- 2019-12-13 07:19:45
- សេដ្ឋកិច្ច
ចូលដល់ឆ្នាំ២០២០! Jotun បង្កើនជម្រើសពណ៌ថ្នាំលាបថ្មីដល់ទៅ ១២ពណ៌
- 2019-12-13 07:19:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលដល់ឆ្នាំ២០២០! Jotun បង្កើនជម្រើសពណ៌ថ្នាំលាបថ្មីដល់ទៅ ១២ពណ៌
ចន្លោះមិនឃើញ
កាលពីល្ងាចថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2019 ក្រុមហ៊ុនថ្នាំលាបមកពីប្រទេសន័រវែស Jotun បានរៀបចំសម្ពោធជាផ្លូវការនូវផលិតផលថ្នាំលាបថ្មី Majestic True Beauty មានគុណភាពខ្ពស់ សម្រាប់លាបផ្ទៃខាងក្នុងដែលនឹងជួយបន្ថែមសោភ័ណភាពដល់គេហដ្ឋាន និងគម្រោងអគារឲ្យកាន់តែស្រស់ស្អាត។
ថ្នាំលាបនេះ ត្រូវបានក្រុមហ៊ុនផ្ដោតសំខាន់ទៅលើផ្ទៃជញ្ជាំងផ្នែកខាងក្នុង ដែលស្របទៅតាមពណ៌ដែលនឹងពេញនិយមនៅឆ្នាំ 2020 ខាងមុខ ជាមួយជម្រើសពណ៌ថ្មីរហូតដល់ 12 ពណ៌ ស្របពេលដែល Jotun យល់ឃើញថាគេហដ្ឋានស្រស់ស្អាតជាប្រភពនៃមោទនភាព និងជាទីកន្លែងដែលផ្ដល់នូវផាសុកភាពបំផុតសម្រាប់ការរស់នៅ។
ថ្លែងក្នុងពិធីសម្ពោធខាងលើ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Jotun ប្រចាំប្រទេសកម្ពុជា លោក Svein Johan Stub បានមានប្រសាសន៍ឲ្យដឹងថា៖ តាមរយៈផលិតផលថ្នាំលាប Majestic True Beauty ក្រុមហ៊ុនបានប្ដេជ្ញាផ្ដល់ឲ្យម្ចាស់ផ្ទះនូវពណ៌ដ៏ស្រស់ស្អាត និងអាចប្រើបានយូរអង្វែងគួរជាទីគាប់ចិត្ត។
លោក Svein Johan Stub បន្តថា៖ សព្វថ្ងៃនេះ ម្ចាស់ផ្ទះដែលឆ្លាតវៃ គឺមានភាពជាក់លាក់ក្នុងចិត្តនៅពេលជ្រើសរើសពណ៌ថ្នាំលាបសម្រាប់គេហដ្ឋានរបស់ខ្លួន និងយល់ច្បាស់ពីលទ្ធផលក្រោយពេលបានប្រើប្រាស់។ ពីព្រោះថាគេហដ្ឋានមួយ គឺវាបានបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ និងពីរបៀបរស់នៅរបស់បុគ្គលនោះផងដែរ។ ដូច្នេះហើយ ថ្នាំលាប Majestic True Beauty ថ្មីរបស់ Jotun ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ និងបំពេញបន្ថែមនូវចក្ខុវិស័យផ្នែកសោភ័ណភាពរបស់ម្ចាស់គេហដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាឆ្នាំខាងមុខផងដែរ។ សម្រាប់ឆ្នាំ 2020 ដែលនឹងខិតជិតមកដល់នេះ ថ្នាំពណ៌ថ្មីៗរបស់ Jotun នឹងជួយបំផុសគំនិតដល់ម្ចាស់គេហដ្ឋានឲ្យរកបាននូវពណ៌ដែលខ្លួនចូលចិត្ត និងពណ៌ដែលពេញនិយមផងដែរ។
Majestic True Beauty គឺជាថ្នាំលាបមានគុណខ្ពស់ សម្រាប់លាបផ្ទៃខាងក្នុងជាមួយពណ៌ស្រស់ស្អាត ឆើតឆាយដែលធ្វើឲ្យជញ្ជាំងផ្ទះមានភាពរស់រវើក។ នេះជាភាពវិជ្ជមានមួយដែល Jotun នាំមុខគេ នៃបច្ចេកវិទ្យា TrueColour។ ជញ្ជាំងត្រូវបានការពារពីសា្នមប្រឡាក់ និងងាយសម្អាតគ្មានគូរប្រដូច ដែលនាំឲ្យគេហដ្ឋានរបស់លោកអ្នកស្រស់ស្អាតស្ថិតស្ថេរយូរអង្វែង។
នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Jotun ប្រចាំប្រទេសកម្ពុជា បានពន្យល់បន្ថែមទៀតថា ជារៀងរាល់ឆ្នាំ ប្រធានផ្នែកគ្រប់គ្រងពណ៌របស់ក្រុមហ៊ុន Jotun លោកស្រី Lisbeth Larsen និងអ្នកប្រឹក្សាយោបល់អន្តរជាតិផ្នែកពណ៌ បានធ្វើដំណើរទៅទីក្រុងសំខាន់ៗ ទូទាំងអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអឺរ៉ុប ដើម្បីធ្វើការស្រាវជ្រាវឲ្យទូលំទូលាយទៅលើពណ៌ដែលនឹងពេញនិយមក្នុងការរចនា និងការប្រើប្រាស់ពណ៌ ព្រមទាំងអាកប្បកិរិយារបស់មនុស្ស និងសង្គមនៅពីក្រោយពួកគេផងដែរ។ តាមរយៈពណ៌ថ្មីទាំង 12 ដែលបង្កើតឡើងដោយ Jotun សម្រាប់ឆ្នាំ 2020 ពណ៌នីមួយៗនឹងបង្ហាញពីសេចក្ដីប៉ងប្រាថ្នាពិសេសនៃការរស់នៅក្នុងពេលបច្ចុប្បន្ន ឬចរិតលក្ខណៈប្លែកៗរបស់មនុស្ស។
ពណ៌ថ្មីទាំង 12 សម្រាប់ឆ្នាំ 2020 រួមមាន៖
-8546 LOCAL GREEN៖ ពណ៌ខៀវស្រងាត់ ដែលនាំមកនូវធម្មជាតិនៅក្នុងផ្ទះ
-11174 CURIOUS MIND៖ ពណ៌លឿងស្លេក ដែលអាចបត់បែន និងមានភាពចាស់ទុំ ស័ក្ដិសមសម្រាប់បុរស
-20144 GROUNDED RED៖ ពណ៌ដីក្រមៅ
-5489 FREE SPIRIT៖ មានតុល្យភាពល្អរវាងពណ៌ខៀវ និងបៃតង
-20142 DAYDREAM៖ ពណ៌ដីស្រាល និងស្រអាប់
-4863 STATEMENT BLUE៖ ពណ៌ខៀវដិត ប្លែក និងមានភាពច្នៃប្រឌិត
-11173 HUMBLE YELLOW៖ ពណ៌ទាន់សម័យ និងបញ្ជាក់ពីការសម្រេចចិត្តខ្ពស់
-11175 ADVENTURE៖ ពណ៌ដីដិតលាយជាមួយនឹងពណ៌ទឹកក្រូច
-20143 LIVELY RED៖ ពណ៌ដីចាស់លាយជាមួយនឹងពណ៌មាស
-7637 EXHALE៖ ពណ៌ស្រាល ដែលផ្ដល់អារម្មណ៍សម្រាកលម្ហែកាយ។
-20145 WISDOM៖ ពណ៌ស្រាទំពាំងបាយជូរក្រហម ស្ងប់ស្ងាត់ ប៉ុន្តែមានឥទ្ធិពល។
-5490 SERENE BLUE៖ ស្រស់ឆើតឆាយ និងស្ងប់ស្ងាត់ ដូចទៅនឹងផ្ទៃសមុទ្រ។
អំពី Jotun ៖
ក្រុមហ៊ុន Jotun ត្រូវបានបង្កើតឡើងនៅឆ្នាំ 1926 នៅ Sandefjord ភាគអាគ្នេយ៍នៃប្រទេសន័រវែស Jotun គឺជាក្រុមហ៊ុនថ្នាំលាបដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានក្រុមហ៊ុននៅជាង 100 ប្រទេសជុំវិញពិភពលោក។ ជាមួយនឹងការស្រាវជ្រាវ និងការច្នៃប្រឌិតពណ៌ Jotun ត្រូវបានគេស្គាល់ថាជាភាពស្រស់ស្អាត ការការពារ និងភាពធន់នៃថ្នាំលាបដែលបានផ្តល់ជូន ។ ដូច្នេះហើយបានជាវាបានក្លាយទៅជាម៉ាកថ្នាំលាបនៃជម្រើសសម្រាប់អគារសំខាន់ៗជាច្រើនរបស់ពិភពលោក។ ជាច្រើនឆ្នាំមកហើយដែល Jotun បានលាបអគារ Eiffel Tower អគារភ្លោះ Petronas Tower អគារ Burj Khalifa និងអគារជាច្រើនដ៏ទៃទៀត។
ក្នុងនាមជាក្រុមហ៊ុនធំមួយរបស់ប្រទេសនេះ (ដោយធម្មជាតិ និង ដោយឈ្មោះនៅក្នុងទេវកថា Norse jötunn គឺជាពូជរបស់មហាយក្សមួយ) ក្រុមហ៊ុននេះបានចូលរួមយ៉ាងសកម្មជាមួយនឹងការច្នៃប្រឌិតរបស់ន័រវែស និងមានតួនាទីឈានមុខគេនៅក្នុងការរចនានិងព្រឹត្តិការណ៍ការតាំងពិព័រណ៍នៅទូទាំងពិភពលោក៕