• 2019-11-06 03:12:42
  • សេដ្ឋកិច្ច

អត្ថប្រ​យោជន៍ច្រើនយ៉ាង​ពី​ប្រាសាក់ ធ្វើ​ឲ្យ​សិស្ស​និស្សិត​​ចាប់អារម្មណ៍​​ខ្លាំង​​នៅ​ពិព័រណ៍ការងារ​

  • 2019-11-06 03:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ និងជានិយោជកនៃជម្រើស បានផ្តល់ឱកាសការងារជាច្រើនមុខតំណែងដល់សិស្សនិស្សិត និងបេក្ខជនដែលកំពុងស្វែងរកការងារក្នុងពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ នៅកោះពេជ្រ កាលពីថ្ងៃទី២ ទី៣ ខែវិច្ឆិកា កន្លងមកនេះ។

ក៏ដូចជាបណ្ដាឆ្នាំមុនៗដែរ សម្រាប់ឆ្នាំនេះ មាននិស្សិតនិងបេក្ខជនជាច្រើនកុះករបានមកទស្សនាស្ដង់ និងដាក់ពាក្យបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលនេះបង្ហាញឱ្យឃើញថា ប្រាសាក់ គឺជាស្ថាប័នដែលទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកស្វែងរកការងារធ្វើ។

លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិករបស់ប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់ជាគ្រឹះស្ថានដ៏ល្អសម្រាប់ចាប់ផ្តើមអាជីពការងារ និងរីកចម្រើនជាមួយគ្នា។ ប្រាសាក់ មានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ទទួលបានអត្ថប្រយោជន៍ច្រើន អាចធ្វើការនៅជិតផ្ទះ អភិវឌ្ឍនិងបង្កើនសមត្ថភាពបុគ្គលិក និងផ្តល់និរន្តរភាពការងារយូរអង្វែង។

លោក ហុន្នី បានបន្ថែមទៀតថា ប្រាសាក់ ផ្តល់ជូនប្រាក់បៀវត្ស រង្វាន់លើកទឹកចិត្តនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើន រួមមាន ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ប្រាក់ឧបត្ថម្ភតួនាទី ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ឯកសណ្ឋាន ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន កន្លែងស្នាក់នៅ ឈប់សម្រាកប្រចាំឆ្នាំ ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ ឈប់សម្រាកលំហែមាតុភាពនិងបិតុភាព ឈប់សម្រាកពេលមានជំងឺ ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ និងអត្ថប្រយោជន៍ផ្សេងទៀតៗ។

អ្វីដែលពិសេសនាថ្ងៃពិព័រណ៍ការងារនោះ ប្រាសាក់ បានផ្តល់ការប្រឹក្សាលើការងារដោយក្តីរាក់ទាក់ រីករាយ ស្និទ្ធស្នាល និងផ្តល់ជាវិធីសាស្ត្រក្នុងការជួយដល់បងប្អូនសិស្សនិស្សិតឱ្យទទួលបានអាជីពការងារជោគជ័យសម្រាប់ទិសដៅការងារនាពេលអនាគតរបស់ខ្លួន។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩ នេះ ប្រាសាក់ មានបុគ្គលិកសរុបប្រមាណជា ៩ ០០០នាក់ ក្នុងមុខតំណែង និងជំនាញផ្សេងៗគ្នាជាច្រើន និងកំពុងប្រតិបត្តិការទូទាំងកម្ពុជា។

សម្រាប់បងប្អូនដែលខកខាន មិនបានចូលរួមក្នុងពិព័រណ៍ការងារនេះ បងប្អូនក៏នៅតែមានឱកាសទទួលបានការងារពីប្រាសាក់ ដោយគ្រាន់តែផ្ញើប្រវត្តិរូបសង្ខេប (CV) មកកាន់អ៊ីម៉ែល recruitment@prasac.com.kh ។

អត្ថបទ៖ Sponsored

មតិយោបល់