- 2020-01-17 03:20:00
- ជំនឿ
កំប៉ុងដាក់ជើងធូបមានសញ្ញាទាំងនេះ ប្រញាប់ប្ដូរចេញភ្លាម ប្រយ័ត្នអាសន្នជាន់ខ្លួន
- 2020-01-17 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំប៉ុងដាក់ជើងធូបមានសញ្ញាទាំងនេះ ប្រញាប់ប្ដូរចេញភ្លាម ប្រយ័ត្នអាសន្នជាន់ខ្លួន
ចន្លោះមិនឃើញ
មានករណីជាច្រើនមកហើយថា ដោយសារជើងធូប គ្រួសារជាច្រើន ត្រូវបរាជ័យរឿងរកស៊ី ព្រោះមិនចាប់អារម្មណ៍ ក៏ដូចជាមកពីមិនដឹង។ ដើម្បីជៀសវាងជួបរឿងមិនល្អដោយសារជើងធូប អ្នកគួរដឹងពីចំណុចទាំងនេះ។
១. ជើងធូបធ្វើពីថ្ម
ជើងធូបធ្វើពីថ្មគឺប្រកាន់បំផុតសម្រាប់ដាក់ផ្ទះធម្មតា ដ្បិតជើងធូបធ្វើពីថ្មគឺស័ក្ដិសមជាងសម្រាប់កន្លែងដែលសក្ការៈដូចជាវត្តអារាមច្រើនជាង ព្រោះឥទ្ធិពលជើងធូបថ្មធំពេក ផ្ទះយើងទ្រមិនរួច។ ផ្ទះធម្មតាគួរប្រើជើងធូបចាក់ស៊ីម៉ង់ ឬធ្វើពីស្ពាន់គឺល្អបំផុត។
២. ដាក់ខ្សាច់ក្នុងជើងធូប
គ្រួសារជាច្រើនបានចាក់ខ្សាច់ចូលក្នុងជើងធូបដើម្បីដោតធូប ដោយមិនដឹងថានេះគឺជាតំណមឡើយ។ ដ្បិតខ្សាច់ជារបស់ដែលទុកថាមានធូលីដី ដូចនេះមិនស័ក្ដិសមនឹងទីសក្ការៈឡើយ។ ល្អបំផុតគឺម្ចាស់ផ្ទះគួរប្រើផេះដុតពីចំបើង ដើម្បីដោតធូប។
៣. ជើងធូបវៀចវេរ
ជើងធូបដាច់ខាតត្រូវដាក់នៅកណ្ដាលហឹង ក្នុង១ឆ្នាំពេញគឺហាមមិនឲ្យខិតចេញខិតចូលតាមតែចិត្តចង់ ក្រែងជួបរឿងមិនល្អ។ ចុងឆ្នាំនៅពេលយកជើងធូប មកដុះលាង ត្រូវរំកិលមកចំណុចចាស់វិញ ដើម្បីទទួលយកបានលាភដែលធ្លាប់មានកន្លងមក។
៤. ជើងធូបប្រេះបែក
តំណមដ៏ធំ និងកាចជាងគេពាក់ព័ន្ធនឹងជើងធូបនោះគឺ ជើងធូបដែលមានរាងមិនពេញលេញ ដោយត្រូវរបក ប្រេះ ឬបែកជាដើម។ នៅពេលប្រើជើងធូបបែបនេះ ជំនាង ក៏ដូចជាអ្នកកាន់ជើងធូប នឹងមិនសប្បាយចិត្ត ហើយនឹងមិនជួយឃុំគ្រងម្ចាស់ផ្ទះឡើយ៕
អានបន្ត៖ ចូលឆ្នាំចិន ឆ្នាំជូត ធាតុដី មានតែប្រើ៣ពណ៌នេះនាំសំណាងលាភហូរចូលផ្ទះ