- 2020-01-22 07:05:23
- ជំនឿ
ស្ទើររាល់ឆ្នាំ មុនចូលឆ្នាំចិន អ្នកឆុងឆ្នាំ រមែងទៅកាត់គ្រោះនៅវត្តភ្នំ
- 2020-01-22 07:05:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទើររាល់ឆ្នាំ មុនចូលឆ្នាំចិន អ្នកឆុងឆ្នាំ រមែងទៅកាត់គ្រោះនៅវត្តភ្នំ
ចន្លោះមិនឃើញ
បើទោះជាវិទ្យាសាស្រ្តបាននឹងកំពុងដើរទៅមុខយ៉ាងលឿនយ៉ាងណាក្ដី ក៏មនុស្សមួយចំនួននៅតែមានជំនឿលើផ្លូវក្នុងជានិច្ច។ ដូច្នេះអ្នកដឹងអំពីឆ្នាំឆុង រមែងរកវិធីសាស្រ្តផ្សេងៗ ដើម្បីកាត់គ្រោះ ដូចជាទៅស្រោចទឹកនៅវត្ត ឬធ្វើពិធីផ្សេងៗតាមទំនៀមទំលាប់ស្រុកភូមិរៀងៗខ្លួន ចំពោះអ្នកនៅភ្នំពេញ អ្នកជាប់សែស្រឡាយចិន បើកាលណាដឹងថា ឆុងរមែងទៅវត្តភ្នំធ្វើពិធីកាត់គ្រោះ ។ តើដើម្បីកាត់គ្រោះនៅទីនេះ គេត្រៀមសំណែនអ្វីខ្លះ?
តាមជំនឿ ដើម្បីទៅកាត់ឆុងនៅវត្តភ្នំសែនដល់ខ្លាស គឺមានសំណែនដូចជា ផ្លែឈើ ក្រដាសសែន សាច់ជ្រូក ពងទា ជាដើម។ ចំពោះសំណែន ពងទា និងសាច់ជ្រូក គឺត្រូវដាក់ចូលមាត់ខ្លា ឲ្យស៊ីនូវគ្រោះចង្រៃឲ្យអស់។
តើឆ្នាំណាឆុងឆ្នាំជូត ឆ្នាំចិន ២០២០ខាងមុខនេះ? ឆ្នាំវក ឆុងនឹងជូតខ្លាំងជាងគេ ដែលត្រូវទៅកាត់ឆុងនឹងខ្លា ស នៅវត្តភ្នំ។ នេះបើតាមលោកតា កុង ឡុង ហោរាចិន ប្រាប់ Sabay កាលពីពេលថ្មីៗនេះ។
លោកតា កុង ឡុង បានលើកឡើងទៀតថា ក្រៅពីវក គឺមានឆ្នាំផ្សេងទៀតដែលមិនសូវល្អ គឺឆ្នាំ ជូត មមី មមែ ច និង ឆ្នាំថោះ ប៉ុន្ដែមិនថ្វីទេ គ្រាន់តែត្រណម ៣យ៉ាងប៉ុណ្ណោះ គឺ៖
ទី១. កុំសាងសង់ផ្ទះ បើកការដ្ឋាន ជួសជុល អាចមានគ្រោះថ្នាក់។ តែអ្នកដែលមិនមានឆ្នាំឆុង អាចឈរឈ្មោះជំនួសការសាងសង់ផ្ទះ ឬជួសជុលផ្ទះបាន ឬទិញផ្ទះថ្មី បានធម្មតា។
ទី២. បុណ្យសព៖ បើជៀសបានកុំទៅបុណ្យសពឲ្យសោះ ជាពិសេសថ្ងៃសពទើបស្លាប់ ។ តែអាចទៅបុណ្យ១០០ថ្ងៃបាន (មានវិធីទៅមិនឲ្យឆុង) ។
ទី៣. ចូលរួមពិធីមង្គលការ៖ យើងអាចទៅកម្មវិធីមង្គលការបាន ប៉ុន្ដែហាមដាច់ខាត ទៅដឹកដៃកូនក្រមុំ បើកម្លោះកុំទៅធ្វើជាអ្នកកំដរគេ កុំចូលរួមចាប់កូនកម្លោះ កូនក្រមុំ ជល់គ្នាថើបគ្នា និងកម្មវិធីផ្សំផ្គុំផ្សំដំណេក ជាដើម ដែលនាំឲ្យស៊យគេផង ស៊យយើងផង៕
- សូមចុចអាន៖ ចូលឆ្នាំចិន ឆ្នាំជូតខាងមុខ ឆ្នាំទាំង ៥ មិនសូវល្អ ត្រូវមានត្រណម ៣ចំណុច
- សូមចុចអាន៖ ចូលឆ្នាំចិន ឆ្នាំជូត ធាតុដី មានតែប្រើ៣ពណ៌នេះនាំសំណាងលាភហូរចូលផ្ទះ
- សូមចុចអាន៖ ចូលឆ្នាំចិន ឆ្នាំថ្មីជូត ឆ្នាំវកមានសំណាងខ្ពស់ តែក៏ត្រូវប្រយ័ត្ន ត្រូវធ្វើពិធីរំដោះគ្រោះ
សូមទស្សនាវីដេអូ