• 2019-11-29 03:20:51
  • ចរាចរណ៍

ប្រយ័ត្នឡានជាប់​ខ្នោះ​បើ​នៅបន្តទង្វើបែបនេះ​ទៀត​

  • 2019-11-29 03:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​សរសេរ​លើ​បណ្តាញសង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​នា​ព្រឹក​នេះ​អធិការ​នគរបាល​ខណ្ឌទួលគោក​តែង​ដឹកនាំ​កម្លាំង​ចុះ​ជាប្រចាំ​ដើម្បីស្ទូច ពីន័យរាល់យានយន្ត​ចតល្មើស​ស្លាកសញ្ញា បង្ក​ការកក​ស្ទះ​ និង​គ្មាន​សណ្ដាប់​ធ្នាប់។

(រូបភាព៖ ស្នងការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ)

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សរសេរថា៖ «ដេីម្បីរៀបចំសណ្តាប់អោយបានល្អ និងកាត់បន្ថយការកកស្ទះ លោកវរ:សេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក តែងតែដឹកនាំបញ្ជាដល់កម្លាំងអោយចុះជាប្រចាំដេីម្បីធ្វេីការស្ទូច ផាកពិន័យរាល់រថយន្តដែលចតល្មេីសស្លាកសញ្ញា ជាពិសេសបង្ករការកកស្ទះ និងគ្មានសណ្តាប់ធ្នាប់»។

កាលពី​ម្សិល​មិញ​អាជ្ញាធរ​ក៏បាន​ចុះ​រៀបចំសណ្តាប់​ធ្នាប់​តាម​វីថីសំខាន់មួយ​ចំនួន​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន និង​បាន​ចាក់​សោរ​រថយន្ត​ប្រាំបីគ្រឿង​ផងដែរ៕​

អត្ថបទ៖ ជំនោរ

មតិយោបល់