• 2020-03-08 02:16:02
  • សេដ្ឋកិច្ច

ស្រាបៀរថ្មីមួយទៀត ឈានជើង​ចូលទីផ្សារកម្ពុជា និងប្រកាសស្វែងរកដៃគូចែកចាយ

  • 2020-03-08 02:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរថ្មី មានប្រភពពីប្រទេសថៃ U BEER បានប្រកាសនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាជាផ្លូវការ និងបានរៀបចំពិធីសម្ពោធនាំចូលដ៏កក្រើកកាលពីល្ងាចថ្ងៃទី០៦ មីនា ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការប្រគុំតន្ត្រី ចូលរួមពីតារាចម្រៀងល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។

កញ្ញា ឈី ម៉ាទីនី ប្រតិបត្តិផ្នែកលក់នៃក្រុមហ៊ុន IQPS TRADING បានឲ្យ​ដឹងថា U BEER ជាផលិតផលថ្មីរបស់ប្រទេសថៃ និងជាប្រភេទស្រាបៀរស័ក្តិសមបំផុតសម្រាប់យុវវ័យសម័យថ្មី។ ការនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជានាពេលនេះ គឺដោយសារតែបានមើលឃើញថា ទីផ្សារស្រាបៀរប្រទេសកម្ពុជាបច្ចុប្បន្ននេះ មិនទាន់មានស្រាបៀរណាដែលអាចប្រកួតប្រជែងបានដូចស្រាបៀរ U នោះទេ ព្រោះថាស្រាបៀរនេះ មានកម្រិតជាតិអាល់កុលតែ 4.5% ប៉ុណ្ណោះ ដែលមិនធ្វើឲ្យ​អ្នកទទួលទានឈឺក្បាលនោះទេ។ កញ្ញាបន្តថា ក្នុងឱកាសនៃពិធីសម្ពោធនាំចូលស្រាបៀរថ្មីនេះដែរ ក្រុមហ៊ុននាំចូលសូមប្រកាសស្វែងរកដៃគូ​ចែកចាយស្រាបៀរនេះផងដែរ ដើម្បីចែកចាយទៅកាន់អតិថិជនទូទាំងប្រទេស។

លោកអឿន ឈុនលី ប្រតិបត្តិផ្នែកទីផ្សារនៃស្រាបៀរ U បានឲ្យ​ដឹងថា ស្រាបៀរនេះ ពិតជាមានភាពទាក់ទាញសម្រាប់យុវវ័យសម័យថ្មីមែន ព្រោះទាំងរូបរាងសំបកដប សុទ្ធតែបង្ហាញពីភាពទាក់ទាញ​ដល់យុវវ័យ នៅក្នុងពិធីជប់លៀង និងពិធីសំខាន់នានាផងដែរ។ លោករំពឹងថា ស្រាបៀរថ្មីនេះ នឹងទទួលបានការគាំទ្រពីសំណាក់យុវវ័យសម័យថ្មី នៅក្នុងប្រទេសកម្ពុជាហើយនឹងពង្រីកការចែកចាយរបស់ខ្លួនបន្តបន្ទាប់ទៀត​ឲ្យ​បានទូទាំងប្រទេសនៅពេលឆាប់ៗនេះ។

នៅក្នុងឱកាសបើកសម្ពោធនាំចូលនេះដែរ ក្រុមហ៊ុនក៏នឹងផ្ដល់ជូននូវកាដូលើកទឹកចិត្តមួយចំនួនផងដែរ រាល់ការជាវស្រាបៀរតាមការកំណត់របស់ក្រុមហ៊ុន។ លោកឈុនលី បន្តថា U BEER ជាផលិតផលស្រាបៀរលំដាប់ខ្ពស់ពីប្រទេសថៃ ដែលត្រូវបានផលិតឡើងដោយប្រើគ្រឿងផ្សំពីស្រូវសាលី និងផ្កាហប់ ល្អបំផុតពីអឺរ៉ុប ហើយមានរស់ជាតិស្រាលស្រទន់ ដោយផ្អែកលើបច្ចេកទេសផលិតស្រាបៀរចុងក្រោយបង្អស់។ ចំពោះអាថ៌កំបាំងស្ថិតត្រង់ថា ស្រាបៀរ U ផលិតដោយប្រើមេស្រាដែលពិសេសបំផុត ដែលត្រូវបានជ្រើសរើសដោយអ្នកជំនាញផ្នែកផលិតស្រាបៀរដែលមានបទពិសោធន៍ខ្ពស់ បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ។ ជាមួយក្លិនក្រអូបពីក្រូចឆ្មារស្រស់ និងទឹកពណ៌លឿងខ្ចី ធ្វើឱ្យស្រាបៀរ U កាន់តែមានភាពទាក់ទាញខ្លាំងបំផុតសម្រាប់យុវវ័យ និងបង្កើតឱ្យមានភាពសប្បាយរីករាយកាន់តែច្រើន ជាមួយរសជាតិដ៏ស្រទន់ និងងាយស្រួលទទួលទានមិនចេះជិនណាយសម្រាប់គ្រប់កម្មវិធីជួបជុំ។

សូមកុំខកខានសាកល្បងរសជាតិស្រាបៀរថ្មី របស់ U BEER ទាំងអស់គ្នា ដែលឥឡូវនេះមានលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយ ជាពិសេសនៅតាមផ្សារទំនើបនានា ឬមួយលោកអ្នកអាចចូលរួមពិធីជប់លៀង U BEER BUS PARTY នៅកោះពេជ្រនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ និងនៅសួនប្រាជ្ញាបារមីជ្រោយចង្វារ ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ ដូច្នេះសូមចូលរួមកម្សាន្ដសប្បាយទាំងអស់គ្នា និងទទួលយករង្វាន់ជាច្រើនពី U BEER BUS PARTY។

#OnlyUCanBeU

មតិយោបល់