• 2020-05-20 09:28:07
  • ចរាចរណ៍

មកដឹង ឯកសារ អ្វីខ្លះ ប្រើសម្រាប់ស្នើសុំ ការប្តូរផ្លាកលេខ និង បណ្ណសម្គាល់យានជំនិះ របស់ក្រសួង ស្ថាប័នរដ្ឋ

  • 2020-05-20 09:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង ស្ថាប័នរដ្ឋ អង្កការ ដែលប្រើប្រាស់យានជំនិះ ត្រូវតម្រូវអោយមានការផ្លាស់ប្តូរផ្លាកលេខសម្គាល់ និងបណ្ណសម្គាល់យានជំនិះ ដែលត្រូវមានឯកសារដូចខាងក្រោម ៖

  • ពាក្យសុំប្តូរបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខ ដែលមានបិទសំណៅលេខកាល់តួ ឬសាក់ស៊ី ចម្លងជាក់ស្តែងពីយានយន្តដែលមានបោះត្រា
  • លិខិតស្នើសុំប្តូរបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះរបស់ក្រសួង ស្ថាប័នសាមី
  • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកតេសយានជំនិះ (លើកលែងទោចក្រយានយន្ត) ច្បាប់ថតចម្លងដែលត្រូវរក្សាទុកជាមួយសំណុំឯកសារច្បាប់ដើម និងត្រូវបញ្ចូលក្នុងប្រព័ន្ធស្វ័យប្រវត្តកម្មចុះបញ្ជីយានជំនិះ
  • បណ្ណសម្គាល់យានជំនិះចាស់ (ករណីស្នើរសុំប្តូរបណ្ណសម្គាល់យានជំនិះ)
  • ផ្លាកលេខសម្គាល់យានជំនិះចាស់ ((ករណីស្នើរសុំប្តូរផ្លាកលេខសម្គាល់យានជំនិះ)
  • ពាក្យបណ្តឹងស្នើសុំ ទុតិយតាបណ្ណសម្គាល់យានជំនិះ មានបញ្ជាក់ពីប៉ុស្តិ៏នគរបាលរដ្ឋបាល (ករណីបាត់បណ្ណសម្គាល់យានជំនិះ)
  • ពាក្យបណ្តឹងមានបញ្ចាក់ពី (ករណីបាត់ផ្លាកលេខសម្គាល់យានជំនិះ) ប៉ុស្តិ៏នគរបាលរដ្ឋបាល ករណីទុតិយតាផ្លាកលេខម្ខាង ហើយម្ចាស់កម្មសិទ្ធក្រសួង ស្ថាប័នត្រូវបោះត្រាចំពោះមុខមន្ត្រីមានសមត្ថកិច្ច អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ករណីទុតិយតាផ្លាកលេខមយយគូរ ហើយម្ចាស់កម្មសិទ្ធក្រសួង ស្ថាប័នត្រូវបោះត្រាចំពោះមុខមន្ត្រីមានសមត្ថកិច្ច៕

ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ ៖ Art

មតិយោបល់