• 2020-05-08 16:15:24
  • ជំនឿ

ល្អណាស់! រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀត នៅប្រាសាទកណ្តាលស្រះស្រង់

  • 2020-05-08 16:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្ដិចអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន២ ដែល១មានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែក។

នៅជិតក្បាលចម្លាក់អណ្តើក ក្រុមការងារក៏បានប្រទះឃើញគ្រាប់ ខ្វាតព៌ណស (គ្រីស្តាល់?) បង្កប់ក្នុងដីនៅទីនោះដែរ។ សូមបញ្ជាក់ថា គ្រាប់ខ្វាតព៌ណស (គ្រីស្តាល់?)នេះ ត្រូវបានមជ្ឍដ្ឋានមួយចំនួនយល់ច្រឡំថា ជាគ្រាប់ពេជ្រឬជារបស់មានតម្លៃផ្សេង ប៉ុន្តែគ្រាប់ខ្វាតព៌ណស (គ្រីស្តាល់?) នេះ គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវ នៃការដ្ឋានជួសជុលនានា។

សូមរំលឹកកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញចម្លាក់អណ្តើកចំនួន១ និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍។ ក្នុងនោះដែរ ក្រុមការងារក៏បានរកឃើញរចនាសម្ពន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ។

អាជ្ញាធរជាតិអប្សរានឹងជម្រាបជូនបន្ថែមទៀតអំពីខ្លឹមសារនៅថ្ងៃស្អែក

អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់