• 2020-10-07 07:51:00
  • ជំនឿ

មើលជោគលាភឆ្នាំទាំង១២កើតឡើងបែបណាខ្លះ ពេលចូល ២០២១

  • 2020-10-07 07:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តោះ ​សាក​មើល​លទ្ធផល​ទាំង​អស់​គ្នា ​ពី​ជោគ​លាភ​របស់​អ្នក​ក្នុង​ឆ្នាំ​២០២១ ​ខាង​មុខ។

១. ជូត

​ក្នុង​ឆ្នាំ​២០២១ ​​គឺ​​ជា​ឆ្នាំ​​មាស​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត ហើយ​​គេ​នឹង​ជួប​លាភ​សំណាង​​នៅ​ខែ​ មីនា ​សីហា ​និង​វិច្ឆិកា។ ​អំ​ឡុង​ប៉ុន្មាន​ខែ​នេះ ​អ្នក​កើត​ឆ្នាំ​កណ្តុរ ​នឹង​​​មាន​ឱកាស​បំពេញ​ក្តី​សុបិន​ឲ្យ​ក្លាយ​​ជា​ការពិត ​​រួម​ទាំង​ស្ថេរភាព​ហិរញ្ញវត្ថុ​ផង​ដែរ។ លើស​ពី​នេះ ​មិន​ថា​ការងារ​ថ្មី​ចាស់ ​សុទ្ធ​តែ​អាច​ផ្តល់​នូវ​សមិទ្ធិផល​ជា​ទី​គាប់​ចិត្ត​សម្រាប់​រូប​​គេ។

២. ​ឆ្នាំ​ឆ្លូវ​

ឆ្នាំ ២០២១ ​ ​មនុស្ស​ដែល​កើត​ឆ្នាំ​គោ ​នឹង​ជួប​ប្រទះ​រឿង​រ៉ាង​ដ៏​អស្ចារ្យ ពិសេស​គឺ​ទ្រព្យ​សម្បត្តិ​តែ​ម្តង។ គេ​នឹង​មាន​ខ្សែ​ជីវិត​ពោរពេញ​ដោយ​ភាព​រីករាយ ព្រម​ទាំង​អាច​សល់​លុយ​ច្រើន​ក្នុង​ខែ​មេសា និង​តុលា ​ផង​ដែរ។ ក្រៅ​ពី​នេះ ​សម្រាប់​យុវវ័យ​ដែល​កើត​​ឆ្នាំ​ឆ្លូវ ​ពួក​គេ​នឹង​រៀន​សូត្រ​បាន​ច្រើន​ពី​​​បទពិសោធន៍​​​ផ្សេង​ៗ សម្រាប់​២០២១ ​នេះ​។

៣. ឆ្នាំ​ខាល

តាម​ក្បួន​ទស្សន៍​ទាយ ​អ្នក​កើត​ចំ​ឆ្នាំ​ខាល ​នឹង​មាន​ពេល​វេលា​ដ៏ពិសេស ​ព្រម​ទាំង​សំណាង​ដោយ​មិន​ដឹង​ខ្លួន ​នៅ​ក្នុង​ខែ​កុម្ភៈ មិថុនា និង​កញ្ញា។ ​ខែ​ទាំង​នេះ ​នឹង​នាំ​មក​នូវ​រឿង​រ៉ាវ​ល្អ​ៗ ​ព្រម​ទាំង​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​ន័យ​បំ​ផុត​ដែល​អ្នក​កើត​ឆ្នាំ​ខ្លា មិន​គួរ​ព្រងើយ​កន្តើយ​ឡើយ។

៤. ឆ្នាំ​ថោះ

ចំពោះ​អ្នក​កើត​ក្នុង​ឆ្នាំ​នេះ​វិញ ​នៅ​ខែ​ឧសភា​និង​កញ្ញា ​អ្នក​នឹង​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ញឹក​ញាប់។ ​ដោយ​ឡែក ​ក្នុង​ខែ​មីនា និង​តុលា​វិញ ការងារ​របស់​អ្នក​នឹង​ឃើញ​ផ្លែ​ផ្កា ហើយ​អ្នក​ក៏​មិន​ប្រឈម​ពី​បញ្ហា​លុយ​កាក់​ផង​ដែរ។

