/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/Bin-Bunna32/Bin-Bunna33/Bin-Bunna34/Bin-Bunna35/Bin-Bunna36/Bin-Bunna(37)/5e2134a0d3755_1579234440_medium.jpg)
- 2020-01-17 04:33:38
- ជំនឿ
ចូលឆ្នាំចិន ឆ្នាំថ្មីជូត ឆ្នាំវកមានសំណាងខ្ពស់ តែក៏ត្រូវប្រយ័ត្ន ត្រូវធ្វើពិធីរំដោះគ្រោះ
- 2020-01-17 04:33:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំចិន ឆ្នាំថ្មីជូត ឆ្នាំវកមានសំណាងខ្ពស់ តែក៏ត្រូវប្រយ័ត្ន ត្រូវធ្វើពិធីរំដោះគ្រោះ
ចន្លោះមិនឃើញ
«ចិនតែងមានជំនឿថា ល្អ តែងមានអាក្រក់ លាភ តែងតែមានគ្រោះ។ ប៉ុន្ដែល្អច្រើនជាងអាក្រក់ តែប្រហែសប្រហោងហើយ»។ នេះជាការលើកឡើងរបស់ លោកតា កុង ឡុង ហោរាចិនសែ ល្បីនៅភ្នំពេញ បានប្រាប់ Sabay កាលពីពេលថ្មីៗនេះ។
លោកតា កុក ឡុង បានលើកឡើងថា ឆ្នាំវកមិនមែនឆ្នាំឆុងនឹងឆ្នាំជូត ឆ្នាំថ្មីចូលឆ្នាំចិនខាងមុខទេ ប៉ុន្ដែធម្មតាចិនមានជំនឿថា ប្រសិនបើល្អ រមែងមានអាក្រក់។ ដូច្នេះឆ្នាំវក តោងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ២០២០នេះ ដើម្បីរំដោះគ្រោះ គឺអ្នកនៅភ្នំពេញ អាចទៅកាត់គ្រោះនៅវត្តភ្នំ ប៉ុន្ដែបើមានប្ដី-ប្រពន្ធ ឬអ្នកមានគូ កុំទៅទាំងពីរ ទៅតែម្នាក់ៗបានហើយ។
ចូលឆ្នាំចិន ឆ្នាំជូត ឆ្នាំ២០២០នេះ ឆ្នាំដែលមានលាភសំណាងខ្ពស់ គឺ ឆ្នាំឆ្លូវ រោង ម្សាញ់ វក និង រកា ដែលឆ្នាំទាំង៥នេះ គឺរកស៊ីមានបាន និង អាចរៀបការបាន និងយកកូនបាន។ ឯឆ្នាំមិនសូវល្អ គឺឆ្នាំ ជូត មមី មមែ ច និងឆ្នាំថោះ ដោយឆ្នាំទាំង៥នេះ ត្រូវប្រកាន់ត្រណមទាំង ៣ (ចុចអានទីនេះ)។ ចំពោះ ឆ្នាំខាល រាសីមធ្យម ឯឆ្នាំកុរ ចូលឆ្នាំថ្មី ផុតឆ្នាំជាន់ គឺប្រសើរឡើងវិញ៕