• 2019-07-06 10:25:00
  • ចរាចរណ៍

ផ្លូវ​ចម្លែក និង គ្រោះថ្នាក់​បំផុត​ទាំង​៥​​នៅ​លើ​ពិភពលោក

  • 2019-07-06 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់​ផ្លូវ​ទាំង​នេះ ធានា​ថា​អ្នក​នឹង​ឡើង​សម្ពាធ​ឈាម​មិន​ខាន។ ខាង​ក្រោម​នេះ​គឺ​ជា​ផ្លូវ​ចម្លែក និង គ្រោះថ្នាក់​បំផុត ៥ កន្លែង​ដែល​​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​រំភើប ហើយ​វា​ក៏​ជា​ផ្លូវ​ដ៏​គ្រោះថ្នាក់​ផង​ដែរ។

១ ស្ពាន​ស្រវឹង

ជា​ស្ពាន​នៅ​ភាគ​ខាង​លិច​ប្រទេស​ន័រវ៉េស ដែល​ភ្ជាប់​ពី​ដី​គោក នៅ​កាន់​កោះ​អាវ៉េរ៉ូ (Avero)។ ស្ពាន​នេះ​មាន​ប្រវែង​ត្រឹម​តែ ២៦០ ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​កន្លែង​ខ្លះ​កោង​ពត់​ពេន​ដូច​សួន​កំសាន្ត Disneyland គួរ​ឲ្យ​ស្រៀវ។ ដូច្នោះ​ហើយ​ទើប​គេ​ឲ្យ​ឈ្មោះ​ថា "ស្ពាន​ស្រវឹង"។ ​

២ ផ្លូវ​ដែល​បត់​ឆ្វេង​ស្តាំ​ចំនួន​៩៩​ដង​

ផ្លូវ​ដែល​ភ្ជាប់​ពី​វាំង​ចិន ឆាងចូវ ទៅ​កាន់ ភ្នំ​ធាន​ណា​មិន ( Tiananmen) មនុស្ស​ភាគ​ច្រើន​ហៅ​វា​ថា​ជា​ "ផ្លូវ​ទៅ​ស្ថានសួគ៌" ។ ផ្លូវ​នេះ​ចំណុច​ដែល​ទាប​បំផុត​ក៏​មាន​កម្ពស់​២០០​ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រ​ដែរ ហើយ​កន្លែង​ដែល​ខ្ពស់​បំផុត​មាន​កម្ពស់​រហូត​ដល់ ១,៣០០ ម៉ែត្រ ហើយ​ទម្រាំ​តែ​ទៅ​ដល់​កំពូល​ត្រូវ​​បត់​ឆ្វេង​ស្តាំ​ចំនួន​៩៩​ដង។

៣ ផ្លូវ​ពស់

ផ្លូវ Paso-de-Los-Caracoles ឬ ផ្លូវ​ពស់ ដែល​ភ្ជាប់​ពី​កំពង់ផែ​ប្រទេស​ឈីលី ទៅ​កាន់​​​ប្រទេស​អាហ្សង់ទីន ជា​ផ្លូវ​ដែល​មាន​រយៈ​កម្ពស់​ខុស​គ្នា​រហូត​ដល់ ២,៤០០ ម៉ែត្រ ពោល​គឺ​នៅ​ចំណុច​ទាប​បំផុត មាន​កម្ពស់ ៨០០ ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រ និង កន្លែង​ខ្ពស់​បំផុត​រហូត​ដល់​ទៅ ៣,២០០ ម៉ែត្រ។

ប៉ុន្តែ​នេះ​មិន​មែន​ជា​បញ្ហា​ធំ​បំផុត​ទេ។ អ្វី​ដែល​សំខាន់ ផ្លូវ​នេះ​ភាគ​ច្រើន​តែង​គ្រប​ដណ្ដប់​ទៅ​ដោយ ព្រិល និង ទឹកកក​ហើយ​អ្នកបើកបរ​ត្រូវ​បត់​បែន​ផ្លូវ​កោង​ ២៩ ដង។

៤ ផ្លូវ​ទឹកកក

តាម​ពិត​ទៅ​ផ្លូវ​ទឹកកក​វា​ធម្មតា​ទៅ​ហើយ​សម្រាប់​ប្រទេស​ធ្លាក់​ទឹកកក។ ប៉ុន្តែ​ផ្លូវ​មួយ​នេះ ដែល​ភ្ជាប់​រវាង​ទីក្រុង Inuik និង Tucktjakutk ដែល​មាន​ប្រវែង ១៣០ គីឡូម៉ែត្រ​គឺ​ជា​ផ្លូវ​ដ៏​គ្រោះថ្នាក់​បំផុត។ វា​ជា​ផ្លូវ​ដែល​ស្រប​ជាមួយ​ទន្លេ Mekenzie មាន​កន្លែង​បត់បែន​ជា​ច្រើន​រអិល​ប្រកប​ដោយ​គ្រោះថ្នាក់ ដែល​អ្នក​បើកបរ​ត្រូវ​អត់​ដង្ហើម​ផ្ចង់​ស្មារតី​បើកបរ​ពី​​ដើម​រហូត​ដល់​ចុង​បញ្ចប់​នៃ​ផ្លូវ។

៥ ផ្លូវ​ត្រង់​វែង​បំផុត

ស្រមៃ​មើល​បើ​អ្នក​ត្រូវ​បើកបរ​លើ​ផ្លូវ ២៥៦ គីឡូម៉ែត្រ​លើ​ទិសដៅ​ត្រង់​ភ្លឹង​គ្មាន​បត់​សូម្បី​ម្តង។ ផ្លូវ​ហាយវ៉េ​លេខ​១០ របស់​​​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​ចាប់​ផ្តើម​ពី​ទីក្រុង​ហារ៉ាដ​បុរាណ និង ឆ្លង​កាត់​វាល​ខ្សាច់។ ជិះ​ឆ្លង​កាត់​តំបន់​នេះ​ប្រហែល​​ជាង​២​ម៉ោង ជាមួយ​នឹង​ទេសភាព​ដដែល​ៗ អាច​ធ្វើ​ឲ្យ​អ្នក​កើត depression ហើយ​មាន​អារម្មណ៍​តានតឹង​ខ្លាំង​នឹង​ផ្លូវ​ប្រភេទ​នេះ៕

អាន៖ ប៉ុន្មាន​សន្លឹក​ថត​សត្វ​ចំ​ពេល​ចៃដន្យ បង្កើត​ជា​រូបភាព​ចម្លែក​ដែល​មិន​អាច​រៀបចំ​បាន

អាន៖ បុរស​ម្នាក់ប្រាប់មូលហេតុ​ដែល​លោក​សាក់​រូប​អ្នកសុំទាន​

ប្រភព៖ News Republic ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់