៥. ឆ្នាំ​រោង

ក្នុង​ខែ​កុម្ភៈ ​អ្នក​នឹង​រីក​រាយ​យ៉ាង​ពេញ​ទី​សម្រាប់​​មនុស្ស​ដែ​ល​កើត​ចំ​ឆ្នាំ​នាគ​ផង​ដែរ។ រី​ឯ​ខែ​កញ្ញា និង​វិច្ឆិកា ​ឆ្នាំ​រោង​នឹង​ចាប់​ផ្តើម​អាច​សន្សំ​បាន​ប្រាក់​កាក់ ឬ​គេ​អាច​ទទួល​បាន​មុខរបរ​មួយ​ដែល​មាន​ចំណូល​ច្រើន​ជាង​សព្វ​មួយ​ដង ​ថែម​ទៀត។

៦. ឆ្នាំ​ម្សាញ់

​នេះ​អាច​និយាយ​បាន​ថា ​ឆ្នាំ​ពស់​គឺ​មាន​សំណាង​ជា​ង​គេ ​ហើយ​ក៏​ជា​ពេល​វេលា​ដែល​គេ​មិន​គួរ​រំលង​ឱកាស​នេះ​ដែរ​​នៅ​ក្នុង​ជីវិត។ ​គេ​នឹង​ជួប​ប្រទះ​ពេល​វេលា​ល្អ​ៗ​អំ​ឡុង​ដើម​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១ ​ដោយ​អាច​ប្រមូល​ប្រាក់​បាន​យ៉ាង​ហូរហៀរ ព្រម​ទាំង​រីក​រាយ​នឹង​ជីវិត​ដែល​មាន​សម្ភារៈ​ផ្សេង​ៗ​នៅ​ក្នុង​ដៃ។ ​ក្នុង​ខែ​សីហា ​គឺ​ជា​​វេលា​ល្អ ប្រសិន​បើ​គេ​ចង់​ធ្វើ​ដំណើរ​ឲ្យ​បាន​ញឹក​ញាប់ ព្រោះ​​​គេ​នឹង​ជួប​រឿង​រ៉ូមែនទិក ក៏​ដូច​ជា​បាន​ផ្សង​ព្រេង​នឹង​អ្វី​ថ្មី​ៗ​យ៉ាង​សប្បាយ​រីក​រាយ។

៧. ឆ្នាំ​មមី

យោង​តាម​ក្បួន​ហុង​ស៊ុយ​ចិន​ ទស្សន៍​ទាយ​ថា ​មនុស្ស​កើត​ឆ្នាំ​ម​មី ​នឹង​មាន​សំណាង​នៅ​ក្នុង​ខែ​ឧសភា កក្កដា ពិសេស​គឺ​ការងារ​តែ​ម្តង។ ​សម្រាប់​​យុវជន​វ័យ​ក្មេង ​គេ​នឹង​មាន​ឱកាស​ដ៏​ពិសេស​មួយ​ដើម្បី​ឈាន​ទៅ​ដល់​មុខ​តំនែង​ជា​​ថ្នាក់​ដឹក​នាំ នៅ​ក្នុង​ឆ្នាំ​២០២១។ ​មិន​តែ​ប៉ុណ្ណោះ ​អំ​ឡុង​ខែ​ដំបូង​​នៃ​ដើម​ឆ្នាំ ​អ្នក​កើត​ឆ្នាំ​សេះ ​នឹង​​ជួប​ប្រទះ​ពេល​វេលា​ល្អ​ៗ ហើយ​បើ​គេ​នៅ​លីវ​ក៏​ជា​ពេល​អាច​រៀប​មង្គការ ឬ​រៀប​ចំ​គេហដ្ឋាន​ថ្មី តាម​ក្តី​ស្រមៃ​បាន​ហើយ។

