• 2020-09-10 06:53:32
  • ជំនឿ

ចាប់ពីថ្ងៃស្អែក សាសនិកឥស្លាមកម្ពុជា​ គោរពប្រតិបត្តិជំនឿសាសនាខ្លួន នៅតាមវិហារជាដំណាក់ៗឡើងវិញ

  • 2020-09-10 06:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា​ បានចេញសេចក្តីជូនដំណឹងស្តីពីការ បើកឱ្យសទ្បាតជំុអាត់នៅតាមម៉ាស្ជិទចាប់ពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ។ យោងតាមសេចក្តីប្រកាសព័ត៏មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការសម្របសម្រួលឲ្យសាសនិកឥស្លាមគោរពប្រតិបត្តិសកម្មភាពជំនឿសាសនាខ្លួននៅតាមវិហារជាដំណាក់ៗ ដោយអនុវត្តចាប់ពីថ្ងៃសុក្រទី ១១ ខែ កញ្ញា ឆ្នាំ២០២០២ ។ ក្នុងន័យនេះ​ ដើម្បីចាប់ផ្តើមដំណើរការបើកទ្វាម៉ាស្ជិទ​(វិហារឥស្លាម) និងដើម្បីធានាថា ៖ ជំងឺកូវិដ-១៩ ត្រូវបានគ្រប់គ្រងមិនឲ្យឆ្លងរីករាលដាលដល់ សហគមន៏ឥស្លាមកម្ពុជា។

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក៏ធ្វើការក្រើនរំលឹកសារជាថ្មីដល់ គណៈអុីមុាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអុីមុាំម៉ាស្ជិទគ្រូបង្រៀន និងបងប្អូនសាសនិកឥស្លាមកម្ពុជា ទូទាំងប្រទេស បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្នុងការអនុវត្តវិធានការការពារឲ្យបានខ្ចាប់ខ្ជួន និងហ្មត់ចត់ ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម៖

ប្រភព៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា​

មតិយោបល់