• 2020-01-06 03:00:13
  • ចរាចរណ៍

អបអរសាទរ! ក្រសួងសាធារណការនឹងដាក់លក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តស្អែកនេះ

  • 2020-01-06 03:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងដាក់លក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដែលនឹងដាក់ឲ្យដំណើរការថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ស្អែកនេះ នៅផ្សារទំនើប AEON MALL សែនសុខ ស៊ីធី (ច្រកចូលធំ Central Court) ក្រោមអធិបតីភាពទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ចំពោះប្រព័ន្ធថ្មី នៃការចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត គឺធ្វើឡើងក្នុង គោលបំណង ដើម្បីផ្តល់ជម្រើសដល់ ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសផ្លាកលេខ ដែលមានលក្ខណៈពិសេស អាចកម្ម៉ង់តាមការពេញចិត្ត ព្រម ទាំងជួយសម្រួលដល់នីតិវិធី នៃការប្រមូលពន្ធថែមទៀតផង។

លក្ខណៈសម្បត្តិ របស់ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និង ការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាន នៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្ត ផងដែរ។

ចង់ដឹងច្បាស់អំពីការដាក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនេះ ប្រិយមិត្តអាចទៅសាកសួរផ្ទាល់នៅឯពិធីបើកផ្លូវការកម្មវិធីនេះ នៅផ្សារទំនើប AEON សែនសុខ ស្អែកនេះ។

សូមទស្សនាវីដេអូ ដែលផេកក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហោះ

អត្ថបទ៖ វិបុត្រ

មតិយោបល់