- 2019-09-28 01:00:00
- ជំនឿ
របស់ ៤ យ៉ាងគួរជូនអ្នកមានគុណ ក្នុងឱកាសបុណ្យភ្ជុំ
- 2019-09-28 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់ ៤ យ៉ាងគួរជូនអ្នកមានគុណ ក្នុងឱកាសបុណ្យភ្ជុំ
ចន្លោះមិនឃើញ
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រិយមិត្តប្រហែលជារកនឹកថាតើគួរជូនអ្វីដល់អ្នកមានគុណ។ របស់ ៤ យ៉ាងនេះ ត្រូវបានណែនាំ ដោយប្រិយមិត្ត Sabay ផ្សេងទៀត។
១. សំលៀកបំពាក់
កញ្ញា ធី រ៉ាដេលីនជាបុគ្គលិកក្រុមហ៊ុន លក់រថយន្តបានឱ្យដឹងថា សំលៀកបំពាក់ ជាជាគ្រឿងបិតបាំងកាយដែលអ្នកមានគុណត្រូវការ ប្រើប្រាស់រាល់ថ្ងៃ មិនតែប៉ុណ្ណោះ តម្លៃវាសមស្របទៅតាមលទ្ធភាពរបស់កូនគ្រប់គ្នា។
« ពេលដែលគាត់ស្លៀកខោអាវដែលយើងទិញជូន គាត់នឹងនឹកឃើញដល់កូនដែលនៅឆ្ងាយ និយាយទៅ ពាក់អាវនឹកឃើញម្ចាស់!»។ ដេលីនបានបន្ថែមយ៉ាងដូច្នេះ។
២. ថ្នាំសង្កូវ ឬ របស់ប៉ូវសុខភាព
លោក រស់ សំរេច ជាបុគ្គលិក ឱសថស្ថាន បានផ្ដល់យោបល់ថា ឪពុកម្ដាយ រស់នៅឯស្រុកឆ្ងាយពីកូនៗ ឈឺថ្កាត់យប់ព្រលប់ត្រូវតែមាន ដូច្នេះកូនៗ គួរតែទិញថ្នាំសង្កូវ ឬ ថ្នាំប៉ូវសុខភាពជូនលោកទាំងពីរ។
«ប្រេងកូឡា ទឹកត្រចៀកកាំ ថ្នាំរឹតដៃជើង ថ្នាំក្ដៅ ថ្នាំត្រជាក់អីហ្នឹង គួរតែទិញជូនពួកគាត់ ហើយសរសេរអក្សរដាក់ពីរបៀបប្រើប្រាស់ឱ្យត្រឹមត្រូវកុំឱ្យ ពួកគាត់ប្រើខុស! សំខាន់ណាស់ រឿងថ្នាំបង្ការ បឋមហ្នឹង»។ លោក សំរេចបានបន្ថែម។
កញ្ញា ហៀង ចំរើន បានប្រាប់ថា កូនៗ ក៏គួរតែទិញ ម៉ាស៊ីនម៉ាស្សា សម្រាប់ពួកគាត់ប្រើប្រាស់ពេលឈឺឆ្អឹង ឈឺឆ្អែងយប់ព្រលប់។ « តម្លៃវារាងក្រែល បន្តិច តែបើមានលទ្ធភាពគួរតែទិញ!»។ ចំរើនបានបញ្ជាក់។
៣. ចំណីអាហារ
លោកគ្រូ ម្នាក់ ឯកទេស ពលរដ្ឋវិជ្ជាថ្នាក់ទី ៩ បានផ្ដល់យោបល់ថា ចំណីអាហារជាបច្ច័យទី ១ ក្នុងបច្ច័យទាំងបួន មានឈ្មោះថា បិណ្ឌបាតបច្ច័យ សំដៅលើចំណីអាហារ បើកូនៗ អាចធ្វើបានគឺល្អប្រពៃណាស់ ហើយវាជាស្បៀងដែលត្រូវការជាងគេ។ « ចំណីអាហារហ្នឹងមាន ត្រីងៀត ត្រីឆ្អើរគ្រឿងទុកបានយូរ បាយសម្លអីហ្នឹងជូនគាត់! ឬក៏ធ្វើ ឬ ទិញម្ហូបណាប្លែកដែលគាត់មិនដែលពិសា ក៏បានដែរ!»។ លោកគ្រូបានបន្ថែម។៤. ថវិកា
«ស្រួលជាងគេបំផុតហើយ រឿងជូនលុយ! បើទិញអីមិនទាន់ជូនលុយគាត់ក៏បានដែរ!» នេះជាការលើកឡើងរបស់ កញ្ញា សុន មល្លិការ ជានិស្សិតវិទ្យាស្ថានស៊ីតិក។ កញ្ញាបានបន្តទៀតថា ការជូនលុយកាក់ បានផ្ដល់ជម្រើសឱ្យលោកទាំងពីរច្រើន ទោះគាត់ចង់ពិសាអី ទិញអ្វី ឬ ប្រើប្រាស់សម្រាប់បុណ្យទានក៏បាន៕
ចុះចំណែកប្រិយមិត្តវិញយល់យ៉ាងណាដែរ?