• 2019-09-10 05:13:05
  • ចរាចរណ៍

ប្រតិបត្តិការក្ដៅគគុក ទាញសាឡង់ដឹកខ្សាច់មួយគ្រឿង ដែលបើកបុកសសរស្ពានព្រែកតាមាក់

  • 2019-09-10 05:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមប្រតិបត្តិការជួយសង្គ្រោះ កំពុង​ដុតដៃដុតជើង ដើម្បី​ទាញ​យក​សាឡង់​ដឹកខ្សាច់មួយគ្រឿង ដែល​បើកបុក​សសរស្ពាន​ព្រែកតាមាក់ កាល​ពី​ថ្ងៃទិត្យ ទី៨ ខែកញ្ញា ២០១៩។

ក្រោយទទួលដំណឹង​រដ្ឋមន្រ្តីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន បាន​ចុះទៅត្រួតពិនិត្យ​ទាំង​យប់​ ដើម្បី​ពិនិត្យ​មើលស្ថានការ​មួយ​នេះ។

ចុចអាន៖ បន្ទាន់​ ! ឯកឧត្ដម ស៊ុន​ ចាន់ថុល​ ចុះ​ទៅ​​​ពិនិត្យ​ស្ពាន​ព្រែកតាមាក់​ទាំង​យប់ និង​អាច​​ប្ដឹង​​​ក្រុមហ៊ុន​សាឡាង​ដឹក​ខ្សាច់​បុក​សសរ​ស្ពាន​​

មកដល់ព្រឹកថ្ងៃទី ១១ ខែកញ្ញានេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំក្រុម ការងារបច្ចេកទេសក្រសួង និងភាគីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការទាញយក​ចេញ​នូវ​សាឡង់ដឹក ខ្សាច់មួយគ្រឿងដែលបុកសសរស្ពានព្រែកតាមាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង មន្ដ្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផងដែរ។

ខាងក្រោម​នេះគឺជារូបភាព​ នៃសកម្មភាព​ក្រុមបច្ចេកទេស កំពុងប្រតិបត្តិការទាញ​សាឡង់ដឹកខ្សាច់

កាលពីថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៣ និង៣០នាទី រសៀល នៅចំណុចភូមិសាស្រ្ត ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីសាឡង់ដឹកខ្សាច់មួយគ្រឿង បើកបរដោយឈ្មោះ ភា រម្យ ភេទប្រុស អាយុ៣៩ឆ្នាំ រួមដំណើរដោយប្រពន្ធ និងកូនធ្វើដំណើរតាមបណ្តោយខ្សែទឹកពីត្បូងទៅជើង បានបើកបុកសសរស្ពានទី៨ នៃស្ពានព្រែកតាមាក់ ទើរជាប់នឹងសរសេរ (ស្ថិតនៅចន្លោះសសរស្ពានសម្រាប់ធ្វើនាវាចរណ៍) ដោយសារបើកគេចពីនាវាទេសចរណ៍មួយគ្រឿងទៀតមានផ្ទុកមនុស្សច្រើនបើកបញ្ជ្រាសទិសគ្នាពីត្បូងទៅជើង ហើយត្រូវបានជួយសង្គ្រោះដោយទូកនេសាទរបស់បងប្អូនខ្មែរឥស្លាម៕

រូបភាព៖ ក្រសួងសាធារណៈការ​ និង​ដឹកជញ្ជូន

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់