• 2019-06-07 12:20:00
  • ជំនឿ

​បុណ្យប្រពៃណី​ហែ​​អ្នក​តាសុំ​ទឹក​ភ្លៀង​ និងសេចក្តីសុខរបស់អ្នកភ្នំពេញ

  • 2019-06-07 12:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពី​រាល់​ឆ្នាំ​ពិធី ​បុណ្យ​បែប​ប្រពៃណី​ដង្ហែ​​អ្នក​តា និង​បន់​ស្រន់​​ សុំ​ទឹក​ភ្លៀង​ និង​សុំ​សេចក្ដី​សុខ​របស់អ្នកភូមិមួយនៅជាយរាជធានីភ្នំពេញនៅ​តែ​​មាន​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ដែល​មាន​ប្រជាជន​ចូលរួម​យ៉ាង​ច្រើន​កុះករ។

​​​ពិធី​បុណ្យ​ដង្ហែ​​អ្នក​តា និង​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​ និង​សុំ​សេចក្ដី​សុខ​របស់ ​ភូមិ​បឹង សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​នេះ​មាន​ឈ្មោះ​ថា​ ពិធី​បុណ្យ​ហែ​អ្នកតា​ព្រីង​ក្អែក​​​​​​​។ ពិធី​ហែ​អ្នកតា​នេះ​មាន​រយៈ​ពេលមួយ​ថ្ងៃ​ មួយ​យប់​គឺ​ចាប់​ផ្ដើម​នៅ​ល្ងាច​ថ្ងៃ​ទី ​៤កើត ​ខែជេស្ឋ​ គេ​ធ្វើ​ពិធី​ក្រុង​ពាលី​ និង​សម្ដែង​ល្ខោន​ ហើយ​​បញ្ចប់​នៅ​​ថ្ងៃ​ទី ​៥កើត ខែ​ជេស្ឋ​ គឺ​ជា​ការ​ដង្ហែ​អ្នក​តា​ទៅ​ទី​ទួល​អ្នក​តា​ព្រីង​ក្អែក​​​​។ ​ ​ បើ​តាម​អ្នកស្រី ទី គីម អាយុ ៦៩ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ពិធី​បុណ្យ​ដង្ហែ​អ្នក​តា​ព្រីង​ក្អែក​​​ ត្រូវ​ប្រារព្ធ​​ធ្វើ​នៅ​ទី​នោះ​ជា​រៀង​រាល់​ឆ្នាំ​ពុំ​ដែល​ខាន​ឡើយ ក្នុង​គោល​បំណង​ដើម្បី​សុំ​ទឹក​ភ្លៀង​ សុំ​សេចក្ដី​សុខ​ និង​បណ្ដេញ​ឧបទ្រព​ចង្រៃ​ចេញ​ពី​ភូមិ។

ក្នុង​ពិធី​នេះ​ គេ​សង្កេត​ឃើញ​មនុស្ស​លាប​មុខលាប​មាត់​ ​តុប​តែង​ខ្លួន​ប្លែក​ៗ​ មាន​ប្រណាំង​សេះ ​សម្ដែង​​ល្ខោន​ពេល​យប់​ និង​ពិធី​បន់​ស្រន់​ផ្សេង​ៗ​ ​ដែល​​មាន​មនុស្ស​ចូល​រួម​យ៉ាង​ច្រើន​កុះករ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់