
- 2020-12-08 05:41:27
- ព័ត៌មាន
លម្អិតពីសណ្ឋាគារលំដាប់ពិភពលោក Hyatt រីជិនស៊ីភ្នំពេញ បើកផ្លូវការដើមឆ្នាំ២០២១ មានអ្វីពិសេសខ្លះ
- 2020-12-08 05:41:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លម្អិតពីសណ្ឋាគារលំដាប់ពិភពលោក Hyatt រីជិនស៊ីភ្នំពេញ បើកផ្លូវការដើមឆ្នាំ២០២១ មានអ្វីពិសេសខ្លះ
ចន្លោះមិនឃើញ
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គ្រោងនឹងចាប់ផ្ដើមប្រតិបត្តិការជាលើកដំបូងនៅក្នុងរាជធានីនៃប្រទេសកម្ពុជា នាដើមឆ្នាំ២០២១ ដែលនេះ គឺជាការបោះជំហានលើកដំបូងរបស់ឈ្មោះយីហោសណ្ឋាគារនេះ ចូលមកក្នុងទីក្រុងដ៏រស់រវើកបំផុតមួយក្នុងចំណោមទីក្រុងដ៏រស់រវើកបំផុតនានារបស់ទ្វីបអាស៊ី។
មានបន្ទប់ស្នាក់នៅចំនួន២៤៧ និងបន្ទប់ពិសេសចំនួន៤៣ សណ្ឋាគារដែលមានរចនាបថសម័យអាណានិគមបារាំងរួមបញ្ចូលជាមួយរចនាបថសម័យទំនើបដ៏ថ្មីស្រឡាងនេះ គ្រោងនឹងបើកដំណើរការនាខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅចំកណ្ដាលបេះដូងនៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ គេហទំព័ររបស់សណ្ឋាគារ បច្ចុប្បន្ននេះកំពុងទទួលការកក់បន្ទប់សម្រាប់ការស្នាក់នៅចាប់ពីថ្ងៃទី១៥ ខែមករា តទៅ។
«សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្ដល់ជូននូវផាសុកភាពបែបទំនើប និងភាពងាយស្រួលគ្រប់បែបយ៉ាងដែលអ្នកធ្វើដំណើរទាំងឡាយកំពុងស្វែងរកនៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំនៅក្នុងទីក្រុង ។ នេះមិនទាន់គិតទៅដល់ទីតាំងដ៏ល្អគ្មានពីរ ដែលស្ថិតក្នុងចម្ងាយជិតបំផុត ងាយស្រួលធ្វើដំណើរដោយថ្មើរជើងទៅកាន់ព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេ បានយ៉ាងងាយស្រួល»។ នេះបើតាមការលើកឡើងរបស់លោក Herman Kemp នាយកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ភាពលេចធ្លោនៃការរចនារបស់ Hyatt Regency Phnom Penh
រចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម SCDA Architects មានមូលដ្ឋាននៅប្រទេសសិង្ហបូរី ដែលជាក្រុមហ៊ុនមួយ ធ្លាប់ឈ្នះរង្វាន់ជ័យលាភី និងដោយក្រុមហ៊ុនតុបតែងផ្ទៃខាងក្នុងអគារ PIA Interior ដែលមានមូលដ្ឋាននៅប្រទេសថៃផងនោះ ចំណុចសំខាន់បំផុតរបស់សណ្ឋាគារនេះ គឺអគារបេតិកភណ្ឌសម័យបារាំង ដែលត្រូវបានជួសជុលកែលម្អឡើងវិញយ៉ាងស្រស់ស្អាត ហៅជាទូទៅថា ខឡូញាលហោស។ មានពាក្យចចាមអារ៉ាមថា ភូមិគ្រឹះនោះត្រូវបានសាងសង់ឡើងធ្វើជាព្រះរាជដំណាក់សម្រាប់ព្រះអង្គម្ចាស់ក្សត្រិយមួយអង្គនាដើមទសវត្សរ៍ឆ្នាំ១៩០០។ ស្ថាបត្យករបានចំណាយពេលយ៉ាងច្រើនដើម្បីជួសជុលកែលម្អភូមិគ្រឹះនេះឡើងវិញ ដែលបច្ចុប្បន្ននេះ ភូមិគ្រឹះនេះ គឺជាច្រកចូល និងជាកន្លែងទទួលភ្ញៀវរបស់សណ្ឋាគារ។ ទន្ទឹមគ្នានេះដែរ ផ្ទៃខាងក្នុងនៃសណ្ឋាគារ នឹងឆ្លុះបញ្ចាំងឲ្យឃើញនូវបេតិកភណ្ឌចម្រុះរបស់ប្រទេសកម្ពុជា ដែលជាការរួមផ្សំបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវរចនាបថបែបខ្មែរ ឥទ្ធិពលអាណានិគមបារាំង និងស្នាដៃសិល្បៈដែលត្រូវបានរចនាជាពិសេសដោយវិចិត្រករកម្ពុជាសម័យទំនើប FONKi។
ភ្ញៀវអាចជ្រើសរើសទីកន្លែងទទួលទានអាហារមួយក្នុងចំណោមទីកន្លែងចំនួនប្រាំ រួមមាន ៖
The Attic ៖ ដែលជាបារនីយដ្ឋានសម្រាប់លក់ភេសជ្ជៈគ្រឿងស្រវឹងតាមរបៀបដែលធ្លាប់មានពីមុនមក ដោយបារនីយដ្ឋាននេះស្ថិតនៅលើខឡូញាលហោស ។
បានីយដ្ឋានលើដំបូល FiveFive ៖ ទទួលទានអាហារនៅទីវាលខាងក្នុងអគារ/ក្រៅអគារ ដ៏អស្ចារ្យ ហៅថា ភោជនីយដ្ឋាន និងបានីយដ្ឋានលើដំបូល FiveFive ដោយនៅទីនោះ ភ្ញៀវដែលមកទទួលទានអាហារ អាចរីករាយគយគន់ទេសភាពលាតសន្ធឹងជាប់ជើងមេឃនៃរាជធានីភ្នំពេញ ដែលមានភាពស្រស់ស្អាតស័ក្តិសមនឹងដាក់បង្ហាញនៅលើបណ្ដាញអ៊ីនស្តាក្រាម ព្រមជាមួយនឹងស្រាក្រឡុក និងការសម្ដែងរបស់ DJ ដ៏រស់រវើក រំជួលអារម្មណ៍។
Regency Ballroom និង Jivapita Spa ៖
សម្ភារៈបរិក្ខារនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ រួមមានអាងហែលទឹកតំបន់ត្រូពិកដែលមានទិដ្ឋភាពផ្ទៃទឹកល្ហល្ហេវវ ខាងក្រៅអគារ មជ្ឈមណ្ឌលហាត់ប្រាណដែលដំណើរការ ២៤ម៉ោង ទីកន្លែងសម្រាប់រៀបចំការជួបជុំឬ ព្រឹត្តិការណ៍ ដែលមានផ្ទៃក្រឡា ១៤០០ម៉ែត្រការ៉េ ដោយរួមទាំងសាល Regency Ballroom ផងដែរ។ សណ្ឋាគារក៏នឹងមានស្ប៉ាលំដាប់ពិភពលោក Jivapita Spa ផងដែរ ដោយផ្ដល់ជូននូវការព្យាបាលផ្ទៃមុខ និងរាងកាយដែលត្រូវបានរៀបចំជាពិសេសសម្រាប់បុគ្គលម្នាក់ៗ។
Regency Lounge Club ជាងនេះទៅទៀត ភ្ញៀវស្នាក់នៅជាន់ដែលមានក្លឹបរបស់សណ្ឋាគារ នឹងអាចចូលទៅកាន់ក្លឹប Regency Lounge Club ដែលផ្ដល់ជូនអាហារពេលព្រឹកជារៀងរាល់ថ្ងៃ អាហារសម្រន់នៅពេលល្ងាច ព្រមទាំងផ្ទៃរានហាលទីកន្លែងឯកជនផ្ដាច់មុខផងដែរ។
ផ្តោតលើផាសុខភាព និង អនាម័យ
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ប្ដេជ្ញាចិត្តធានាឲ្យបាននូវការគោរពតាមបទដ្ឋានសុខភាពនិងសុវត្ថិភាពកម្រិតខ្ពស់បំផុត នៅពេលសណ្ឋាគារបើកដំណើរការនៅដើមឆ្នាំក្រោយ។ លោក Kemp បានមានប្រសាសន៍ថា ៖ « យើងបានពន្យារការបើកដំណើរការរបស់យើងនៅក្នុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩ និងដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើប្រទេសកម្ពុជា ដោយបានបង្កការប៉ះពាល់ទៅលើការធ្វើដំណើរអន្តរជាតិ និងកាត់បន្ថយនូវចំនួនអ្នកធ្វើដំណើរក្នុងគោលបំណងអាជីវកម្ម និងកម្សាន្តមកកាន់ទីក្រុងភ្នំពេញ។ ការពន្យារពេលនេះ បានផ្ដល់ពេលវេលាយ៉ាងច្រើនសម្រាប់ពង្រឹងវិធានការអនាម័យ និងសុវត្ថិភាពរបស់ភ្ញៀវ»។
