• 2020-08-25 03:54:35
  • ជំនឿ

មកដឹងពីត្រណម ១៤យ៉ាង ក្នុងពិធីសែនក្បាលទឹក ដែលនឹងមកដល់ឆាប់ៗនេះ

  • 2020-08-25 03:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​​​សែន​ក្បាល​ទឹក ​ឬ​ Hungry Ghost Festival ជា​ជំនឿ​មួយ​​របស់​ជនជាតិ​ចិន និង​អ្នក​ជាប់​សែស្រឡាយ​ចិន ដែល​ប្រារព្ធ​រាល់​ឆ្នាំ​​តាម​ប្រពៃណី​នៅ​ខែ​ទី​​៧​ ក្នុង​ប្រតិទិន​ចន្ទគតិ។

នៅ​ឆ្នាំ​២០២០ នេះ ពិធី​បុណ្យ​សែន​ក្បាល​ទឹក​ចាប់ផ្ដើម​ប្រារព្ធ​​ឡើង​​នៅ​ថ្ងៃ​ទី០២ កញ្ញា។ តាម​ជំនឿ​ហុងស៊ុយ​របស់​ចិន មាន​ត្រណម​មួយ​ចំនួន​ នៅ​ខែ​សែន​ក្បាល​ទឹក​នេះ ដើម្បី​បញ្ចៀស​គ្រោះ​អាក្រក់​ដល់​ខ្លួន ពេល​ដែល​ព្រលឹង​ខ្មោច​ត្រូវ​លែង​ពី​ឋាននរក​មក។

ខាង​ក្រោម​នេះ ជា​អ្វី​ដែល​មិន​គួរ​ធ្វើ៖

  • ១. កុំ​នៅ​ក្រៅ​ផ្ទះ​ដល់​យប់​ពេក ព្រោះ​ព្រលឹង​ខ្មោច​នឹង​តាម​ដំណើរ​អ្នក​ចូល​ក្នុង​ផ្ទះ

  • ២. កុំ​ដោត​ចង្កឹះ​លើ​ចាន​បាយ ព្រោះ​ជា​កាយ​វិការ​មិន​សម​រម្យ​មួយ ហើយ​នៅ​ពេល​សែន​ក្បាល​ទឹក ខ្មោច​ទាំងឡាយ​អាច​ច្រឡំ​ថា​ធូប ហើយ​គិត​ថា​ជា​ចាន​បាយ​សំណែន​របស់​ពួក​គេ

  • ៣. កុំ​ថត​​នា​ពេល​យប់ ព្រោះ​អាច​ជាប់​រូប​ភាព​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លាច

  • ៤. បើ​អ្នក​កើត​ចំ​ខែ​សែន​ក្បាល​ទឹក​នេះ ចៀស​វាង​ប្រារព្ធ​ពិធី​ខួប​កំណើត​នា​ពេល​យប់ គួរ​ធ្វើ​នា​ពេល​ថ្ងៃ​វិញ

  • ៥. កុំ​បើក​ឆត្រ​នៅ​ក្នុង​ផ្ទះ ជា​ពិសេស​ គឺ​ឆត្រ​ពណ៌​ក្រហម ព្រោះ​ព្រលឹង​ខ្មោច​អាច​នឹង​ជ្រក​នៅ​ក្នុង​នោះ

  • ៦. កុំ​ធ្វើ​ការ​ដល់​យប់​ជ្រៅ​នៅ​ខែ​នេះ ព្រោះ​អាច​ចុះ​ខ្សោយ​កម្លាំង​នា​ពេល​គេង ជា​ហេតុ​ធ្វើ​ឲ្យ​ព្រលឹង​ខ្មោច​អាច​ចូល​សណ្ឋិត​បាន​យ៉ាង​ងាយ

  • ៧. កុំ​បិទ​បាំង​ថ្ងាស ព្យាយាម​ងើប​ក្បាល​ឲ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន

  • ៨. កុំ​លេង​ល្បែង​ផ្សេងៗ ដែល​អាច​ទាក់​ទាញ​ព្រលឹង​ខ្មោច

  • ៩. កុំ​រង់ចាំ​រថយន្ត​ក្រុង​នា​ពេល​ពាក់​កណ្ដាល​រាត្រី ពិសេស​គឺ​ក្រោយ​ពេល​ដែល​ផុត​ម៉ោង​ផ្ដល់​សេវា​

  • ១០. កុំ​ប្រើ​គ្រឿង​សម្អាង​ពណ៌​ខ្មៅ ពិសេស​ថ្នាំ​លាប​ក្រចក​ពណ៌​ខ្មៅ ព្រោះ​ខ្មោច​នឹង​គិត​ថា​អ្នក​ជា​គ្នា​របស់​គេ

  • ១១. កុំ​ទៅ​ផ្នូរ​ខ្មោច ឬ​កន្លែង​ដែល​គេ​បោះ​បង់​ចោល ព្រោះ​ព្រលឹង​ខ្មោច​នឹង​តាម​អ្នក​មក​វិញ

  • ១២. កុំ​ញើស​សំបោរ​នៅ​ទី​សាធារណៈ ឬ​ដើមឈើ​នានា ព្រោះ​អាច​ប៉ះ​ព្រលឹង​ខ្មោច

  • ១៣. កុំ​ផ្អែក​ខ្លួន​លើ​ជញ្ជាំង​ក្នុង​ខែ​នេះ ព្រោះ​ព្រលឹង​ខ្មោច​ចូល​ចិត្ត​នៅ​លើ​ជញ្ជាំង​ដែល​ត្រជាក់​ជាង​កន្លែង​ផ្សេង

  • ១៤. កុំ​បែរ​ក្បាល ពេល​នរណា​ម្នាក់​គោះ​ខ្នង។ តាម​ជំនឿ មនុស្ស​នៅ​រស់ មាន​​ភ្លើង​ការពារ​ នៅ​ស្មា​ទាំង​សងខាង។ ប្រសិន​បើ​ខ្មោច​គោះ​ខ្នង​អ្នក ហើយ​អ្នក​បែរ​តែ​ក្បាល នឹង​ធ្វើ​ឲ្យ​ភ្លើង​នោះ​រលត់ លែង​មាន​អ្វី​ការពារ។ ដូច​នេះ បែរ​គួរ​ខ្លួន​ទាំង​អស់ ជំនួស​ឲ្យ​ការ​បែរ​ងាក​ត្រឹម​ក្បាល៕ ​​​

ប្រភព៖ fengshuibeginner ប្រែសម្រួលដោយ៖ គង់ វិសាល

មតិយោបល់