- 2020-01-09 09:38:51
- ចរាចរណ៍
ក្រុមហ៊ុនអាកាសចរណ៍ធំមួយ ចង់បង្កើត Cambodia Air Asia នៅកម្ពុជា
- 2020-01-09 09:38:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនអាកាសចរណ៍ធំមួយ ចង់បង្កើត Cambodia Air Asia នៅកម្ពុជា
ចន្លោះមិនឃើញ
កាលព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៧ ខែមករា ឆ្នាំ ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុញ្ញាតឱ្យ ក្រុមហ៊ុនអាកាសរណ៏ Air Asia ដឹកនាំដោយលោក Bo Lingam ប្រធាន (President) ក្រុមហ៊ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ស្តីពីបំណងចង់បង្កើតក្រុមហ៊ុន Air Asia នៅប្រទេសកម្ពុជា (Cambodia Air Asia)។
ក្នុងជំនួបពិភាក្សាលោក Bo Lingam បានលើកឡើងថា ដោយមើលឃើញពីវិស័យអាកាសចរណ៏ កាន់តែរីកចម្រើនជាលំដាប់ និងភ្ញៀវទេសចរណ៏មានកំណើនឱ្យកត់សំគាល់ ក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៏សំបុត្រថោក (Low Cost Carrier -LCC) មានយន្តហោះច្រើនជាងគេបំផុតនៅអាស៊ី និងហោះទៅកាន់គោលដៅចំនួន ១៦៥ ជុំវិញពិភពលោក ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍ Cambodia Air Asia ។
ជាការឆ្លើយតប ឯកឧត្ដម នាយឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានស្វាគមន៏ នូវបំណង ក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៏សំបុត្រថោក (Low Cost Carrier -LCC) ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍ Cambodia Air Asia ព្រោះប្រទេសកម្ពុជា មានសុខសន្តិភាព មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខ ៣ ផ្នែកបរិយាកាសវិនិយោគនៅអាស៊ីសម្រាប់ការវិនិយោគបរទេស។
ចុងបញ្ចប់ ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី បានណែនាំឱ្យតំណាងក្រុមហ៊ុន Air Asia ធ្វើការជាមួយមន្ត្រីជំនាញរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងស្នើសុំគោលការណ៏អនុញ្ញាតិ ទៅប្រមុខរដ្ឋាភិបាលនាពេលឆាប់ៗខាងមុខ។