/Water-Festival-2019/5f96884f55946_1603700760_medium.png)
- 2020-10-26 08:30:27
- ជំនឿ
ព្រឺក្បាលទៀតហើយ! មកដឹងជំនឿធ្វើទូកឲ្យមានឬទ្ធីបារមី ពេលយកទៅប្រកួតម្ដងៗ(មានវីដេអូ)
- 2020-10-26 08:30:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឺក្បាលទៀតហើយ! មកដឹងជំនឿធ្វើទូកឲ្យមានឬទ្ធីបារមី ពេលយកទៅប្រកួតម្ដងៗ(មានវីដេអូ)
ចន្លោះមិនឃើញ
ទូកត្រូវបានដូនតាខ្មែរប្រើប្រាស់តាំងពីយូរលង់ណាស់មកហើយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាពិសេស តាមប្រវត្តិសាស្ត្រ ព្រះបាទជ័យវរ្ម័នទី៧ចេញធ្វើសង្គ្រាមជើងទឹកបង្ក្រាបជាតិបរទេសចាមដោយកងទ័ពប្រើទូកធ្វើចម្បាំង ដើម្បីរំដោះក្រុងកម្ពុជាឲ្យរួចផុតពីកណ្ដាប់ដៃខ្មាំងសត្រូវពីគ.ស. ១១៧៧ ដល់ ១១៨១។ តំណក្រោយមកព្រះរាជពិធីបុណ្យពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។
ដោយឡែកពាក់ព័ន្ធនឹងពិធីប្រណាំងទូកនេះ នៅតាមស្រុក តាមភូមិ តាមវត្ត នានាទូទាំងប្រទេសកម្ពុជា តែងត្រៀមទូកដើម្បីយកទៅប្រកួតប្រជែងដណ្ដើមជ័យជម្នះ មកជូនភូមិស្រុករៀងខ្លួន។ បើតាម លោកតា ឃ្លោក សែម ព្រះជន្ម៧៨ឆ្នាំ ជាកីឡាករអុំទូកតាំងពីសម័យសង្គមរាស្ត្រនិយម បានរៀបរាប់ពីជំនឿដូនតាខ្មែរ ពីការធ្វើទូកទៅប្រកួតឲ្យមានឬទ្ធីបារមី ឈ្នះគូប្រកួតផ្សេងទៀត។
លោកតា ឃ្លោក សែម រស់នៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បច្ចុប្បន្ននេះលោកតា កំពុងដឹកនាំជួសជុលទូក នៅវត្តព្រែកអំពិល ត្រៀមយកទៅប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃខាងមុខនេះ។
សូមប្រិយមិត្តមកទស្សនាការរៀបរាប់លម្អិតពីលោកតា ឃ្លោក សែម ព្រមទាំងកីឡាករជើងចាស់ និងជាងធ្វើទូក ដូចខាងក្រោមនេះ៖