៨. ឆ្នាំ​មមែ

មនុស្ស​ដែល​កើត​ឆ្នាំ​នេះ ​នឹង​​ជួប​ពេលវេលា​សំណាង​ក្នុង​ខែ​មេសា សីហា ​និង​វិច្ឆិកា។ ​គេ​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ពិត​ជា​មាន​សំណាង​បំផុត ​ព្រម​ទាំង​អាច​ផ្សះ​ផ្សា​របរ​រក​ស៊ី ​ឬ​ការងារ​ដែល​ធ្លាប់​តែ​ក្រពុល​មុខ​កន្លង​មក​បាន​ថែម​ទៀត។

៩. ឆ្នាំ​វក

​​យោង​តាម​ក្បួន​ហោរា​ចិន អ្នក​កើត​ឆ្នាំ​ស្វា​ ​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​លាភ ​​ក្នុង​ខែ​មិថុនា ​កញ្ញា ​ដែល​ខែ​ធ្នូ ​គឺ​ជា​ខែ​ដែល​មាន​សំណាង​សម្រាប់​រូប​គេ​ផង​ដែរ។ ​មិន​ថា​ ក្តី​សុបិន​កន្លង​មក ​ស្នេហា និង​លុយ​កាក់ ​សុទ្ធ​តែ​ដំណើរ​ការ​ល្អ។ ​បើ​ផ្អែក​តាម​ក្បួន​ទាយ​នេះ ​គេ​នឹង​ឱកាស​ពិសេស​ក្នុង​ការ​រក​ប្រាក់​បាន​ច្រើន ​នៅ​ក្នុង​ខែ​ឧសភា ​និង​កញ្ញា។

១០. ឆ្នាំរកា

​ក្នុង​ឆ្នាំ​២០២១ ​ចំពោះ​អ្នក​កើត​ឆ្នាំ​មាន់ ​អាច​ប្រមូល​បាន​លុយ​កាក់​ខ្លះ ពិសេស​​​រក​បាន​ការងារ​ល្អ ព្រម​ទាំង​ទទួល​បាន​មរតក​ ឬ​ក៏​គេ​អាច​នឹង​រៀប​ការ​ផង​ដែរ។ សំណាង​ធំ​បំ​ផុត ​គឺ​នៅ​ខែ​មីនា ​កក្កដា ដែល​ធ្វើ​ឲ្យ​គេ​រីក​រាយ​ ជាមួយមាស​ប្រាក់​ដែល​​គេ​ទទួល​បាន​ដោយ​មិន​បាន​រំពឹង​ទុក។

១១. ឆ្នាំ​ច

ឆ្នាំ​២០២១ ​អ្នក​កើត​ឆ្នាំច ​នឹង​ជួប​ឱកាស​ដ៏​អស្ចារ្យ ​ជាមួយ​ប្រាក់​កាក់ និង​ទំនាក់​ទំនង។ ​​សម្រាប់​អ្នក​នៅ​លីវ គេ​នឹង​ជួបសំណាង​លើ​រឿង​ស្នេហា ​អំឡុង​ចុង​ឆ្នាំ​២០២១ ​​នេះ។

១២. ឆ្នាំ​កុរ

សម្រាប់​អ្នក​ដែល​កើត​​ចំ​ឆ្នាំ​ជ្រូក ​ជួប​សំណាង​បំ​ផុត​នៅ​ខែ​មករា ដែល​ឱកាស​មាស​ឱកាស​ប្រាក់​រត់​ចូល​មក​រក​គេ​តែ​ម្តង។ ​លើស​ពី​នេះ ​បញ្ហា​មុខ​ជំនួញ​ផ្សេង​ៗ​​នឹង​អាច​ដោះ​ស្រាយ​បាន ព្រម​ទាំង​មាន​គេ​មក​បណ្តាក់​ទុន​រយៈ​ពេល​យូរ ​​នៅ​ក្នុង​ឆ្នាំ​​នេះ​ទៀត​​ផង៕​

ប្រភព៖ thechinesezodiac ប្រែ​សម្រួល៖ លឹម សុនា

មតិយោបល់