ជាងនេះទៅទៀត ទីតាំងសណ្ឋាគារនេះ នឹងប្រតិបត្តិការដោយអនុលោមតាមការប្ដេជ្ញាចិត្តខាងផ្នែកអនាម័យ និងការថែទាំជាសកលរបស់ Hyatt ដើម្បីពិចារណាសារជាថ្មីឡើងវិញនូវរាល់មធ្យោបាយប្រាស្រ័យទាក់ទងទាំងអស់នៃបទពិសោធន៍របស់ភ្ញៀវ ដើម្បីផ្ដល់ជូននូវបរិយាកាសដែលមានសុវត្ថិភាព។ ឧទាហរណ៍អំពីវិធានការទាំងនោះ រួមមាន ៖ ការតម្រូវឲ្យពាក់ម៉ាស់សម្រាប់បុគ្គលិក, និងភ្ញៀវនៅទីកន្លែងសាធារណៈនៅខាងក្នុងអាគារទាំងអស់ ,ការវាស់សីតុណ្ហភាពប្រចាំថ្ងៃសម្រាប់បុគ្គលិកទាំងអស់នៅពេលពួកគាត់មកដល់, ការរៀបចំកៅអីអង្គុយដែលរក្សាគម្លាតនៅក្នុងបន្ទប់ប្រជុំ ,ភោជនីយដ្ឋាន និងបារនីយដ្ឋាន ,សេវាចុះឈ្មោះចូលស្នាក់នៅ និងចាកចេញតាមប្រព័ន្ធបច្ចេកវិទ្យា (ដោយបន្ថយការប៉ះពាល់) ព្រមទាំងពិធី សារ បណ្ដុះបណ្ដាល ស្ដី ពី សុខភាព និង សុវត្ថិភាព ដែលត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំសម្រាប់បុគ្គលិក។ ភ្ញៀវនឹងត្រូវផ្ដល់ជូននូវកញ្ចប់សម្ភារៈការពារផ្ទាល់ខ្លួនផ្តល់ជូនដោយឥតគិតថ្លៃ ដែលនៅក្នុងកញ្ចប់នោះ មានម៉ាស់ដែលមានគុណភាពខ្ពស់, ក្រដាសសើម មាន ជាតិអាល់កុល និង សម្ភារៈដែលផ្ដល់ផាសុកភាពដទៃទៀត នៅពេលភ្ញៀវអញ្ជើញមកដល់។
នាបច្ចុប្បន្ននេះ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កំពុងទទួលការកក់បន្ទប់នៅលើគេហទំព័ររបស់ខ្លួនសម្រាប់ការស្នាក់នៅ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ តទៅ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.hyattregencyphnompenh.com៕
អំពី Hyatt Regency
ម៉ាកសញ្ញា Hyatt Regency មានមោទនភាពដែលផ្តល់ជូនការធ្វើដំណើរដោយពុំមានអារម្មណ៍តានតឹង និងពោរពេញទៅដោយជោគជ័យ។ ទីកន្លែងរមណីយដ្ឋានកម្សាន្ត និងទីកន្លែងនៅក្នុងទីក្រុងរបស់ Hyatt Regency ចំនួនជាង ២០០កន្លែង ស្ថិតនៅក្នុងទីតាំងដែលផ្តល់ភាពងាយស្រួល នៅក្នុងប្រទេសជាង ៣០ នៅជុំវិញពិភពលោក ដើរតួជាទីកន្លែងសម្រាប់ធ្វើដំណើរទៅជួបជុំ សម្រាប់គ្រប់ឱកាសទាំងអស់ រាប់ចាប់ពីកិច្ចប្រជុំអាជីវកម្មដែលមានអ្នកចូលរួមច្រើនដែលបានរៀបចំឡើងជាលក្ខណៈបុគ្គលប្រកបដោយប្រសិទ្ធភាព រហូតទៅដល់វិស្សមកាលគ្រួសារដែលផ្តល់នូវភាពរីករាយ។
