តបានរហូត ព្រោះម៉ោងវាមានលេខក្រិតៗកំណត់វេលា ដូច្នេះបើសង្សារជូននាឡិកាឲ្យគ្នា មិនខុសពីកំណត់ថេរវេលាស្រលាញ់គ្នានោះទេ។
៤. ទឹកអប់
ទឹកអប់ គេតំណាងស្នេហាបានត្រឹមមួយឆាវ វាមិនស្ថិតស្ថេរ ព្រោះក្លិនទឹកអប់ក្រអូបបានតែមួយរយៈទេ គេប្រដូចវានឹងឥទ្ធិពលស្នេហាដែរ អាចឆាប់បែកចិត្ត ស្រលាញ់គ្នាមិនបានយូរ។
យ៉ាងណាក្ដីនេះ គ្រាន់តែជំនឿ តែស្នេហ៍បានគង់វង្សយូរអង្វែង ឬក៏អត់ គឺអាស្រ័យលើបុគ្គលផ្ទាល់៕