• 2019-11-25 10:21:03
  • សេដ្ឋកិច្ច

ក្រុមហ៊ុន​វិនិយោគ​ចិន​ធំៗ និង​អ្នកវិនិយោគ​អចលនទ្រព្យ​សំរុកចូលរួម​សម្ពោធ​ការដ្ឋាន​សាងសង់​ទីក្រុង​រណប Emerald City

  • 2019-11-25 10:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​រណប​ Emerald City បាន​ធ្វើ​ពិធីសម្ពោធ​ការដ្ឋាន​សាងសង់​បុរីដ៏ធំ​មិន​ធ្លាប់​មាន កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លង​ទៅ នៅ​សាល​វិមាន​កោះពេជ្យ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​អតិថិជន និងអ្នកវិនិយោគ​វិស័យ​អចលនទ្រព្យ យ៉ាង​ច្រើន​កុះករ។ ទីក្រុង​រណប​ Emerald City ស្ថិត​នៅ​ទីតាំង​ល្អបំផុត ពោល​គឺ​នៅ​ផ្លូវ​ជាតិ​លេខ ៤១ ជិត​ផ្សារ​ថ្នល់​ទទឹង កែង​ផ្លូវ​ ៨៥ម៉ែត្រ ដែល​រាជរដ្ឋាភិបាល​កំពុង​ពង្រីក​ឡើង​ទៅ ៦០ម៉ែត្រ ដើម្បី​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ៤១ ទៅ​ផ្លូវ​ជាតិ​លេខ ៣។

លោក កែវ មុន្នីរ័ត្ន អគ្គ​នាយក​ Emerald City បាន​ឲ្យដឹង​ថា ទីក្រុង​រណប​ថ្មី Emerald City ជា​លំនៅ​ឋាន​សម្រាប់​គ្រួសារ​សម័យ​ថ្មី មាន​ផ្លូវ​ក្នុង​បុរី​ធំ​ទូលាយ​ខ្លាំងមិន​ធ្លាប់មាន ផ្លូវ​បែប​រុក្ខវិថី ១៦ម៉ែត្រ ផ្លូវ​បែប​ឧទ្យាន ៣៦ម៉ែត្រ មាន​ផ្សារ​ទំនើប ខុនដូ សាលារៀន មន្ទីរពេទ្យ ធនាគារ ដែល​រួម​បញ្ចូល​នូវ​ការរចនា​ដ៏​ស្រស់ស្អាត គុណភាព​សំណង់​ដ៏​រឹងមាំ ព្រម​ទាំង​សោភ័ណភាព ប្រណិត​ភាព​។ លោក​អ្នក​អាច​ទំនាក់ទំនង​សាកសួរ​ព៏ត៌មាន​បន្ថែម​លើ​ផេក​ហ្វេសប៊ុក អ៊េមឺរ៉លដ៍ ស៊ីធី- Emerald City ឬទំនាក់ទំនង​តាម​ទូរសព្ទ​លេខ 067/086/078 331 789 សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម។

ដោយ​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំងពី​ក្រុមហ៊ុន​ដៃគូ​ជាច្រើន​មកពី​ប្រទេស​ចិន គម្រោង​ទីក្រុង​រណប​ថ្មី Emerald City កំពុង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​សរុប ២៤,៥ហិចតា ដែល​ជា​ទីក្រុង​រណប​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី ជា​ស្នាដៃ​ស្ថាបត្យកម្ម​ទាន់​សម័យ​តាម​បែប​ធម្មជាតិ មាន​ទីធ្លា​មុខ​ផ្ទះ និង​ផ្លូវ​ធំទូលាយ គួរ​ឲ្យ​ចង់​រស់​នៅ។ លើស​ពី​នេះ​ទៅទៀត តាមរយៈ​ភ្នាក់ងារ​លក់​របស់​បុរី បាន​ឲ្យ​ដឹង​ថា សន្ទុះ​នៃ​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​តាម​ផ្លូវ​លេខ ៤១ គឺ​ខ្លាំងណាស់ គ្រាន់​តែ​ទិញ​ទុក​យក​ចំណេញ​ ក៏​កាក់កប​ដែរ។

បើគិត​ពី​ខែធ្នូនេះទៅ ក្រុមហ៊ុន​នឹង​បង្កើន​ល្បឿន​សាងសង់ ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល ២៤ខែប៉ុណ្ណោះ ហើយ​អតិថិជន កំពុង​សម្រុក​ទិញ​យ៉ាង​ខ្លាំង ព្រោះ​បុរីស្ថិត​នៅ​ទីតាំង​ល្អ​កម្រ​នឹង​រក​បាន ស្ថាបត្យកម្ម​សំណង់​រឹងមាំ និង​ធំទូលំទូលាយ រួម​ជាមួយ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន នៅ​ក្នុង​តំបន់​ផ្លូវ​លេខ ៤១ ដែល​មានទទឹង ៦០ម៉ែត្រ ដែល​នឹង​ធ្វើ​ឲ្យ​តម្លៃ​នឹង​កើន​ឡើង យ៉ាង​លឿន​នឹក​ស្មាន​មិន​ដល់។ លើស​ពី​នេះ​ទៅទៀត ទីក្រុង​រណប​ថ្មី​នេះ គឺជា​ការ​អភិវឌ្ឍន៍​ដ៏​ធំ​រួម​គ្នារវាង​ក្រុមហ៊ុន Koesokvesna Vathnavatey Invesment Development (KSV) ជាមួយ​និង​ក្រុមហ៊ុន​ធំៗរបស់​ចិន ដែល​ធានា​ការ​អភិវឌ្ឍន៍​ និង​រីកចម្រើន​យូរ​អង្វែង៕

មតិយោបល់