ម៉ាកសញ្ញានេះ ផ្ដល់ជូននូវបរិយាកាសមួយដែលពុំមានអារម្មណ៍តានតឹងសម្រាប់ការជួបជុំដ៏រីករាយ និងសេវាកម្មប្រកបដោយការយល់ចិត្ត ដែលមានការគិតទុកជាមុនអំពីតម្រូវការរបស់ភ្ញៀវ។ ដោយមានគោលដៅផ្ដល់ជូននូវផលិតភាព និងភាពស្ងប់សុខខាងផ្លូវចិត្ត សណ្ឋាគារនិងរមណីយដ្ឋានកម្សាន្ត Hyatt Regency ផ្ដល់ជូនសេវា និងសម្ភារៈបរិក្ខារផ្សេងៗ ដោយរួមទាំងទីកន្លែងសម្រាប់ធ្វើការងារ ជជែកពិភាក្សា ឬសម្រាកបន្ធូរអារម្មណ៍ បទពិសោធន៍អាហារដ៏អស្ចារ្យ មធ្យោបាយបច្ចេកវិទ្យាដើម្បីសហប្រតិបត្តិការ និងការជួបពិភាក្សាជាមួយអ្នកជំនាញឯកទេស និងអ្នករៀបចំផែនការព្រឹត្តិការណ៍ដែលពួកគេអាចយកចិត្តទុកដាក់ចំពោះគ្រប់ចំណុចលម្អិតទាំងអស់។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ៖
អំពីកម្មវិធី World of Hyatt
World of Hyatt គឺជាកម្មវិធីស្ដីពីភក្ដីភាពរបស់ភ្ញៀវដែលទទួលបានពានរង្វាន់ ដែលកម្មវិធីនេះបានចងចំណងសាមគ្គីភាពនៃទីកន្លែងចូលរួមជាច្រើនរបស់ម៉ាកសញ្ញា Park Hyatt®, Miraval®, Grand Hyatt®, Alila®, Andaz®,The Unbound Collection by Hyatt®, Destination®, Hyatt Regency®, Hyatt®, Hyatt Ziva™, Hyatt Zilara™, Thompson Hotels®, Hyatt Centric®, Hyatt House®, Hyatt Place®, Joie de Vivre®, Hyatt Residence Club® និង Exhale® នៅក្នុងកម្រិតពិភពលោក។
សមាជិកដែលកក់បន្ទប់ដោយផ្ទាល់តាមរយៈបណ្ដាញទំនាក់ទំនងរបស់ Hyatt អាចទទួលបានការថែទាំដែលត្រូវបានរៀបចំដែលមានលក្ខណៈផ្ទាល់ខ្លួន និងទទួលបានផលប្រយោជន៍ពិសេសដទៃទៀត ដោយរួមមាន ឋានៈជាភ្ញៀវកិត្តិយស ការដំឡើងកម្រិតបន្ទប់ដែលត្រូវបានបញ្ជាក់នៅពេលកក់ ការផ្ដល់ជូនសុខុមាលភាពផ្សេងៗ កូនសោរចល័ត និងអត្រាតម្លៃសម្រាប់សមាជិកពិសេស។ ដោយមានសមាជិកជាង ២២លាននាក់ កម្មវិធី World of Hyatt ផ្ដល់ជូននូវវិធីសាស្រ្តផ្សេងៗជាច្រើន ដើម្បីទទួលបាន និងទូទាត់ទៅលើពិន្ទុសម្រាប់ការស្នាក់នៅក្នុងសណ្ឋាគារ សេវាកម្មទទួលទានអាហារ និងស្ប៉ា បទពិសោធន៍ដែលផ្ដោតលើសុខុមាលភាព តាមរយៈកម្មវិធី FIND ការផ្ដល់ជូនតាមរយៈម៉ាកសញ្ញា សុខុមាលភាពរបស់ Hyatt ដូចជា ៖ Exhale និង Miraval ព្រមទាំងផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការប្រកបដោយភក្ដីភាពជាយុទ្ធសាស្ត្ររបស់ Hyatt ជាមួយ American Airlines AAdvantage®, Small Luxury Hotels of the World™, Lindblad Expeditions និង MGM Resorts International ។
អ្នកធ្វើដំណើរ អាចចុះឈ្មោះដោយឥតគិតថ្លៃនៅលើគេហទំព័រ world.hyatt.com ទាញយកកម្មវិធី World of Hyatt app សម្រាប់ឧបករណ៍ android និង IOS និងភ្ជាប់ទំនាក់ទំនងជាមួយ Hyatt នៅលើបណ្ដាញ Facebook, Instagram និង Twitter៕