- 2019-11-08 06:32:29
- ចរាចរណ៍
សម័យនេះហើយ មកលេងអុំទូកជិះឡាន/ម៉ូតូមក នាំតែឈឺក្បាលព្រួយចិត្តប៉ុណ្ណោះ
- 2019-11-08 06:32:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម័យនេះហើយ មកលេងអុំទូកជិះឡាន/ម៉ូតូមក នាំតែឈឺក្បាលព្រួយចិត្តប៉ុណ្ណោះ
ចន្លោះមិនឃើញ
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងចាប់ផ្ដើមពីថ្ងៃទី ១០ ដល់ថ្ងៃទីខែវិច្ឆិកានេះ។ ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។
សម្រាប់អ្នកដែលមកចូលរួមដើរកម្សាន្តក្នុងព្រះរាជពិធីធំមួយនេះនៅរាជធានីភ្នំពេញ ក្រុមការងារ Sabay សូមណែនាំនូវគន្លឹះតូចខ្លឹមមួយ ទាក់ទងនឹងការធ្វើដំណើរ។ ជាទូទៅអាជ្ញាធររាជធានីភ្នំពេញតែងធ្វើការបិទផ្លូវតាមទីតាំងដែលនៅក្បែរកន្លែងប្រារព្ធពិធី ដើម្បីកាត់បន្ថយការកកស្ទះ។ ដោយហេតុនេះតម្រូវឲ្យចតយានជំនិះនៅឆ្ងាយពីទីតាំងប្រារព្ធពិធី។
ដូចនេះជម្រើសមធ្យោបាយធ្វើដំណើរដែលល្អបំផុតគឺប្រើ PassApp ដែលជាសេវាកម្មហៅតាក់ស៊ីកង់បី ឬរថយន្តតាមរយៈកម្មវិធីទូរសព្ទ ដោយហេតុថា PassApp មានចំណុចពិសេសៗចំនួន ៥៖
១. មិនខ្វល់ចិត្តនឹងរកកន្លែងសម្រាប់ចតយានជំនិះ
២. មិនខ្លាចមានបញ្ហាបាត់យានជំនិះ ឬបាត់សំបុត្រផ្ញើយានជំនិះ
៣. សម្រាប់អ្នកជិះម៉ូតូ បើជិះ PassApp ជិះបានច្រើនគ្នាទៅទាំងគ្រួសារក៏បាន
៤. ទៅដល់ណាក៏មាន PassApp អាចហៅបានតាមកម្មវិធីទូរសព្ទ
៥. មិនខ្លាចវង្វេងផ្លូវ ជាពិសេសសម្រាប់អ្នកមកពីខេត្តតែម្ដង
ដើម្បីដំឡើងកម្មវិធី PassApp អាចចុចទីនេះសម្រាប់ iOS និងចុចទីនេះសម្រាប់ Android។
គួរដឹងថារដ្ឋបាលរាជធានីភ្នំពេញបានប្រកាសមិនអនុញ្ញាតគ្រប់យានយន្តធ្វើដំណើរលើផ្លូវមួយចំនួន ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ វិច្ឆិកា ២០១៩ ។ ផ្លូវទាំងនោះ រួមមាន៖ ផ្លូវច្រាំងទន្លេសាប ផ្លូវលេខ ១៣០ ផ្លូវលេខ ៥ ផ្លូវលេខ ១៥៤ មហាវិថីព្រះនរោត្តម ផ្លូវលេខ ២១៤ ផ្លូវលេខ ៥១ ផ្លូវលេខ ២៩៤ កំណាត់មហាវិថីសម្ដេចសុធារសដល់កែងផ្លូវស្ថានទូតរុស្ស៊ី វិថីរដ្ឋសភា ផ្លូវលេខ ៧៨ ផ្លូវសប៊ីត មហាវិថីព្រះសុរាម្រិត កំណាត់តីរវិថីព្រះស៊ីសុវត្ថិដល់កែងផ្លូវលេខ ១៣០៕