• 2019-12-12 02:14:53
  • ចរាចរណ៍

ឯកឧត្តម​ ស៊ុន ចាន់​ថុល៖មន្ត្រី​ខិល​ខូច​មួយចំនួន​ត្រូវ​វះកាត់​ ពាក់ព័ន្ធ​រឿង​ជញ្ជីង​ថ្លឹងរថយន្ត​

  • 2019-12-12 02:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លើក​ឡើងថា​ពិត​ជាមាន​មន្ត្រី​មួយចំនួន​បាន​អនុញ្ញាត​ឲ្យ​រថ​យន្ដ​ដឹង​ទំនិញ​ឆ្លង​កាត់​ស្ថានីយ​​ថ្លឹង​រថយន្ត​ដោយ​មិន​បាច់​ថ្លឹង​ជាថ្នូរនឹ​ងប្រាក់​ពិត​មែន ករណី​នេះក្រ​សួង​ថា​ដល់ពេល​វះកាត់​អ្នក​ទាំងនោះ​ហើយ​ដែរ។

(រូបភាព៖ ហ្វេស​ប៊ុក​ក្រ​សួង​សាធារណការ)

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​សម្ពោធបេីកឱ្យប្រេីប្រាស់ជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យ លក្ខណ:បច្ចេកទេសយានយន្តឫស្សី​កែវ​នា​ព្រឹក​នេះ ឯកឧត្តម ស៊ុន ចាន់​ថុល ថ្លែង​ថា​មាន​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​មន្ត្រី​ល្អ​ជា​ច្រើន​ផ្សេង​ទៀត​តាមរយៈ​ការ​ទទួល​ប្រាក់​ជា​ថ្នូរ​នឹង​ការអនុញ្ញាត​ឲ្យ​រថ​យន្ត​ដឹក​ទំនិញ​រួចពី​ការ​ថ្លឺង​នៅ​តាម​ស្ថានីយ​ថ្លឹង​រថយន្ត។

ឯក​ឧត្តម បញ្ជាក់ថា​​កាលពី​ម្សិល​មិញ​ឯកឧត្តម​បាន​អញ្ជើញ​ប្រ​ធាន និង​អនុប្រ​ធាន​ស្ថានីយ​ថ្លឹង​រថយន្ត​មក​ស្តាប់អនុសាសន៍​សម្តេច ហ៊ុន សែន ទាក់ទង​នឹង​មន្ត្រី​ខិល​ខូច​មួយចំនួន​ទទួល​ប្រាក់​ជា​ថ្នួរ​នឹង​មិន​ចូល​ថ្លឹង​រថយន្តនេះ។ ជាមួយ​គ្នានេះដែរ ឯកឧត្តម​ក៏បាន​បញ្ចាំង​វីដេ​អូពី​កាម៉េរា​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​មួយ​កន្លែងដែល​នៅ​ស្ថានីយ​នោះ​បាន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ឆ្លង​កាត់​ដោយ​មិន​បាន​ចូលថ្លឹងនៅ​ម៉ោង​ប្រហែលជា​៣ទាបភ្លឺ​។

ឯកឧត្តម​ថ្លែងទៀតថា៖ «កន្លែង​មួយ​នោះ​អត់ថ្លឹង​ទេ បង់​លុយ​ហើយ​ចេញ​មែន​ ឃើញ​ជាក់ស្តែង​ទាំងអស់គ្នា​កាលពីម្សិល​មិញនេះ អ៊ីចឹង​យើង​ខ្ញុំ​ចាត់វិធានការ ដល់ពេល​វះកាត់​ មិន​អនុញ្ញាត​ជា​ដាច់ខាត វាខុស​ច្បាប់ហើយ ខូច​ខាត​ផ្លូវ​ថ្នល់ ដែល​រាជរដ្ឋាភិបាល​​ខំប្រឹង​ប្រែង​រកថវិការាប់ពាន់​លានសាងសង់​ផ្លូវ រាប់​លាន​ជួសជុល​ផ្លូវ​...​វា​ហួស​ហេតុ​ពេក​កន្លែង​ថ្លឹងឡាន​គាត់​យក​ឡាន​តូច​គាត់ទៅ​ដាក់​ ហើយ​ឡាន​មក​ពីក្រៅចេញទៅ​បាត់​ ខ្ញុំអត់លាក់​បងប្អូន​អ្នក​សារព័ត៌មានទេ​ ដល់ពេល​វះកាត់​ហើយ វាខូច​ផ្លូវយើង»៕​

អត្ថបទ៖ ជំនោរ

មតិយោបល់