• 2019-07-11 04:27:49
  • ចរាចរណ៍

​​ឱកាស​ដ៏​ល្អ​ឥត​ខ្ចោះ​ ចំនេញ​ច្រើន​ដំណើរ​កម្សាន្ត​នៅ​វៀតណាម​

  • 2019-07-11 04:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​កម្សាន្ត​នៅ​វៀតណាម​ចំណាយ​តិច​ ត្រូវ​ដឹង​ពី​ភូមិ​សាស្រ្ត​ដែលចំនេញ​ទាំង​លុយ​ និង​ ពេល​វេលា​នៅ​តាម​ផ្សារទំនើប​ ការទិញ​សម្លៀក​បំពាក់​ និង​វត្ថុ​អនុ​ស្សាវរីយ​​ដ៏អស្ចារ្យ​។

​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietjet​ នឹង​ផ្តល់​វិស្ស​ម​កាល​ប្រកប​ដោយ​ភាព​រំភើប​ និង​ចំណាយ​តិច​ ជាមួយ​សំបុត្រ​ហោះ​ហើរ​ក្នុង​ប្រមូសិន​ចំនួន​ ១លាន​ សន្លឹក​ ដែល​មាន​តម្លៃចាប់​ពី ​០ ​(សូន្យ)​ ដុល្លារ​អាមេរិក​ សម្រាប់​រាល់​ផ្លូវហោះ​ហើរ​ក្នុង​ស្រុក​ ​និង​អន្តរ​ជាតិ​ទាំងអស់​ ព្រម​ទាំង​ការ​ចំនេញ​ពេល​វេលា​ ដោយ​គ្រាន់​តែហោះ​ពី​ទីក្រុង​សៀម​រាប​ ទៅ​កាន់​ទីក្រុង​ហាណូយ​ នៅ​វេលា​​ម៉ោង​ ៧:១៥ ​យប់​ និង​អាច​វិល​ត្រឡប់​មក​ពី​​ហាណូយ​វិញ នៅ​ម៉ោង​ ៤:៣០​ រសៀល​។​ ​សំបុត្រ​ហោះ​ហើរ​ប្រមូសិន​និង​អាច​កក់​បាន​នៅ​ចន្លោះ​ថ្ងៃ​ទី​១០ ​ដល់​ទី​១២ ​ខែកក្កដា​ អំឡុង​ពេល​ម៉ោង​មាស​ ពោល​គឺ​ចន្លោះ​ម៉ោង​១២​ថ្ងៃ​ត្រង់​ ដល់​ម៉ោង​ ២​រសៀល​ ដើម្បី​រីក​រាយ​ជា​មួយ​នឹង​តម្លៃ​ពិសេស​ចាប់​ពី​ ០ ​(សូន្យ) ​ដុល្លារ​អាមេរិក​ ស្រប​ជាមួយ​លក្ខ​ខណ្ឌ​ផ្សេង​ៗ​ត្រូវ​បាន​អនុ​វត្ត​។​

​មិន​ត្រឹម​តែ​​ទទួល​បាន​តម្លៃ​ពិសេស​ពី​ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet​ ​សំរាប់​អ្នក​ដំណើរ​កម្សាន្ត​គូរ​ដឹង​ពីភូមិ​សាស្ត្រ​ចំនេញ​ទាំង​តម្លៃ​ គុណភាព​ និង​ ពេលវេលា​។​ ការ​ដើរទិញ​ទំនិញ​នៅ​វៀត​ណាម​ គឺ​ជា​ជម្រើស​ដ៏​ពេញ​និយម​​​​​ជាពិសេស​ក្រណាត់​ធ្វើ​ពី​សរសៃ​សូត្រ​ដ៏ល្បី​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ និង​សម្លៀក​បំពាក់​ដ៏ស្រស់​ស្អាត​ ​ជាច្រើន​ផ្សេង​ៗ ​ដែល​មាន​ម៉ូត​ ព្រម​ទាំង​ការ​ដេរ​ប៉ាក់​ដ៏​ឆ្នើម​ជាច្រើន​ទៀត​ ដែល​ស្ថិត​នៅ​មហា​វិថី​ Hang​ Gai​ ក្នុង​ទីក្រុង​ហា​ណូយ ​ដែល​ពេល​​ខ្លះ​ត្រូវ​បាន​​គេហៅ​ថា ជា​វិថី​​​លក់​ក្រណាត់​សូត្រ ​មាន​ហាង​តូច​ៗ ​និង​ហាង​លក់​សម្លៀក​​បំ​ពាក់​​តម្រៀម​គ្នា​ជា​ជួរ​។​

ការ​ដើរ​កម្សាន្ត​ប្រកប​ដោយ​ផា​សុខ​ភាព​នៅ​ផ្សារ​នៅ​ពេល​​ព្រឹក​ព្រលឹម​ គឺ​ជា​ជម្រើស​ដ៏ល្អ​​​បំផុត​ ឬ​បន្ទាប់​ពី​ថ្ងៃ​លិច​ហើយ​​។ ការ​ដើរ​ទិញ​ទំនិញ​ប្រកប​ដោយ​គុណ​​ភាព​ខ្ពស់​ និង​ការ​ពិសារ​ហារ​ដ៏ឆ្ងាញ់​ ក្នុងផ្សារទំនើប​ ក៏ជា​ជម្រើស​ដ៏ល្អ​ឥត​ខ្ចោះ​​​​សម្រាប់​អ្នក​​ដើរ​ទិញ​ទំនិញ​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​​ហា​ណូយ និង​ហូ​ជីមិញ ​ក៏ដូច​ជា​ទីក្រុង​ផ្សេង​ទៀត​​ជា​​ច្រើន​​​ទូ​ទាំង​​វៀត​ណាម​។ ​

​ជាមួយ​ភាព​ល្បី​ល្បាញ​​ទៅ​លើ​​សម្ភារៈ​ផ្ទះ​បាយ​ដ៏​​គួរ​ឲ្យ​ទាក់​ទាញ​ដែល​មាន​ក្បាច់រចនា​លើ​ចាន​ និង​ចង្កិះ ​សាក​សម​សម្រាប់​ជាវត្ថុ​អនុ​​ស្សាវរីយ៍​រំឭក​ពី​ដំណើរ​កម្សាន្ត​ ឬកាដូ​សម្រាប់​មិត្តភក្តិ​ និង​ក្រុម​គ្រួ​សារ​៕

ប្រភព​៖​ vnexpress   ប្រែ​សម្រួល​៖​ ចេង​ សុខហ័ង​

មតិយោបល់