- 2019-12-26 03:55:14
- ជំនឿ
រៀបការរួចភ្លាម កូនក្រមុំដាច់ខាតកុំធ្វើរឿងទាំងនេះ ព្រោះអាចនាំបញ្ហាមិនចេះចប់
- 2019-12-26 03:55:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការរួចភ្លាម កូនក្រមុំដាច់ខាតកុំធ្វើរឿងទាំងនេះ ព្រោះអាចនាំបញ្ហាមិនចេះចប់
ចន្លោះមិនឃើញ
ក្រោយពេលរៀបការរួច តាមទំនៀមពីបុរាណមក បានហាមឃាត់កូនក្រមុំមិនឲ្យធ្វើរឿងរ៉ាវមួយចំនួន ដើម្បីចៀសវាងជួបបញ្ហា ឬឧបទ្រពចង្រៃ។ នេះបើតាមការបញ្ជាក់ពីលោកតា ចក់ ឡាង ជាអាចារ្យក្នុងពិធីមង្គលការ ដោយសំអាងលើឯកសារពីបុរាណមក។
លោកតា ចក់ ឡាង បាននិយាយថា តាមទំនៀមពីបុរាណព្រេងព្រឹទ្ធរបស់ដូនតាខ្មែរ ថ្ងៃរៀបមង្គលការរួច កូនក្រមុំហាមនិយាយផ្ដេសផ្ដាសប៉ះពាល់ព្រលឹងដូនតា។ ហាមចេញពីផ្ទះទោះជិតឬឆ្ងាយ មិនថាទៅមានគ្នា ពីរនាក់ប្ដីប្រពន្ធក៏ដោយ គឺហាមចេញពីរបងផ្ទះរយៈពេលបីថ្ងៃ។ ហាមមានចិត្តហ្មងសៅក្នុងខ្លួន កុំគិតរឿងមិនល្អ គឺត្រូវធ្វើចិត្តអោយជ្រះស្រឡះ។ កុំនិយាយពាក្យប្រមាថកាព្យទាន មិនថាចំពោះបុគ្គលណាឡើយ។
បើមិនដូច្នោះទេ នឹងមានរឿងមិនល្អកើតឡើងដែលមិននឹកស្មានដល់ ឬនាំឧបទ្រពចង្រៃតាមយាយីមិនចេះចប់។ ក្រោយថ្ងៃមង្គលការហើយបីថ្ងៃ ជាទំនៀមទម្លាប់គេតែងរៀបចំពិធីសែនព្រេននៅផ្ទះខាងប្រុស ដើម្បីដូនតាទាំងសងខាងទទួលដឹងលឺមានសមាជិកថ្មីម្នាក់ទៀតហើយ ទើបមានសេចក្ដីសុខចម្រើន។
លោកអាចារ្យ ចក់ ឡាង បានលើកឡើងទៀតថា កូនក្រមុំយំនៅពេលរៀបមង្គលការក៏ជារឿងគួរចៀសវាងដែរ ព្រោះអាចនាំឲ្យកើតមានរឿងហ្មងសៅក្រោយពេលចប់ពិធី។ កូនក្រមុំភាគច្រើនអាចស្រណោះខ្លួនពេករហូតយំពេលរៀបការ ជារឿងធម្មតា ប៉ុន្តែបើអាចទ្រាំបានត្រូវតែទ្រាំ ដើម្បីឲ្យបានជួបសិរីសួស្ដី។
ម្ល៉ោះហើយបានជាពេលល្ងាចថ្ងៃចូលរោង គេតែងធ្វើពិធីក្រុងពាលី សូត្រមន្តសុំសេចក្ដីសុខ សួស្ដី អញ្ជើញ គ្រូតូច គ្រូធំ ជីដូនជីតា ដែលចែកឋានទៅហើយនោះ អោយបានដឹងឮ ថាកូនចៅមានគូស្រករហើយ។ ប៉ុន្តែប្រសិនបើពេលសូត្រមន្តស្រាប់តែកូនក្រមុំយំ តាមទំនៀមពីបុរាណ គេអោយយកក្រមួន ទឹកអប់ ប្រេងកូឡា ដែលសូត្រស្ដោះផ្លុំហើយយកមកលាបអោយកូនក្រមុំ៕