• 2020-11-14 09:06:33
  • ព័ត៌មាន

ក្រសួងប្រកាសចេញអត្តសញ្ញាណប័ណ្ណគំរូថ្មី ទំនើបមានសុវត្ថិភាព ជូនពលរដ្ឋខ្មែរគ្រប់រូប

  • 2020-11-14 09:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមលិខិតផ្លូវការមួយរបស់ក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យប្រើប្រាស់គំរូអត្តសញ្ញាណប័ណ្ណប្រភេទថ្មី ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram)។

តាមលិខិតបានបញ្ជាក់ថា ក្នុងគោលបំណងធ្វើឱ្យសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរកាន់តែមានលក្ខណៈសុវត្ថិភាពខ្ពស់ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram) ដើម្បីប្រើប្រាស់ ។

ចំពោះសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលកំពុងតែប្រើប្រាស់បច្ចុប្បន្ននៅតែមានតម្លៃរហូតអស់សុពលភាព ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់