• 2020-04-06 08:21:07
  • ជំនឿ

តោះមកដឹង! ទេវតាឆ្នាំនេះព្រះនាមអ្វី ចូលនៅម៉ោងប៉ុន្មាន ហើយទ្រង់សោយអ្វីជាអាហារ ?

  • 2020-04-06 08:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសង្រ្កាន្តឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ គ្រិស្តសករាជ ២០២០ មហាសករាជ ១៩៤២​ ចុល្លសករាជ ១៣៨២​ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តាកន្លងទៅហើយបាន ២៥៦៣ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ ថ្ងៃ១រោច ខែពិសាខ ឆ្នាំជូត​ ទោស័ក តទៅចូលពុទ្ធ​ សករាជ ២៥៦៤។

សង្ក្រាន្តនឹងចូលមកដល់នៅវេលាម៉ោង២០:៤៨​នាទី​យប់​ ថ្ងៃចន្ទ័​ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០។ ពេលនោះព្រះអាទិត្យចរចេញពីមីនរាសី ទៅឋិតនៅឯ មេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគៈទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿងស្រង៉ែ លម្អនូវ​ ព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប​ អាភរណៈ​ទ្រង់ពាក់កែវមុក្តា ភក្សាហារទ្រង់សោយ តេលំ​ (ប្រេងសណ្តែក-ល្ងរ ដូង )​ អាវុធព្រះហស្តស្តាំទ្រង់ព្រះខ័ន​ ព្រះហស្តឆ្វេង ទ្រង់យដ្ឋិ (ឈើច្រត់) គង់ផ្ទំបើកព្រះនេត្រលើខ្នង ព្យគ្ឃ (ខ្លាធំ) ជាពាហនៈ។

រូបតំណាង

☆ ទេពធីតាព្រះនាម គោរាគៈទេវី (បុត្រីទីពីរ)

☆ ភក្សាហារ តេលំ​ (ប្រេងសណ្តែក-ល្ងរ ដូង)

☆ អាវុធ ស្តាំព្រះខ័ន ឆ្វេងយដ្ឋិ (ឈើច្រត់)

☆ ពាហនៈ គង់ផ្ទុំបើកព្រះនេត្រលើខ្នងព្យគ្ឃ (ខ្លាធំ)​

☆ ថ្ងៃចន្ទ័ ទី៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស ២០២០ វេលាម៉ោង២០:៤៨នាទីជាថ្ងៃមហាសង្ក្រាន្ត

☆ ថ្ងៃអង្គារ៍ ទី៧រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.​ ២០២០ ជាវារៈវ័នបត (ថ្ងៃកណ្តាល)

☆ ថ្ងៃពុធទី៨រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៥​ ខែមេសា គ.ស.​ ២០២០ ជាវារៈវ័នបត (ថ្ងៃកណ្តាល)

☆ ថ្ងៃព្រហស្បត៍ទី៩រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.​ ២០២០ វេលាម៉ោង​ ០១ម៉ោង២៤នាទី៣៦វិនាទី​ ជាវរៈឡើងស័ក (ថ្ងៃបង្ហើយ) គម្រប់ជាសង្ក្រាន្តបួនថ្ងៃស្រេចបរិបូណ៍ចូលជាសកលឆ្នាំជូត​ ទោស័ក ពុទ្ធសករាជ ២៥៦៤ តទៅ។​

ដកស្រង់ពី​សៀវភៅមហាសង្ក្រាន្ត ឯកឧត្ដម អ៉ឹម បូរិន្ទ

អត្ថបទ៖ Tep Sovannmoly

មតិយោបល់