• 2020-10-12 08:36:10
  • ជំនឿ

រឿង ២ក្នុងឆ្នាំ ២០២០ ដែលគ្រូហុងស៊ុយល្បីឈ្មោះនៅកម្ពុជា ទស្សន៍ទាយត្រូវ

  • 2020-10-12 08:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូហុងស៊ុយល្បីឈ្មោះនៅកម្ពុជា ឡុង ណាលី ធ្លាប់​បាន​ធ្វើ​ការ​ទស្សន៍​ទា​យនៅក្នុង​កម្មវិធី ហុង ស៊ុយ បែបវិទ្យាសាស្ត្រនៅ​ក្នុង​ប៉ុស្ដិ៍ទូរទស្សន៍ PNN កាល​ពីចុង​ឆ្នាំ ២០១៩ ថានៅក្នុងឆ្នាំ២០២០ នឹង​មាន​បញ្ហា​កើត​ឡើង​ជា​មួយ​សុខភាព ដែល​ពាក់​ព័ន្ធ​ជា​មួយ​ការ​ហូបបន្លែ​ឆៅ និងមាន​​ជំងឺ​ផ្ដាសាយដែល​មាន​លក្ខណ:ធ្ងន់ធ្ងរ​មាន​រយ:ពេល​យូ​រ និង​អាច​បម្លែង​ខ្លួន​ទៅ​ជា​មេរោគផ្សេង។

ជាក់​ស្ដែង​នៅ​ដើម​ឆ្នាំ​២០២០ ក៏​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩ ដែល​ជា​ប្រភេទ​ជំងឺ​ផ្ដាសាយ មាន​ការ​រាល​ដាលនៅ​ទូទាំង​ពិភព​លោក រួម​ទាំង​កម្ពុជា​ផងដែរ។ ជំងឺ​កូវីដ១៩ នេះ​ចាប់​ផ្ដើម​កើត​ឡើង​​នៅ​អំឡុង​ខែធ្នូ ឆ្នាំ២០១៩ និង​បន្ត​រាល​ដាល​នៅ​ទូទាំង​ពិភព​លោក​រហូត​មក​ដល់​សព្វថ្ងៃ។

គ្រូហុងស៊ុយ ណាលី បាន​បន្ត​ថា​ ឆ្នាំ​នេះក៏​អាច​​កើត​មាន​គ្រោះ​ថ្នាកើ​ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត ឬរថយន្ត​ជា​មួយ​ដើមឈើ ដែល​ភាគ​ច្រើ​កើត​ឡើង​នៅ​ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត ដែល​អាច​មាន​គ្រោះ​ថ្នាក់​រហូត​ដល់​ផ្ទុះ​ឆេះ​ឡាន​ក៏​មាន​ដែរ។

លើស​ពី​នេះ​គ្រូហុងស៊ុយ ណាលី ក៏​បាន​ទស្សន៍​ទាយ​ថា ក្នុង​ឆ្នាំ២០២០ ក៏​មាន​គ្រោះ​ធម្មជាតិ​ដែល​ទាក់​ទង​ទៅ​និង​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ នោះ​មាន​ន័យ​ថាឆ្នាំ​២០២០ កម្ពុជា​និង​ជួប​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ផង​ដែរ។

គ្រូហុងស៊ុយ រូម​នេះ​បាន​បន្ត​ថា​នៅ​ចុង​ឆ្នាំ២០២០ នេះ​ក៏​មានជួ​បរឿង​មួយ​ទៀត​ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ខុស​ពី​ធម្មតា ដែល​អាច​ធ្វើ​ឲ្យ​អត្រា​អ្នក​ស្លាប់​ដោយ​សារ​ការ​ចុះ​ត្រជាក់​នេះ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​ផ្សេងៗ។

ដោយ​ឡែក​សម្រាប់​រឿង​គ្រោះ​ធម្មជាតិ​នៅ​ក្នុង​ឆ្នាំ២០២០ ថ្មី​ៗ​នេះ​កម្ពុជា​ក៏​កំពុង​ជួប​ប្រទះ​ជា​មួយ​និង​គ្រោះ​ទឹក​ជំនន់ ដែល​បាន​បង្ករឡើង​ដោយ​សារ​ព្យុះ លីនហ្វា (LINFA) ដែល​ធ្វើ​ឲ្យ​ខេត្ត​ចំនួន ២​នៅ​កម្ពុជា​ គឺ​ខេត្ត​ពោសាត់ និង​ខេត្ត​បាត់​ដំបង កំពុង​មាន​ការ​កើន​ឡើង​ដោយ​ជំនន់​ទឹក​ភ្លៀង​យ៉ាង​ច្រើន។

ចង់ដឹង​កាន់​តែ​ច្បាស់​ទស្សនាវីដេអូខាង​ក្រោម៖​

​​

មតិយោបល់